ជំនាញសេវាកម្មសម្អាងកាយ ជួយយុវតី ស៊ាត ដាវ មានជំនាញ និងរកចំណូលជួយឪពុកម្ដាយនៅស្រុកកំណើត

ជំនាញសេវាកម្មសម្អាងកាយជាជំនាញដែលកំពុងមានទីផ្សារ និងជាជំនាញមួយដែលកំពុងផ្ដល់ការសិក្សាវគ្គខ្លីពីរាជរដ្ឋាភិបាលក្រោមគម្រោង១លាន៥សែន របស់ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ការសិក្សានៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមបណ្ដាខេត្តក្រុងនានានៅទូទាំង​ប្រទេស។

យុវតី ស៊ាត ដាវ ជាសិក្ខាកាមកំពុងសិក្សាជំនាញសេវាកម្មសំអាងកាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈខេត្តកែប និងជាបុគ្គលិកហាត់ការនៅក្នុងហាងផាត់មុខធ្វើសក់មួយកន្លែងដែលជាដៃគូសហការណ៍ជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប។ ដាវ ជាកូនស្រីច្បងក្នុងគ្រួសារដែលមានប្អូនៗចំនួនប្រាំពីរនាក់ទៀតក្នុងបន្ទុករបស់ឪពុកម្ដាយ, ព្រោះតែបញ្ហាជីវភាព​ ដាវ សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ និងស្វែងរកការងារដើម្បីជួយសម្រួលកម្លាំងឪពុកម្ដាយ។

ជាកូនអ្នកខេត្តបាត់ដំបង ប៉ុន្តែ ដាវ បានសម្រេចចិត្តរៀនជំនាញសេវាកម្មសំអាងកាយ នៅខេត្តកែបដោយសារមានកត្តាជាច្រើនគួបផ្សំគ្នា។ កត្តាទាំងនោះរួមមាន បានឃើញអំពីព័ត៌មាននៃការផ្សព្វផ្សាយជាញឹកញាប់របស់ TVET ខេត្តកែប​ និងបានស្គាល់អ្នកគ្រូបង្រៀនជំនាញនេះតាមរយៈសាច់ញាតិរបស់ ដាវ ដូចនេះទើប ដាវ សម្រេចចិត្តសុំឪពុកម្ដាយមក​សិក្សានៅខេត្តកែប។

សម្រេចចិត្តជ្រើសរើសរៀនជំនាញសំអាងកាយនេះ ក៏មានមតិលើកឡើងថា មិនគួររៀនជំនាញនេះទេព្រោះមានទីផ្សារចង្អៀត មានគេបើកហាងសាឡនច្រើន ប៉ុន្តែមិនបានបញ្ឈប់ចំណង់សិក្សារបស់ ដាវ ឡើយ ព្រោះនាងបានគិតថា នៅពេលដែលមានជំនាញ នឹងអាចជួយឱ្យខ្លួនមានការងារមួយច្បាស់លាស់ និងអាចរកចំណូលជួយគ្រួសារបាន ម្យ៉ាងជំនាញសំអាងកាយ គឺជាជំនាញដែលខ្លួនស្រលាញ់ផងដែរ។

យុវតី ស៊ាត ដាវ បានបន្តថា ជំនាញសម្អាងកាយវគ្គបួនខែនេះ សិក្សាអំពី ការម៉ាស្សាមុខ ផាត់មុខធ្វើសក់ កាត់សក់បុរសនារី ធ្វើក្រចកជាដើម។ ហើយជំនាញនេះបានផ្លាស់ប្ដូរការគិត និងជីវិតរបស់ ដាវ ឱ្យមានជំនាញច្បាស់លាស់ និងមានការងារធ្វើ ដោយបច្ចុប្បន្ន ដាវ ក៏កំពុងធ្វើការនៅហាងសាឡនមួយកន្លែងផងដែរ។

សម្រាប់ទស្សនៈផ្ទាល់ខ្លួន យុវតី ស៊ាត ដាវ យល់ឃើញថា ជំនាញនេះមានសារសំខាន់សម្រាប់ខ្លួនឯង និងសម្រាប់មនុស្សគ្រប់រូបផងដែរព្រោះអាចធ្វើឱ្យភ្ញៀវមានភាពស្រស់ស្អាត តែងខ្លួនស្អាតៗ និងបានផ្ដល់ចំណូលសម្រាប់ខ្លួនឯង។

ជាមួយគ្នានេះ ដាវ បានលើកទឹកចិត្ត​ដល់ យុវជន យុវនារីដែលមិនមានលទ្ធភាពបន្តការសិក្សា ហើយ​មានចំណូលចិត្តចង់រៀនជំនាញណាមួយ អាចទៅរកព័ត៌មានបន្ថែម និងចុះឈ្មោះសិក្សានៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមបណ្ដាខេត្តដែលកំពុងស្នាក់នៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...