នៅពេលអ្នកមានបញ្ហាផ្លូវចិត្ត ព្រួយបារម្ភ ឬខូចចិត្តដោយសារបញ្ហាអ្វីមួយ ថាមពលផ្លូវចិត្តក៏នឹងស្រុតចុះតាមនោះដែរ មានន័យថា កម្លាំងចិត្តរបស់អ្នកនៅក្នុងស្មារតីតស៊ូព្យាយាមក៏ចាប់ផ្តើមធ្លាក់ចុះរលាយសូន្យបន្តិចម្តងៗ។ ដូច្នេះដើម្បីឱ្យអ្នកមានកម្លាំងចិត្ត មានថាមពល និងមានទស្សនៈវិជ្ជមានឡើងវិញ គួរសាកល្បងអនុវត្តន៍វិធីសាស្ត្រសាមញ្ញ ៨យ៉ាងដើម្បីធ្វើឱ្យផ្លូវចិត្តរឹងមាំមានដូចខាងក្រោម៖

ទី១. ព្យាយាមធ្វើចិត្តឱ្យត្រជាក់ ៖ រក្សាអារម្មណ៍ឱ្យស្ងប់ ដកដង្ហើមវែងមួយៗ ធ្វើអ្វីៗយឺតៗជាងមុនបន្តិច ការងារធ្ងន់ធ្ងរនឹងស្រាកស្រាន្ត ពេលនោះផ្លូវចិត្តដែលតានតឹងនឹងធូរស្រាលជាងមុនមិនខាន។
ទី២. ដាក់ខ្លួនប្រឡូកទៅក្នុងធម្មជាតិ ៖ ដើរកម្សាន្តតាមទីជនបទ តំបន់ទេសចរណ៍ធម្មជាតិ ដងស្ទឹង ទន្លេ សមុទ្រ ឬព្រៃភ្នំ ជាវិធីសាស្ត្រសាមញ្ញមួយ អាចជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងដើម្បីធ្វើឱ្យផ្លូវចិត្តរឹងមាំឡើងវិញ។

ទី៣. ចិញ្ចឹមសត្វដែលអ្នកចូលចិត្ត ៖ ស្វែងរកសត្វណាមួយដែលអ្នកចូលចិត្តមកចិញ្ចឹម ដើម្បីកាត់បន្ថយភាពអផ្សុក និងអារម្មណ៍តានតឹង។ មនោសញ្ចេតនានឹងល្អប្រសើរច្រើនជាមួយសត្វចិញ្ចឹម ប្រសិនបើអ្នកជ្រើសរើសសត្វចិញ្ចឹមណាមួយស្របតាមចំណង់ចំណូលចិត្ត។
ទី៤. តស៊ូនឹងបញ្ហាដោយស្នាមញញឹម ៖ អ្នកដឹងទេ ស្នាមញញឹម ឬសើចមានសារៈសំខាន់ណាស់ ដើម្បីបំបាត់ភាពហត់នឿយ ជាពិសេសធ្វើឱ្យអារម្មណ៍ស្រស់ថ្លាទប់ទល់នឹងអ្វីៗដែលខ្លួនជួបប្រទះ។

ទី៥. ផ្តល់រង្វាន់ដល់ខ្លួនឯង ៖ មិនចាំបាច់តែអ្នកដទៃនោះទេ ការផ្តល់រង្វាន់លួងចិត្តដល់ខ្លួន ក៏ជាវិធីមួយធ្វើឱ្យចិត្តកាយ និងស្មារតីរបស់អ្នកស្រស់ស្រាយដែរ។ ផ្តល់រង្វាន់ស្នាដៃដល់ខ្លួននិងកិច្ចការអ្វីដែលខ្លួនបម្រុងធ្វើ ឬពេលដែលធ្វើបានសម្រេច មានដូចជាភេសជ្ជៈល្អៗ អាហារនិងនំឆ្ងាញ់ៗ មកទទួលទានមុនពេលចាប់ផ្តើមធ្វើការ ឬអំណោយពិសេសណាមួយពេលធ្វើកិច្ចការចប់។
ទី៦. សុំជំនួយពីអ្នកដទៃ ៖ កុំមានចិត្តរារែកឱ្យសោះក្នុងការសុំជំនួយពីអ្នកដទៃរាល់ពេលដែលអ្នកមានបញ្ហា ។ ការសុំជំនួយពីអ្នកដទៃជារឿងល្អបំផុត ព្រោះនៅពេលដែលសម្ពាធផ្លូវចិត្តរបស់អ្នកមានបញ្ហាដោះស្រាយមិនចេញ ទោះអ្នកបង្ខំចិត្តស៊ូទ្រាំយ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញសម្ពាធទាំងនោះ នឹងធ្វើឱ្យអ្នកមានវិបត្តិកាន់តែធ្ងន់ធ្ងរមិនខាន។
ទី៧. អានសៀវភៅ ៖ អានសៀវភៅគឺជាគន្លឹះសំខាន់បំផុតដើម្បីធ្វើឱ្យផ្លូវចិត្តរឹងមាំ។ គ្មានអ្វីអាចបំបាត់ភាពស្មុគស្មាញបានប្រសើរជាងសៀវភៅ ឬដូចការអានសៀវភៅល្អមួយក្បាលឡើយ។ ចូរសាកល្បងជ្រើសរើសសៀវភៅណាល្អៗ អានដើម្បីធ្វើឱ្យជីវិតមានគុណភាព និងដោះស្រាយបញ្ហាដោយងាយស្រួលបំផុត។
ទី៨. ប្រើប្រាស់ពេលវេលាសម្រាកឱ្យមានប្រយោជន៍បំផុត ៖ ពេលធ្វើការ គឺធ្វើការ ពេលសម្រាក គឺជាពេលដែលខួរក្បាល ចិត្ត កាយត្រូវការសម្រាក ត្រូវបែងចែកឱ្យបានច្បាស់។ ត្រូវមានពេលវេលាសមស្របសម្រាប់ខ្លួនឯង ដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ទោះមានឃ្លាថា ពេលវេលាជាមាសប្រាក់ក៏ដោយ ក៏មិនត្រូវបង្ខំខ្លួនធ្វើការឱ្យធ្លាក់ក្នុងស្ថានភាពទាសករនៃលុយកាក់ និងការងារដែរ។ បង្កើតភាពរីករាយ និងប្រើប្រាស់ពេលវេលាសម្រាកឱ្យមានប្រយោជន៍បំផុត ទើបជីវិតមានគុណភាព៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។





























