សារៈសំខាន់នៃជំនាញឌីជីថល ក្នុងទីផ្សារ​ការងារ

នាពេលបច្ចុប្បន្ន ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនតូច-ធំ ទាំងអស់ដឹងថា អតិថិជន​របស់ពួកគេ​ស្ទើរ​តែទាំងស្រុង គឺ​ស្ថិត​នៅ​លើ​ប្រព័ន្ធអ៊ីនធឺណិត ជាពិសេស​នៅ​លើ​បណ្តាញសង្គម ដូចជា Facebook, Instagram និង TikTok ជាដើម។ ទាំង​នេះ ជាមូលហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​តម្រូវការ​អ្នកជំនាញ​ក្នុង​ការ​គ្រប់គ្រង និង​បង្កើតគេហទំព័រ, អ្នកជំនាញ​ទីផ្សារ​ឌីជីថល, អ្នកជំនាញផ្នែក​កម្មវិធីទូរស័ព្ទ និង​អ្នក​បង្កើត​មាតិកា​ជាដើម។ បន្ថែមពីនេះទៀត ការ​ដែលមានជំនាញឌីជីថលមួយ ឬច្រើន អាច​កំណត់ថា អ្នកខុសពីបេក្ខជន​ផ្សេង​ទៀត​នៅ​ក្នុងទីផ្សារ​ការងារ ហើយជំនាញ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ឱកាស​ទទួលបាន​ការងារច្រើន​ជាង​អ្នក​ដែល​មិន​មាន​ជំនាញឌីជីថល។

យោង​តាម​ការ​អង្កេត​របស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ពីជំនាញ និង​ការងារ​របស់កម្មករ-និយោជិត បានបង្ហាញថា បុគ្គលិក​ប្រមាណជា ៨៣,៨% បានលើកឡើងថា ការងាររបស់ពួកគេ​ទាមទារ​ឱ្យពួកគេ​ត្រូវ​មានជំនាញឌីជីថល ដើម្បីបំពេញ​ការងារ ក្នុងនោះ ៥០,២% នៃការងារទាមទារ​ជំនាញឌីជីថល​កម្រិតមធ្យម ហើយ ៣៣,៥% ទាមទារ​ជំនាញឌីជីថលកម្រិតខ្ពស់។ ទិន្នន័យនេះ បានបង្ហាញពី​កំណើន នៃតម្រូវការ​ជំនាញឌីជីថល​ក្នុងស្រុក ក្នុង​ការ​បំពេញការងារ ខណៈ​ដែល​មូលធនមនុស្ស​ដែល​មានជំនាញឌីជីថល​នៅ​មានកម្រិត។

ជំនាញឌីជីថលកំពុងមានតម្រូវការនៅស្ទើរតែគ្រប់ការងារ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើងថា ប្រជាជន​កម្ពុជា​ប្រហែល ៣០% មានជំនាញឌីជីថល​កម្រិតមូលដ្ឋាន និង​មានលទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត និង​បច្ចេកវិទ្យាឌីជីថល។ ផ្អែក​លើទិន្នន័យនេះ ឯកឧត្តមមានប្រសាសន៍ថា យុវជន​គួរ​ចាប់ផ្តើម​សិក្សា​ពីជំនាញឌីជីថល​កម្រិតមូលដ្ឋាន ដូចជា ការ​ចេះ​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត, ម៉ាស៊ីនស្វែង​រក, សារ​អេឡិចត្រូនិក និង​កម្មវិធី​រដ្ឋបាល​សំខាន់ៗ​មួយ​ចំនួន ដែល​ជំនាញទាំងនេះ​សុទ្ធតែ​ជាជំហានចាំបាច់​សម្រាប់ការងារប្រចាំថ្ងៃ និង​អាច​ជាមូលដ្ឋាន​គ្រឹះមួយ​ដ៏​ល្អ មុន​នឹង​ឈាន​ទៅ​ចាប់យក​ជំនាញឌីជីថល​នៅ​កម្រិតមធ្យម និង​ខ្ពស់។

“បន្ថែមពីនេះ ពួកគេ​ក៏​អាច​កំណត់​ពីជំនាញ​ឌីជីថល​ផ្សេងៗ​ដែល​ចាំបាច់​សម្រាប់​ទីផ្សារ​ការងារ ដែល​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បីឱ្យ​ពួកគាត់​អាច​ពង្រឹង​សមត្ថភាពឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​នៃតម្រូវការ និង​ភាពប្រកួតប្រជែង​ក្នុងទីផ្សារការងារ​នាពេលបច្ចុប្បន្ន​…”

ជាមួយ​គ្នា​នេះ បើយោង​តាម​ករណីសិក្សា​ជំនាញឌីថល​នៅកម្ពុជា ដែលចុះផ្សាយ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ គេបានរកឃើញ​ជំនាញសំខាន់ៗចំនួន៥ ដែល​យុវជន​កម្ពុជាគួរ​ចាប់យក រួមមាន ៖

– ការរចនាក្រាហ្វិក ៖ ការរចនាក្រាហ្វិក​បាន និង​កំពុង​ក្លាយជាជំនាញ​មួយ​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ក្នុងទីផ្សារ​ការងារកម្ពុជា។ ជំនាញនេះ គឺជា​សិល្បៈ ឬវិជ្ជាជីវៈ នៃការ​បង្ហាញ ដែល​រួម​បញ្ចូល​រូបភាព, អក្សរ និងគំនិត ដើម្បីបញ្ជូនព័ត៌មាន​ដល់ទស្សនិកជន។ ការ​រចនាក្រាហ្វិកនេះដែរ គឺជា​ជំនាញឌីជីថល​ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកប​អាជីវកម្ម ជាពិសេស​ ស្ថាប័នឯកជន។ គេ​សង្កេត​ឃើញថា តម្រូវការ​របស់ក្រុមហ៊ុន និង​អាជីវកម្ម​ទាំងអស់មិនថាតូច ឬធំ គឺ​ត្រូវ​ការ​អ្នក​រចនា​ក្រាហ្វិក​ជាចាំបាច់ ព្រោះថា ការ​រចនាក្រាហ្វិក​នេះ​អាច​ជួយ​ដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ការ​ធ្វើទីផ្សារ និង​ការ​បង្កើត artwork ប្រកបដោយ​ប្រសិទ្ធភាព។

– ជំនាញបណ្តាញសង្គម ៖ យោង​តាមទិន្នន័យរបស់ក្រុមហ៊ុន​ប្រឹក្សា​ឌីជីថល Kepios ក្នុងឆ្នាំ២០២៤ បានបង្ហាញថា ប្រជាជននៅលើសាកលលោកបានប្រើប្រាស់បណ្តាញសង្គម ៥ពាន់លាននាក់ ដែលស្មើនឹង ៦២,៣ភាគរយ នៃចំនួន​ប្រជាជនពិភពលោកសរុប, ក្នុងនោះ​កម្ពុជា មានចំនួនអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រមាណ ១៣លាននាក់។ តួលេខទាំងនេះបានបង្ហាញ​ពីការ​កើនឡើងនៃចំនួនអ្នក​ប្រើប្រាស់​បណ្តាញសង្គម​ទូទាំងពិភពលោក ក៏​ដូចប្រទេស​កម្ពុជា ដែល​មិន​មានសញ្ញាថមថយឡើយ។ ដោយ​មើលឃើញ​ពី​ការ​កើនឡើង​នៃចំនួនអ្នក​ប្រើប្រាស់នេះ បានជំរុញ​ឱ្យ​អាជីវកម្ម​ជាច្រើន​បាន​ជ្រើសរើស​បណ្តាញសង្គម ដើម្បីទំនាក់ទំនង​ជាមួយ​អតិថិជន​របស់ពួកគេ និង​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្មផងដែរ។ ការណ៍នេះបង្ហាញថា សមត្ថភាព​ក្នុងការយល់ដឹង និង​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព គឺជា​ជំនាញ​មួយ​ដែល​កំពុង​មានតម្រូវការ​ខ្ពស់ ដែលយើងស្គាល់ថា ជាជំនាញបណ្តាញសង្គម។ ជំនាញនេះសំដៅ​ដល់​ការ​ប្រាស្រ័យ​ទាក់ទងនៅលើបណ្តាញសង្គម ការ​បង្ហោះមាតិកា ការលក់ផលិតផល ការផ្តល់ជាសេវា និង​សកម្មភាពផ្សេង​ទៀតជាច្រើន។

ជំនាញទីផ្សារឌីជីថល ត្រូវគេមើលឃើញថា កំពុងតែមានតម្រូវការ

– ការធ្វើទីផ្សារបែបឌីជីថល ៖ បច្ចុប្បន្ន​ការ​កើន​ឡើង នៃចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត និង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម បាន​ផ្លាស់ប្តូរ​ការធ្វើទំនាក់ទំនង​រវាងអាជីវកម្ម​ជាមួយ​នឹង​អតិថិជន និង​កែប្រែ​យុទ្ធសាស្រ្ត​ក្នុង​ការ​ធ្វើទីផ្សារ​របស់អាជីវកម្ម។ អាជីវកម្ម​អាច​ទាញ​យកផលប្រយោជន៍​ពីការធ្វើ​ទីផ្សារបែបឌីជីថល តាមរយៈ​ការ​ផ្សព្វផ្សាយ​ផលិតផល និងសេវាកម្ម​នៅលើបណ្តាញសង្គម​ដូចជា Facebook, Instagram, YouTube ដើម្បីបង្កើន​ការ​ជ្រួតជ្រាបរបស់អតិថិជន ឈានទៅបង្កើនការលក់ផលិតផល និងសេវាកម្ម។ ការធ្វើទីផ្សារបែបឌីជីថល ក៏​អនុញ្ញាត​ឱ្យ​អាជីវកម្ម​អាចផ្សារភ្ជាប់ជាមួយ​អតិថិជនដោយផ្ទាល់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រាល់ពេល​ពួកគេ​ប្រើប្រាស់អ៊ីនធឺណេត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការណ៍នេះ បានបង្ហាញពីសារៈសំខាន់នៃការ​មាន​ជំនាញ​ក្នុងការ​ធ្វើទីផ្សារបែបឌីជីថលសម្រាប់អាជីវកម្ម ដែល​ធ្វើ​ឱ្យ​មានតម្រូវការ​ខ្ពស់​នូវ​ជំនាញ​នេះ​នៅ ក្នុងទីផ្សារ​ការងារ។

– ការវិភាគទិន្នន័យ ៖ ការវិភាគទិន្នន័យ គឺជា​ជំនាញ​មួយ​ដ៏សំខាន់​បំផុត​សម្រាប់ស្ថាប័នរដ្ឋ និង​ឯកជន។ ទិន្នន័យ​អាច​ឱ្យ​យើង​ទទួលបាន​នូវព័ត៌មានដ៏សម្បូរបែប និង​អាច​ឱ្យ​យើងរៀបចំ​យុទ្ធសាស្រ្ត​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព។ ជំនាញក្នុងការវិភាគទិន្នន័យ អាច​ជួយ​ឱ្យ​អាជីវកម្ម​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់ពួកគេ។ ការ​ចេះវិភាគ និង​ប្រើប្រាស់ទិន្នន័យ​ក្នុងគំរូអាជីវកម្ម មានន័យថា ក្រុមហ៊ុន​អាច​កាត់បន្ថយការ​ចំណាយ​ ដោយ​កំណត់យុទ្ធសាស្រ្តដ៏​មានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុន​ក៏​អាច​ប្រើប្រាស់​ការវិភាគទិន្នន័យ ដើម្បីធ្វើការ​សម្រេចចិត្ត​លើអាជីវកម្ម​ឱ្យ​បានប្រសើរ និង​បំពេញ​តម្រូវការ​របស់អតិថិជន​បានល្អជាងមុន។ ដូច្នេះ ការវិភាគទិន្នន័យ ក៏​ជា​ជំនាញ​សំខាន់មួយ​ផងដែរ ដែល​យុវជន​គួរ​គិតគូរ​សិក្សា ដើម្បីប្រើប្រាស់​ជំនាញ​នេះ​ជា​ប្រយោជន៍សម្រាប់បំពេញ​ការងារផ្សេងៗ។

សន្តិសុខសាយប័រ ជាជំនាញសំខាន់ ដែលមានតម្រូវការច្រើនផងដែរ

– សន្តិសុខសាយប័រ ៖​ បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល​មានការវិវត្តឥតឈប់ឈរ ដែលធ្វើ​ឱ្យ​សកម្មភាព​ប្រចាំថ្ងៃ​របស់យើងដូចជា ការ​បំពេញការងារ, ការ​សិក្សា, ការទំនាក់ទំនង, ការ​កំសាន្ត សុទ្ធតែ​ត្រូវពឹងផ្អែក​លើអ៊ីនធឺណេត។ ទន្ទឹមនឹងការរីកចម្រើន​នៃបច្ចេកវិទ្យាឌីជីថល ការ​គំរាម​កំហែងតាមប្រព័ន្ធអ៊ីនធឺណេត​បានបន្តកើនឡើង​ជាលំដាប់ ដែលធ្វើ​ឱ្យ​មានការ​ខាតបង់ជាច្រើនផងដែរ ដោយ​យោងតាមគេហទំព័រ Cybersecurity ការ​ខូចខាត​ពីឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណេត ត្រូវ​បានគេរំពឹងថា នឹងកើនឡើង​ប្រមាណ ១៥% ក្នុងមួយ​ឆ្នាំ។ ដូច្នេះ ការយល់ដឹងពីសន្តិសុខសាយព័រ ពិតជាមានសារៈសំខាន់​សម្រាប់បុគ្គលគ្រប់រូប ដើម្បីបង្ការការខូចខាត​ដោយសារ​តែហានិភ័យ​តាមប្រព័ន្ធអ៊ីនធឺណេត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *