អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

មុខជំនាញសិក្សារួមមាន ៖ វិទ្យាសាស្ត្រ, វិស្វកម្ម, សេដ្ឋកិច្ច, ការគ្រប់គ្រងពាណិជ្ជកម្ម, វេជ្ជសាស្ត្រ, ព័ត៌មានវិទ្យា និងជំនាញជាច្រើនទៀត។

លក្ខខណ្ឌនៃការចុះឈ្មោះ ៖ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល, អាយុក្រោម២៥ឆ្នាំ, មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា និងមានលិខិតបញ្ជាក់ពីកម្រិត China Scholastic Competency Assessment(CSCA)។ ចំពោះបេក្ខជនដែលមានបំណងចុះឈ្មោះធ្វើតេស្ត CSCA ត្រូវចូលទៅកាន់ Website: www.csca.com ដោយកាលបរិច្ឆេទតេស្តនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ធ្នូ ២០២៥។ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមាន សញ្ជាតិខ្មែរ, មានសញ្ញាបត្របរិញ្ញាបត្រ, អាយុមិនលើស ៣៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។ សម្រាប់អ្នកស្នើថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្រជាន់ខ្ពស់ អាយុមិនលើស៤០ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យប្រឡង សូមធ្វើការដាក់ពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង៤រសៀល នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ការប្រឡងជ្រើសរើសបេក្ខជន នឹងប្រព្រឹត្តិនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅលើវិញ្ញាសា ភាសាអង់គ្លេស គណិតវិទ្យា និងវប្បធម៌ទូទៅ។

បេក្ខជន ត្រូវភ្ជាប់ឯកសារដូចជា ៖ បង្កាន់ដៃទទួលពាក្យ ១ច្បាប់, ពាក្យសុំអាហារូបករណ៍១ច្បាប់, ជីវប្រវត្តិសង្ខេប១ច្បាប់, កិច្ចសន្យា១ច្បាប់, រូបថត៤គុណ៦ (៤សន្លឹក), សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (ច្បាប់ថតចម្លង១ច្បាប់ សម្រាប់ថ្នាក់បណ្ឌិត), សញ្ញាបត្របរិញ្ញាបត្រ (ច្បាប់ថតចម្លង១ច្បាប់ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់), សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល (ច្បាប់ថតចម្លង១ច្បាប់ និងភ្ជាប់សញ្ញាបត្រច្បាប់ដើម)។ ជាមួយគ្នានេះ​ បេក្ខជនត្រូវភ្ជាប់លិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សា/បណ្ណសម្គាល់ខ្លួននិស្សិត ចំពោះបេក្ខជនជានិស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សានានា និងសេចក្ដីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ។ បេក្ខជននឹងត្រូវបំពេញវិញ្ញាបនបត្រពិនិត្យកាយសម្បទា ២សន្លឹកក្រោយពេលសាម៉ីជនត្រូវបានជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទៅកាន់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ កិច្ចការអាស៊ាន​ នៃក្រសួងអប់រំ យុវជន និងកីឡា ឬតាមរយៈលេខទូរស័ព្ទ 098 989 789 រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...