ភ្នំពេញ – សាកលវិទ្យាល័យ MGIMO University ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាទាំងពីរភេទទៅសិក្សានៅប្រទេសរុស្ស៊ី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ បើយោងតាមការចុះផ្សាយរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ។
អាហារូបករណ៍នេះផ្ដល់ជូននិស្សិតត្រឹមតែ ០២កន្លែងតែប៉ុណ្ណោះ ។ ដោយឡែកលក្ខខណ្ឌក្នុងដាក់ពាក្យអាហារូបករណ៍នេះ បេក្ខជនទាំងពីរភេទជាសិស្ស និស្សិត ឬមន្ត្រីរាជការកម្ពុជា ដែលចំណាប់អារម្មណ៍បន្តសិក្សាអាហារូបករណ៍នៅប្រទេសរុស្ស៊ី ។

នីតិវីធីដាក់ពាក្យអាហារូបករណ៍តម្រូវឱ្យមានឯកសារចាំបាច់ រួមមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បកប្រែជាអង់គ្លេស និងរុស្ស៊ី) ព្រឹត្តបត្រពិន្ទុថ្នាក់ទី១២ (បកប្រែជាអង់គ្លេស) លិខិតឆ្លងដែន (បកប្រែជាអង់គ្លេស និងរុស្ស៊ី) លិខិតគាំទ្រ (Motivation Latter ជាភាសាអង់គ្លេស) លិខិតពិនិត្យសុខភាសាបកប្រែភាសារុស្ស៊ី) បទពិសោធន៍ការងារស្ម័គ្រចិត្ត និងការសិក្សាជំនាញទន់ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ (ប្រសិនបើមាន) និងដាក់ពាក្យនៅស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា ។

និស្សិតអាចចូលទៅកាន់តំណភ្ជាប់ដើម្បីពិនិត្យមើលព័ត៌មានបន្ថែម និងបំពេញសំណុំបែបបទតាមគេហទំព័រ https://abiturient.mgimo.ru/foreigners ឬអាចទាក់ទងផ្ទាល់ទៅកាន់លោក Andrey Kapustin តាមរយៈអ៊ីម៉ែល aakapustin@mid.ru និងតាមរយៈលេខទូរស័ព្ទ ០៨១ ៤៦៥ ១៥៩ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...





























