ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ជា​ឱកាស​សម្រាប់​និស្សិត ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង (NUBB) ពេលនេះ សាកលវិទ្យាល័យ Sannio ប្រទេស​អ៊ីតាលី កំពុង​ប្រកាសជ្រើសរើសនិស្សិត ដើម្បីផ្លាស់​ប្តូរ​ការ​សិក្សា​អន្តរជាតិ (International Credit Mobility) ​រយៈ​ពេល ៥ ខែ ដោយចាប់​ពី​ខែកញ្ញា ឆ្នាំ២០២៦ ដល់ ខែមករា ឆ្នាំ២០២៧។

​អត្ថប្រយោជន៍​ដែល​សិស្ស​និស្សិតទទួលបាន​ក្នុងកម្មវិធីនេះ ​រួម​មាន៖ សំបុត្រយន្តហោះទៅ-មក ក៏​ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ។

ដើម្បីមាន​សិទ្ធិ​ដាក់ពាក្យ បេក្ខជន​ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

  • ជានិស្សិតថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងអំឡុងពេលចូលរួមកម្មវិធី
  • មាននិទ្ទេសមធ្យម (GPA) ចាប់ពី ៣.០០ ឡើងទៅ នៅពេលដាក់ពាក្យ
  • មានលទ្ធភាពចំណាយថ្លៃចាំបាច់ជាមុនសិន មុននឹងទទួលបានការសងត្រឡប់វិញពីកម្មវិធី
  • ប្តេជ្ញាចូលរួមជាមួយបណ្តាញអតីតនិស្សិតអន្តរជាតិរបស់សាកលវិទ្យាល័យ
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ប្រសិនបើអាចទំនាក់ទំនងជាភាសាអ៊ីតាលីបាន នឹងទទួលបានអាទិភាពបន្ថែម

ឯកសារត្រូវភ្ជាប់

  • វិញ្ញាបនបត្រ ឬឯកសារបន្ថែមផ្សេងៗ (ប្រសិនបើមាន)
  • ប្រវត្តិរូបសង្ខេប (CV)
  • លិខិតបង្ហាញចំណាប់អារម្មណ៍ (Motivation Letter / Letter of Interest)
  • ច្បាប់ចម្លងពិន្ទុសិក្សាចុងក្រោយបំផុត (Academic Transcript)
  • បង្កាន់ដៃបង់ថ្លៃសិក្សា ឬបញ្ជាក់ការចុះឈ្មោះសិក្សា
  • ច្បាប់ចម្លងលិខិតឆ្លងដែន (ទំព័រព័ត៌មានផ្ទាល់ខ្លួន)
  • វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស និង/ឬ ភាសាអ៊ីតាលី ឬឯកសារសមមូល

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ដើម្បីទទួលបានការតែងតាំងពីសាកលវិទ្យាល័យ និស្សិតត្រូវបំពេញលក្ខខណ្ឌខាងលើ និង​ដាក់ឯកសារទាំងអស់ទៅកាន់ ការិយាល័យទំនាក់ទំនងសាធារណៈ និងកិច្ចការអន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង ឱ្យ​បានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

បេក្ខជនដែលជាប់ជម្រើសដំបូង នឹងត្រូវបានជូនដំណឹងឱ្យចូលរួមប្រឡងសរសេរ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ ហើយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិបាត់ដំបង នឹងបញ្ជូនឈ្មោះបេក្ខជនដែលត្រូវបានតែងតាំងទៅកាន់សាកលវិទ្យាល័យដៃគូ ដើម្បីធ្វើការជ្រើសរើសចុងក្រោយ។ បេក្ខជនដែលទទួលបានជោគជ័យ នឹងត្រូវបានទាក់ទងដោយផ្ទាល់តាមរយៈអ៊ីមែល។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងតាម Telegram ៖ (+855) 10 711 866៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។