ឯកឧត្តម ហង់ជួន ណារ៉ុន ៖ កម្មវិធីផ្តល់អាហារតាមសាលារៀន គឺជា​យន្តការសង្គមគាំទ្រដល់ការសិក្សា សុខភាព និង​អាហារូបត្ថម្ភរបស់សិស្ស

រដ្ឋម​ន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន គឺជាយន្តការសង្គមដ៏សំខាន់មួយក្នុងការ​គាំទ្រ​ដល់ការសិក្សា សុខភាព និង​អាហារូបត្ថម្ភរបស់សិស្ស ជាពិសេសកុមារដែលរស់​នៅជនបទ និង​គ្រួសារក្រីក្រ។

ក្នុង​ពិធីសម្ពោធ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣០” កាលពីរសៀលថ្ងៃទី២៣ មីនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន បានចាប់អនុវត្តតាំងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ដោយ​មានគាំទ្រពីដៃគូសំខាន់ៗដូចជា​សហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ ជាដើម ដែលវាត្រូវបានចាត់ទុកថា ជាយន្តការ​មួយ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​គន្លាត​សិក្សា​រវាងសិស្ស​ទីក្រុង និង​ជនបទ ដើម្បីជំរុញ​បាន​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ និង​បរិយាបន្ន។

បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺស្ថិត​នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្សក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។ កម្មវិធីនេះ ត្រូវបានអនុវត្តដោយផ្ដោតលើសសរស្តម្ភសំខាន់ៗប្រាំរួមមាន (១) ការលើកកម្ពស់គុណភាពអប់រំ និងការចូលរៀន (២) ការកែលម្អសុខភាព និងអាហារូបត្ថម្ភកុមារ (៣) ការលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ (៤) ការលើកកម្ពស់សមភាពយេនឌ័រ និងប្រព័ន្ធគាំពារសង្គម និង (៥) ការពង្រឹងការចូលរួម និងភាពជាដៃគូរបស់សហគមន៍។

គិតត្រឹមឆ្នាំសិក្សា២០២៥-២០២៦ កម្មវិធីផ្តល់អាហារដល់សាលារៀនដែលផ្តោតលើផលិតផលកសិកម្ម​ក្នុងសហគមន៍កំពុងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ១០ ដោយ​គ្របដណ្តប់លើសាលាបឋមសិក្សាចំនួន ១១១៤ ដែលមានសិស្សជិត ៣០០.០០០ នាក់។ ក្នុងចំណោមសាលាទាំងនេះ សាលាចំនួន ៨១៦ ទទួលបានមូលនិធិពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលសាលាចំនួន ២៩៨ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...