សិស្សឆ្នើម​កម្ពុជា​ ៧៤៣នាក់ ទទួល​បានជ័យលាភី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី ឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សិស្សឆ្នើម​កម្ពុជា​​ចំនួន៧៤៣នាក់ ទទួល​បាន​ជ័យលាភី​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី​វគ្គផ្តាច់ព្រ័ត្រ (SMGF) ឆ្នាំ២០២៥ កាល​ពីពេល​ថ្មីៗ​នេះ។

លោក យ៉ែម សុភ័ណ្ឌ ប្រធាន​មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​បីខែ​ដើម​ឆ្នាំ២០២៥នេះ មាន​សិស្ស​កម្ពុជា ដែល​បានចូលរួម​ក្នុង​ការ​ប្រឡង​ការប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី​វគ្គ​ផ្តាច់ព្រ័ត្រ មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។ ដោយ​ក្នុងនោះ មាន​បេក្ខជន​សរុប​ចំនួន ២,០៥៣​នាក់ (ប្រុស១២១៥នាក់ និងស្រី៨៣៨នាក់) ដែលជា​សិស្សានុសិស្ស​កម្ពុជា​មកពី​បណ្តា​គ្រឹះស្ថាន​អប់រំសាធារណៈ និង​ឯកជន​នានា​នៅទូទាំង​ប្រទេស​កម្ពុជា ចូលរួម​ប្រឡង​ប្រកួត​ប្រជែង​ជាមួយ​សិស្សមក​ពីប្រទេស​ដទៃ​ទៀត​ចំនួន​៣៨ប្រទេស។

ប្រធាន​មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បន្ថែម​ថា បេក្ខជន​កម្ពុជា​ទទួល​បាន​ជ័យលាភី មេ​ដាយមាស ចំនួន១៥៩, មេដាយ​ប្រាក់ ចំនួន២៥០ និង​មេដាយ​សំរឹទ្ធ ចំនួន៤១៩ ​ដោយ​សរុប​ចំនួន​មេដាយ​មាន​រហូត​ដល់ ៨២៨មេដាយ ខណៈ​សិស្ស​ជ័យ​លាភី​មាន​ចំនួន ៧៤៣នាក់។

ជា​ការ​កត់សម្គាល់​របស់លោក យ៉ែម សុភ័ណ្ឌ សិស្សានុសិស្ស និង​អាណាព្យាបាល​ជាច្រើន​បាន​បង្ហាញ​នូវការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការចូលរួម​ការប្រកួតប្រជែង​នានា។ លោក​បន្ត​ថា នៅ​ក្នុងរយៈពេល​៦ឆ្នាំ​មកនេះ លោកបាន​សង្កេត​ឃើញ​ថា សមត្ថភាព​របស់​បេក្ខជន​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់។

“បេក្ខជន របស់យើង មានសមត្ថភាព​ឈរនៅ​លើ​ឆាកអន្តរជាតិ ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន មកពី​បណ្ដា​ប្រទេស​ដទៃៗទៀត​នៅ​លើពិភពលោក​ទាំង​ជាង​៥០ប្រទេស ហើយ​ថែមទាំង​នាំយក​មក​នូវ​លទ្ធផល​ល្អ​ជូន​ប្រទេស​ជាតិ​ថែម​ទៀត”

បើតាម លោក យ៉ែម សុភ័ណ្ឌ ដើម្បី​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​ឈាន​ទៅរក​ការ​ប្រកួត​លំដាប់​ថ្នាក់​ពិភពលោក បេក្ខជន​គួរ​មាន​ការស្រាវជ្រាវ និង​អនុវត្តន៍​ទៅ​លើ​លំហាត់​បន្ថែម ដោយ​ត្រូវ​មាន​ឯកសារ​គណិតវិទ្យា​ច្រើន​សម្រាប់​អនុវត្ត។

លោក យ៉ែម សុភ័ណ្ឌ ក៏​លើក​ទឹកចិត្ត​ឱ្យ​បេក្ខជន​ដែល​ស្រលាញ់​មុខវិជ្ជា​គណិតវិទ្យា ដាក់ពាក្យ​ចូលរួម​ការ​ប្រឡង​កម្មវិធី​ផ្សេងៗ​ដើម្បី​ពង្រឹង​សមត្ថភាព និង​ភាព​ក្លាហាន​របស់ខ្លួន។ ចំពោះ​កម្មវិធី​ប្រឡង​ក្នុង​ស្រុក សម្រាប់​បេក្ខជន​ពិការភាព ឬ​ក្រីក្រ តែ​ស្រលាញ់​លើមុខវិជ្ជា​គណិតវិទ្យា ចង់​ចូលរួម​សាកល្បង​សមត្ថភាព យើង​នឹងផ្តល់​អាហារូបករណ៍​ឱ្យចូលរួម​ការ​ប្រឡង​ដោយ​មិន​គិតថ្លៃ។

គួរជំរាប​ជូនថា ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) គឺជា​ការ​ប្រកួត​គណិតវិទ្យា​ដ៏ធំ និង​មាន​កិត្យានុភាព​បំផុត​មួយ​នៅ​អាស៊ី។ SASMO បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៦ មាន​គោល​បំណង​ពង្រីក​សមត្ថភាព​វែកញែក​ឡូជីខល ភាព​ច្នៃប្រឌិត និង​ការដោះស្រាយ​បញ្ហា​របស់​សិស្ស​លើស​ពីកម្មវិធី​សិក្សាស្តង់ដា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *