អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន Energy Sustainability regulation and Audit, Electrical Energy and Smart-Power system, Energy Efficiency, Energy life-Cycle and Emission Analysis, Engineering Optimization Tool, Advance Control for Renewable Energy Integration, Communication and Interpersonal relation និងជំនាញជាច្រើនទៀត ។

ការសិក្សាជំនាញខាងលើនឹងសិក្សា៥៤Credits ដោយសិក្សាជំនាញ៤២ Credits និង និក្ខេបបទ ១២Credits (Thesis) ដោយកម្មវិធីសិក្សាពេញម៉ោង និងសិក្សាជាភាសាអង់គ្លេស ។ ឯកសារចាំបាច់ដែល​បេក្ខជនត្រូវមានដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រវិស្វកម្ម ឬសញ្ញាបត្របរិញ្ញាបត្រអគ្គិសនី, មេកានិក, ថាមពល ឬជំនាញពាក់ព័ន្ធថាមពលផ្សេងទៀត ។ មានពិន្ទុសិក្សា GPA ២.៥ ឡើង និងមានសញ្ញាបត្របញ្ជាក់ជំនាញភាសាអង់គ្លេស ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតាមរយៈ https://itc.edu.kh/ ឬអាចទំនាក់ទំនងទៅកាន់ https://t.me/itc_graduate_school ឬEmail: graduate@itc.edu.kh  ឬទំនាក់ទំនងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅបន្ទប់B-105, អគារB ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។