អ្នកជំនាញចិត្តសាស្រ្ត ប្រាប់គន្លឹះថែរក្សាផ្លូវចិត្ត ខណៈថ្ងៃប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់

នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង បេក្ខជនច្បាស់ជាមានអារម្មណ៍ភ័យ ព្រួយបារម្ភ ឬតានតឹងចិត្ត ប៉ុន្តែសូមកុំឱ្យបញ្ហាទាំងនេះក្លាយជាឧបសគ្គរារាំងភាពជោគជ័យឡើយ។ ដើម្បីជួយប្អូនៗជាបេក្ខជនជំនះបញ្ហាទាំងនេះ លោក ហឿ សេធុល អ្នកជំនាញចិត្តសាស្រ្ត បានចែករំលែកគន្លឹះមួយចំនួន ក្នុង​ការ​ថែរក្សាផ្លូវចិត្ត ដើម្បី​កុំឱ្យបេក្ខជនមានអារម្មណ៍តានតឹងពេក។

លោក ហឿ សេធុល អ្នកជំនាញចិត្តសាស្រ្ត មានប្រសាសន៍ថា ជាធម្មតា នៅពេលជិតដល់ថ្ងៃប្រឡង មនុស្សគ្រប់គ្នានឹងមានភាពតានតឹងផ្នែកផ្លូវចិត្ត (Stress) កើតឡើង។ មានពេលខ្លះ សម្ពាធពីសង្គមជុំវិញខ្លួន ការដាក់សម្ពាធលើខ្លួនឯង និងការរំពឹងទុកពីឪពុកម្ដាយខ្លាំងពេក ក៏អាចជះឥទ្ធិពលដល់បេក្ខជនប្រឡងបាក់ឌុបឱ្យមានសម្ពាធផងដែរ។ លោក​មានប្រសាសន៍ថា «ក្នុងនាមយើងជាបេក្ខជនប្រឡងបាក់ឌុប ប្អូនៗមិនអាចគ្រប់គ្រងពាក្យសម្ដីអ្នកជុំវិញយើងដែលដាក់សម្ពាធយើងទេ ប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនយើង ហើយដឹងខ្លួនយើង តើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង? តើខ្ញុំបានត្រៀមអ្វីខ្លះសម្រាប់ខ្លួនឯង? ហើយអ្វីជាការរំពឹងទុករបស់ខ្លួនខ្ញុំផ្ទាល់?»។

បើតាម​អ្នកជំនាញចិត្តសាស្រ្ត រូបនេះ រយៈពេល៣សប្ដាហ៍មុនថ្ងៃប្រឡងដល់ ប្អូនៗដែលជាបេក្ខជនប្រឡងគួរចាត់ជាអាទិភាពមេរៀន ផ្នែកណាមួយនៃមេរៀនអាចចេញប្រឡងច្រើន និងព្យាយាមផ្ដល់លំនឹងផ្នែកផ្លូវចិត្តឱ្យបានច្រើនវិញ តាមរយៈការគេងឱ្យបានគ្រប់គ្រាន់ តាមរយៈការញ៉ាំឱ្យបានគ្រប់គ្រាន់ និងលេងកីឡាជាដើម។ លោក លោក ហឿ សេធុល មិនលើកទឹកចិត្តឱ្យប្អូនៗមើលមេរៀននៅសប្ដាហ៍ចុងក្រោយ ឬមួយថ្ងៃចុងក្រោយមុនការប្រឡងមកដល់ទេ ព្រោះមិនសូវជាបានលទ្ធផលល្អទេ។​

លោក ហឿ សេធុល បន្ថែមទៀតថា នៅក្នុងការប្រឡងតាមមុខវិជ្ជានីមួយៗ ក្នុងមួយវិញ្ញាសាប្រឡងអាចមានសំណួរ ឬលំហាត់ច្រើន ដូច្នេះ នៅពេលទទួលបានក្រដាសវិញ្ញាសាប្រឡង ប្អូនៗត្រូវមើលវិញ្ញាសានោះឱ្យអស់ជាមុនសិន បន្ទាប់មកជ្រើសរើសធ្វើសំណួរ ឬលំហាត់ណាដែលចេះជាមុនសិន ដោយកំណត់ម៉ោង ហើយបន្ទាប់មកនៅសល់ពេល អាចផ្ដោតធ្វើលំហាត់ធំណាមួយដែលមានភាពស្មុគស្មាញ។ លោក ហឿ សេធុល បន្តថា ប្រសិនបើផ្ដោតលើភាពស្មុគស្មាញមុន នៅពេលដែលគាំងគំនិត នឹងនាំឱ្យគាំងទាំងអស់ ដែលនេះជាលក្ខណៈផ្លូវចិត្តម៉្យាង ព្រោះនៅពេលយើងជាប់ស្ទះទៅលើអ្វីមួយ នឹងធ្វើឱ្យយើងចាប់ផ្ដើមបាត់បង់ការជំរុញទឹកចិត្តឱ្យធ្វើបន្តទៀត។ ដូច្នេះ បើធ្វើអ្វីមួយដែលយើងធ្វើបានៗ នោះនឹងជំរុញទឹកចិត្តឱ្យយើងធ្វើបន្តទៀត។

បើតាមអ្នកជំនាញចិត្តសាស្រ្ត នៅអំឡុងពេលប្រឡង ប្រសិនដល់ដំណាក់កាលដែលជាប់គាំង ប្អូនៗត្រូវ ព្យាយាមរម្ងាប់អារម្មណ៍ខ្លួនឯង កុំបង្ខំខ្លួនឯងខ្លាំងពេក ប៉ុន្តែគួរចំណាយរយៈពេលត្រឹម ៣០វិនាទីដើម្បីធ្វើលំហាត់ដង្ហើម ដោយព្យាយាមដកដង្ហើមមួយៗ វែងៗ ពីព្រោះនៅពេលដែលយើងមានភាពតាមតឹងផ្នែកផ្លូវចិត្ត អារម្មណ៍របស់យើងអាចច្របូលច្របល់ ដកដង្ហើមខ្លីហើយញាប់ បេះដូងលោតញាប់ អាចស្ពឹកដៃស្ពឹកជើង។ ដូច្នេះ ការដកដង្ហើមមួយៗ វែងៗ អាចជួយឱ្យរាងកាយរបស់យើងត្រឡប់មករកប្រក្រតីភាពវិញ។

លោក ហឿ សេធុល ក៏បានលើកទឹកចិត្តប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ សូមព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបានទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ ហើយសូមបន្តខិតខំប្រឹងប្រែងរៀនសូត្រ។ លោកទទួលស្គាល់ថា បាក់ឌុបសំខាន់សម្រាប់យើងទាំងអស់គ្នា ប៉ុន្តែបាក់ឌុបតែមួយមិនបានកំណត់ជោគវាសនា និងអនាគតយើងទាំងមូលទេ ព្រោះប្អូនៗនៅដល់ពេលច្រើនទៀតក្នុងការបន្តដំណើរទៅមុខ និងសូមប្អូនៗមានការអត់ធ្មត់ និងតស៊ូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។