អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេសរួមទាំងកម្ពុជាផងដែរ ។

អាហាររូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលមានរយៈពេល១ឆ្នាំ ឬ២ឆ្នាំទៅតាមកម្មវិធីសិក្សាស្រាវជ្រាវរបស់បេក្ខជន ។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ផ្នែកទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រលំហ ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រសង្គម និងអាកប្បកិរិយា ផ្នែកសិល្បៈ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងផ្នែកសាសនា និងទ្រឹស្ដី ។

លក្ខណៈវិនិច្ឆ័យសិទ្ធដើម្បីទទួលបានអាហារូបករណ៍ Eric Bleumink រួមមាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជានិស្សិតបរទេសជាច្រើនដែលអាហារូបករណ៍ផ្ដល់ឱ្យក្នុងនោះរួមទាំងនិស្សិតក្នុងប្រទេសកម្ពុជា មានជំនាញភាសាអង់គ្លេស មានប្រវត្តិសិក្សាល្អ មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ និងមិនធ្លាប់ទទួលបានអាហារូបករណ៍នេះ ។

បេក្ខជនជ័យលាភីនឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ការសិក្សាឥតគិតថ្លៃ ថ្លៃធ្វើដំណើរបស់បេក្ខជន ថ្លៃស្នាក់នៅ ការចំណាយផ្សេងៗក្នុងការសិក្សា (ថ្លៃសៀវភៅ និងការស្រាវជ្រាវ) ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ (១៥,០០០Euro) និងធានារ៉ាប់រងសុខភាពជាដើម ។

ដើម្បីធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនអាចធ្វើការដាក់ពាក្យតាម Online ។ ជាមួយគ្នានេះ បេក្ខជនត្រូវស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចូលសាកលវិទ្យាល័យ Groningen មុនស្នើពាក្យអាហារូបករណ៍ Eric Belumink ។ បន្ទាប់មកបេក្ខជននឹងទទួលបាន Email បញ្ជាក់ក្រោយក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Groningen បានជ្រើសរើសបេក្ខជនរួច ។

សម្រាប់ព័ត៌មានបន្ថែម និងលម្អិតបេក្ខជនអាចចូលទៅកាន់តំណភ្ជាប់ https://www.rug.nl/education/scholarships/eric-bleumink-fund ។ ចាប់បើកទទួលពាក្យពីថ្ងៃទីផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...