ជំនាញផលិតនំ ផ្លាស់ប្ដូរជីវិត លោក ហែម ហៀន ពីអ្នក​ធ្វើស្រែចំការ មកបើកអាជីវកម្មបោះដុំនំក្រ័រសង់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ជាកូនកសិករ និងធ្វើស្រែចំការជាមួយឪពុកម្ដាយនៅខេត្តកំពង់ស្ពឺ យុវជន ហែម ហៀន បានសម្រេចចិត្តចាកចេញពីស្រុកកំណើត មកចុះឈ្មោះរៀនជំនាញផលិតនំប៉័ងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្រោមគម្រោងសិក្សាកម្មវិធី “បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់‍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”របស់រដ្ឋាភិបាល ដើម្បីស្វែង​រកជំនាញពិតប្រាកដមួយ​សម្រាប់ខ្លួនឯង។

លោក ហែម ហៀន បានប្រាប់ឱ្យដឹងថា ការសម្រេចចាប់យកជំនាញផលិតនំនេះ គឺផ្ដើមពីចិត្តស្រលាញ់ និងចង់ចេះផលិតនំផ្សេងៗ, ការរៀនផលិតនំ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ គឺលោករៀនត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ ដោយលោកគ្រូអ្នកគ្រូបានបង្រៀនទាំងការផលិតនំបុ័ង នំខេក ពោលគឺសុទ្ធសឹងតែជានំដែលពេញនិយមនៅលេីទីផ្សារ និងអាចទទួលបានជំនាញដុតនំមួយយ៉ាងច្បាស់លាស់ និងអាចស្វែងរកការងារធ្វើបានយ៉ាងងាយស្រួលទៀតផង។

យុវជនមកពីខេត្តកំពង់ស្ពឺរូបនេះបន្ថែមថា ការរៀនជំនាញនេះបានធ្វើឱ្យលោកទទួលបានជំនាញមួយពិតប្រាកដ ក្នុងការស្វែងរកការងារធ្វើ ជាក់ស្ដែងកំឡុងពេលរៀនបាន២ខែ លោកអាចចេញទៅហាត់ការងារ និងអាចស្វែងរកការងារនៅកន្លែងផលិតនំប៉័ងបានផងដែរ។

លោក ហែម ហៀង និយាយថា ដំបូងឡើយលោកទទួលបានការងារពីលោកគ្រូបន្ទុកថ្នាក់ដែលបានផ្ដល់ឱកាសឱ្យ​លោកធ្វើជាអ្នកដុតនំ និងការងារផ្សេងៗដែលពាក់ព័ន្ធនឹងជំនាញនេះ ។ ក្រោយពីចេះដុតនំបានច្រើនគួរសម លោកក៏សម្រេចចិត្តសុំគ្រូធ្វើជាអ្នកផលិតនំវិញម្ដង។ បទពិសោធន៍ការងារក្នុងជំនាញធ្វើនំនេះ បានធ្វើ​ឱ្យ​ លោក ហែម ហៀង បង្កើតមហិច្ឆតា ដោយសម្រេចចិត្តចេញរកស៊ីខ្លួនឯង ដើរតួជាអ្នកផ្គត់ផ្គង់នំក្រ័រសង់លក់ទៅកាន់អតិថិជន ទាំងនំឆ្អិន និងនំកក សម្រាប់អតិថិជនតាមបណ្ដាខេត្ត។

« ដើម្បីទទួលបាននំក្រូសង់នីមួយៗ បច្ចេកទេស ជំនាញ និងការចំណាយពេលវេលាច្រេីន ទំរាំទទួលបានផលឱ្យចេញជារូបរាង តែទោះជាយ៉ាងវាមិនមែនជាឧបសគ្គនោះទេព្រោះតែស្រលាញ់ចូលចិត្តខ្ញុំនៅតែអាចបន្តធ្វេីវាបានដោយក្តីរិករាយ»

លោក ហែម ហៀង ។

លោក ហែម ហៀង បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយពីទទួលបានជំនាញធ្វើនំ ដោយថា ជំនាញមួយនេះបានផ្លាស់ប្ដូរជីវភាព និងស្ថានភាពជីវិតរបស់លោកឱ្យកាន់តែប្រសើរឡើង ពោល​គឺបានចាកចេញពីអ្នកធ្វើការឱ្យគេ រហូតអាចបង្កើតរបរមួយច្បាស់លាស់សម្រាប់ខ្លួនឯង។ សព្វថ្ងៃ លោក ហែម ហៀង ជាម្ចាស់អាជីវកម្មខ្នាតតូចដែលផលិត និងបោះដុំនំក្រ័រសង់ ដែលមានយីហោ «ក្រ័រសង់ចល័ត- Croissant Chlt» ។

ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះបន្ថែមថា ចំពោះអ្នកដែលចង់រៀនជំនាញ មិនថាជំនាញដុតនំ ឬជំនាញផ្សេងៗនោះទេ លោកលេីកទឹកចិត្តឱ្យបងប្អូនបេីកចិត្តផ្តល់ឱកាសឱ្យខ្លួនឯងបានរៀនសូត្រដេីម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង និងយកចិត្តទុកដាក់ក្នុងការរៀនឱ្យបានចប់សព្វគ្រប់ និងតាមដានមើលចិត្តខ្លួនឯងថា ស្រលាញ់ និងចង់រៀនជំនាញណាពិតប្រាកដ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...