យុវជន ៖ សញ្ញាបត្របញ្ជាក់ពីកម្រិតនៃការសិក្សា តែពុំមែនបញ្ចប់ការសិក្សានោះទេ

ក្រោយពេលរៀនចប់មហាវិទ្យាល័យ ឬនៅពេលទទួលសញ្ញាបត្រជាផ្លូវការ មានយុវជន​ជា​ច្រើន​បាន​បង្ហាញនូវ​អារម្មណ៍សោមនស្ស ឬមោទកភាព នៃសមិទ្ធផលដែលពួកគេ​បានចំណាយពេលជាច្រើនដើម្បីឈានទៅដល់គោលដៅ ដោយយ៉ាងហោច​ណាស់ក៏ប្រើពេលអស់៤ឆ្នាំដែរ។ ប៉ុន្តែមាន​សំណួរ​មួយ​ចោទ​សួរថា តើការ​ទទួលបានសញ្ញាបត្រ ជាការបញ្ចប់ការសិក្សារបស់យុវជន​ត្រឹម​នេះ មែនទេ?

លោក ម៉ុន ម៉េង អ៊ាន ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើក​ឡើងថា ការ​ទទួល​សញ្ញាបត្រ​ក្រោយ​ញ្ចប់​សាកលវិទ្យាល័យ មិន​មែន​បញ្ជាក់ថា យើង​បាន​បញ្ចប់​ការ​សិក្សា​នោះទេ ពោល​គឺ​យើង​ត្រូវ​ចាំបាច់​ស្វះស្វែង​សិក្សា​បន្ថែម​ទៀត ដោយ​ថា បើកាលណារៀនចប់ហើយ មិនរៀនបន្ថែមទៀតទេនោះ វាជាគំនិតមួយដែលយល់ខុស ឬអាចថា ជាគំនិតអវិជ្ជមានមួយដែរ។

បើតាម​លោក ម៉េងអ៊ាង ក្រោយ​រៀន​ចប់មហាវិទ្យាល័យ វាគ្រាន់តែការបញ្ជប់កម្រិតមួយនៃការសិក្សាប៉ុណ្ណោះ មិនបានបញ្ចប់ការរៀនសូត្រនោះទេ។  យ៉ាងណាមិញ បើនិយាយពីការរៀនសូត្រវាមានច្រើនបែបបថណាស់។ លោក​បាន​លើកជា​ឧទាហរណ៍ថា សូម្បីពេលយើងទៅធ្វើការ ក៏យើងអាចទាញយកចំណេះ ឬរៀនសូត្រពីកន្លែងធ្វើការបានដែរ។ ប៉ុន្តែការរៀនសូត្រដែលលោកចង់សំដៅត្រង់ចំណុចនេះ គឺការមានទម្លាប់ចាប់កាន់សៀវភៅអាន, ការស្រាវជ្រាវ និងរៀនជំនាញថ្មីៗ ដែលពិភពលោកកំពុងតែវិវឌ្ឍន៍។

លោក ម៉ុន ម៉េង អ៊ាន

“សញ្ញាបត្រ គឺបញ្ជាក់កម្រិតនៃការសិក្សា ពុំមែនបញ្ចប់ការសិក្សាទេ! ការអាន ស្រាវជ្រាវ រៀនសូត្រអ្វីថ្មីៗល្អៗ ទើបរៀនមិនចេះបញ្ចប់ថ្នាក់។ ទាំងនោះជាចំណុចស្នូល តែការអនុវត្ត គឺដើម្បីបញ្ជាក់ ភាពច្បាស់លាស់ ត្រឹមត្រូវ ក្នុងការបម្រើប្រយោជន៍ជារួម”

លោក ម៉ុន ម៉េង អ៊ាន បន្ថែមថា បើយុវជន​នៅតែបន្តគិតថា រៀនចប់ គឺចប់នោះ អាចនឹងនាំឱ្យ​ជះឥទ្ធិពលមិនល្អទៅកាន់អ្នកដទៃ និងនាំឱ្យ​ខូចទម្លាប់ខ្លួនឯងទៀតផង ថែមទាំងប៉ះពាល់ដល់សង្គម។

ជាមួយ​គ្នា​នេះ លោកក៏​យល់​ស្របទៅនឹងទស្សនៈមួយដែរថា ផ្ទះមួយគួរតែមានបណ្ណាល័យមួយ ។ លោកថា គំនិតនេះពិតជាត្រឹមត្រូវ ទោះបីជា មិនមានច្រើន តែយ៉ាងហោចណាស់ក៏មានសៀវភៅមួយទូ ឬមួយធ្នើរ តម្កល់នៅក្នុងផ្ទះដែរដើម្បីជំនួសឱ្យ​របស់របរ ដែលមិនចាំបាច់ទាំងឡាយ។ បរិបទសង្គមបច្ចុប្បន្ន មិនដូចពីមុន មនុស្សក៏មានភាពមមាញឹកច្រើន តែយ៉ាងណាក៏ដោយ គួរតែឆ្លៀតពេលខ្លះដើម្បីរៀនបន្ថែមដែរ ទោះបីជាមិនបានធ្វើប្រចាំថ្ងៃ ប៉ុន្តែគួរធ្វើឱ្យ​បានញឹកញាប់ទៅតាមលទ្ធភាព ដូចជាការតាមដានព័ត៌មានជាដើម។

ចំណែក កញ្ញា សេង ដានីន ដែល​សិក្សា​បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយ​ បានលើក​ឡើងថា ក្រោយបញ្ចប់ការសិក្សា និស្សិតគួរតែបន្តការសិក្សាបន្ថែមដោយខ្លួនឯង ព្រោះការរៀនសូត្រ គឺកើតពេញមួយជីវិតរបស់យើង។ នៅពេលដែលយើងបញ្ឈប់ការស្វ័យសិក្សានៅពេលណាមួយ វានឹងធ្វើឱ្យ​យើងមានគំនិតមិនទូលំទូលាយដូចអ្នកដែលបានរៀនមិនឈប់ឈរនោះទេ។

កញ្ញា សេង ដានីន

“ខ្ញុំយល់ថា ការសិក្សានៅក្នុងសាលា ឬថ្នាក់បរិញ្ញាបត្រគ្រាន់តែជាផ្នែកមួយជំរុញឱ្យ​យើងចេះដឹងបានខ្លះ ហើយនៅមានរឿងជាច្រើន ដែលយើងត្រូវស្វែងយល់បន្ថែមនៅក្នុងដំណើរជីវិតរស់នៅរបស់យើង”

កញ្ញាបន្តថា ការស្វ័យសិក្សាដែលល្អ និងងាយស្រួលបំផុតសម្រាប់យើងម្នាក់ៗ គឺការអានសៀវភៅ ព្រោះយើងអាចធ្វើវាតាមកាលៈទេសៈដែលយើងមាន ពោលគឺ យើងអាចឆ្លៀតពេលពីការងារដើម្បីអានសៀវភៅបាន ហើយថែមទាំងចំណាយប្រាក់តិចក្នុងកម្រិតមួយដែលយើងមានលទ្ធភាព។ ក្រៅពីនេះ យើងក៏អាចសិក្សាស្រាវជ្រាវបន្ថែម តាមរយៈការស្ដាប់បុគ្គលដែលមានភាពចាគំរូ(Role Model) របស់យើងតាមប្រព័ន្ធសង្គមនានាក៏បាន។

សម្រាប់ព្រះតេជគុណ ផេងលី សុផា និស្សិត​បរិញ្ញាបត្រ​ផ្នែកទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ បានមានសង្ឃដីកាថា ការ​បញ្ចប់​មហាវិទ្យាល័យ វាគ្រាន់តែជាការសិក្សាដែលកំណត់ដោយប្រព័ន្ធអប់រំនៃប្រទេសនីមួយៗប៉ុណ្ណោះ ។ ក៏ប៉ុន្តែបើយើងផ្តោតសំខាន់ទៅការសិក្សាជារួម វាមិនទាន់អាចបញ្ចប់នោះទេ។

ព្រះតេជគុណ ផេងលី សុផា បញ្ជាក់ថា ការសិក្សា មានភាពទូលំទូលាយខ្លាំង ដោយ​មិនអាចមានបុគ្គលណាមួយ អាចរៀនដល់ថ្នាក់មួយដែលលែងមានអ្វីរៀនបន្តទៀតនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។