ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ចំនួន៨០នាក់

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី១១ ចំនួន៨០នាក់ ឆ្នាំសិក្សា២០២២-២០២៣។ ក្នុងនោះ ថ្នាក់អាហារូបករណ៍ចំនួន២០នាក់ និងសម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន៦០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាលរយៈពេល០២ឆ្នាំ ដោយ​ចូលរៀននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សម្រាប់លក្ខខណ្ឌនៃការប្រឡងជ្រើសរើស ទី១. សម្រាប់ថ្នាក់អាហារូបករណ៍ ជាបុគ្គលិកអប់រំក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានបទពិសោធការងារចាប់ពី៣ឆ្នាំឡើងទៅ មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាពមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។ ដោយឡែក សម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សា ជាបេក្ខជនទូទៅ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។

បេក្ខជនត្រូវបំពេញសំណុំលិខិតសុំចុះឈ្មោះប្រឡងរួមមានពាក្យសុំចុះឈ្មោះប្រឡង(គំរូភ្ជាប់) ចំនួន០១ច្បាប់, សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល (ថតចម្លងបញ្ជាក់ពីអាជ្ញាធរដែនដី) ចំនួន០១ច្បាប់, ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មីទំហំ 4×6 (គំរូភ្ជាប់) ចំនួន០១ច្បាប់, សលាកបតឯកត្តជនមានបិទរូបថតថ្មីទំហំ 4×6 (គំរូភ្ជាប់) ចំនួន ០២ច្បាប់, លិខិតតែងតាំងស៊ប (សម្រាប់ថ្នាក់អាហារូបករណ៍) ចំនួន ០១ច្បាប់, វិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព(សម្រាប់ថ្នាក់អាហារូបករណ៍)(គំរូភ្ជាប់)… ចំនួន០១ច្បាប់ និងរូបថតថ្មីថតពីមុខ គ្មានពាក់មួក គ្មានពាក់វែនតា ទំហំ 4×6 ចំនួន ២សន្លឹក។

ការទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី។ សម័យប្រឡង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ វិញ្ញាសាប្រឡង រួមមាន គ្រប់គ្រងអប់រំរយៈពេល ៣ម៉ោង០០នាទី មេគុណ២, វប្បធម៌ទូទៅ រយៈពេល ១ម៉ោង៣០នាទី មេគុណ១ និងភាសាអង់គ្លេស រយៈពេល ១ម៉ោង៣០នាទី មេគុណ១ ។ ទីកន្លែងដាក់ពាក្យនិងមណ្ឌលប្រឡង នៅវិទ្យាស្ថានជាតិអប់រំ។ ទាញយកពាក្យស្នើសុំតាមរយៈ https://bit.ly/3UgUfhU ។

គួរបញ្ជាក់ថា បេក្ខជនដែលជាប់អាហារូបករណ៍ក្នុងកម្មវិធីណាមួយហើយនៅវិទ្យាស្ថានជាតិអប់រំ មិនអនុញ្ញាតឱ្យដាក់ពាក្យប្រឡងជ្រើសរើសយកអាហារូបករណ៍ក្នុងកម្មវិធីផ្សេងទៀតតែអាចដាក់ពាក្យប្រឡង។ ក្រសួងនឹងលុបឈ្មោះបេក្ខជនចេញពីបញ្ជីនិស្សិតដោយស្វ័យប្រវត្តិ ក្នុងករណីដែលក្រសួងស្រាវជ្រាវឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬសំណុំលិខិតនៃការប្រឡង។ បេក្ខជនអាហារូបករណ៍ដែលមានចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ២០ នឹងទទួលបានជ្រើសរើសយកថ្នាក់បង់ថ្លៃសិក្សាបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។