ហាត់យូហ្គាជាផ្នែកមួយជួយកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្ត និងពង្រឹងសុខភាពរាងកាយ

ភ្នំពេញ៖ សុខភាពជំងឺផ្លូវចិត្តជាផ្នែកសំខាន់សម្រាប់ដំណើរជីវិតមនុស្សគ្រប់រូប។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវអាចញ៉ាំងឱ្យមនុស្សមានថាមពលល្អ ព្រមទាំងសម្រេចកិច្ចការបានយ៉ាងច្រើន។ ការហាត់យូហ្គា (ឬលំហាត់យូហ្គា ត្រូវបានអ្នកជំនាញសុខភាពផ្លូវចិត្តចាត់ទុកជាលំហាត់ដ៏ប្រសើរសម្រាប់ថែទាំងសុខភាពរបស់មនុស្ស។ ហាត់យូហ្គាមិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយពង្រឹងសុខភាពផ្លូវចិត្តបានយ៉ាងល្អទៀតផង​។

កំពុងអនុវត្តលំហាត់យូហ្គាជាប្រចាំនិងជាគ្រូបង្រៀន ហ្សាំបា (Zumba) និងយូហ្គាកម្រិតដំបូងនៅក្លឹបករុណា យូហ្គា អ្នកនាង លុយ ចាន់នា បាននិយាយថា លំហាត់យូហ្គាជួយដល់សុខភាពយ៉ាងច្រើន។ លំបាត់យូហ្គាបានជួយដល់ស្តារសុខភាពផ្លូវចិត្តឱ្យបានជាសះស្បើយ។

អ្នកនាង លុយ ចាន់នា

“ហាត់យូហ្គាមិនត្រឹមតែជួយឱ្យយើងអាចពត់ឆ្អឹង និងឱ្យរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្រៀនឱ្យខ្ញុំផ្លាស់ប្ដួរខ្លួនឯងពីមនុស្សមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ឱ្យជាសះស្បើយ និងមានសុខភាពផ្លូវចិត្តល្អប្រសើរវិញ”

អ្នកនាង ចាន់នា បន្ថែមថា អ្នកនាងបានបោះបង់ថ្នាំព្យាបាលសុខភាពផ្លូវចិត្តដែលធ្លាប់ប្រើរយៈពេលប្រាំមួយឆ្នាំ នៅពេលអនុវត្តហាត់យូហ្គាជាប្រចាំ។ ការជ្រើសរើសវិធីសាស្ត្រថែទាំសុខភាពផ្លូវចិត្តតាមបែបធម្មជាតិនេះ ឱ្យចិត្តឱ្យស្ងប់ គ្រប់គ្រងអារម្មណ៍បាននឹងន និងមានទំនុកចិត្តលើខ្លួនឯង។

អ្នកនាង លុយ ចាន់នា

“បន្ទាប់ពីជួយខ្លួនឯងបានប្រសើរ ហើយខ្ញុំបានក្លាយខ្លួនជាគ្រូបង្រៀនយូហ្គាម្នាក់បន្ទាប់ហាត់អស់រយៈពេលបីឆ្នាំ ! ខ្ញុំលើកទឹកចិត្តឱ្យសាកល្បងជាមួយយូហ្គាប្រសិន​បើនរណាម្នាក់ស្រឡាញ់សុខភាព”

ទន្ទឹមនឹងគ្នានេះដែរ អ្នកនាង​ យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព មានប្រសាសន៍ថា ការព្យាបាលផ្លូវចិត្តមានច្រើនវិធីសាស្ត្រ និងមានបច្ចេ​ក​​ទេ​សត្រឹមត្រូវ ហើយអ្នកព្យាបាលផ្លូវចិត្តល្បីៗ បានប្រើប្រាស់យូហ្គាជាផ្នែកមួយនៅជួយព្យាបាលសុខភាពផ្លូវចិត្តមនុស្ស។  

អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះ បានបន្តថា យូហ្គាមានទំនាក់ទំនាក់ទំនងយ៉ាងជិតស្និទរវាងសុខភាពផ្លូវចិត្តនិងរាងកាយមនុស្ស។ ហាត់យូហ្គាជួយសម្រួលដល់ចលនាដង្ហើ​ម​​បានល្អប្រសើរ និងធ្វើឱ្យរាងកាយមានភាពទន់ភ្លន់។

គួរបញ្ជាក់ផងដែរថា​​​​ យូហ្គាជាលំហាត់ប្រាណមួយប្រភេទ ប្រើរាងកាយសមាធិឱ្យស្របតាមចលនាដង្ហើម កាត់បន្ថយស្ត្រេស ជំនួយដល់សុខភាពបេះដូង ជួយព្យាបាលជំងឺបាក់ទឹកចិត្ត កាត់បន្ថយជំងឺប្រកាំង ជួយឱ្យជំងឺហឺតធូរស្រាល និងជួយបំបាត់ជំងឺរលាកសន្លាក់។ យូហ្គា មានប្រភពពីការតាំងសមាធិនៅក្នុងព្រះពុទ្ធសាសនា៕

Beautiful young woman working out indoors, doing yoga exercise on blue mat, Mermaid Pose, variation of One-Legged King Pigeon Posture, full length, back view

ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មន្ត្រីសាសនា និងអ្នកជំនាញ ជំរុញការរក្សាប្រពៃណីបោះបាយបិណ្ឌ ខណៈមានការវែកញែករឿងខ្ជះខ្ជាយបាយ

មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា​ រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា

ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ (UNESCO) បានរួមគ្នាជំរុញការអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ លើកឡើងថា នៅក្នុងយុគសម័យទំនើបនេះ គ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM

មាណ៤០% នៃជ័យលាភីអាហារូបករណ៍អូស្ត្រាលី (Australia Awards Scholarships) សម្រាប់ឆ្នាំសិក្សា២០២៧ មានបំណងបន្តការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល

ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វេសឡាញ លើកទឹកចិត្តសិស្សនិទ្ទេស A និងត្រៀមសិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់ការសិក្សាបន្ទាប់

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីប្រគល់ រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២៥–២០២៦

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon