លោក ហ៊ួន សាវង ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ឱកាស​ឱ្យ​យុវជន​ស្គាល់ពីប្រពៃណី និង​ការ​ដឹងគុណ​ដល់បុព្វ​ការីជន

ភ្នំពេញ – ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធធ្វើ​ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មិន​ត្រឹម​តែ​ជាពិធី​ក្នុង​ការ​ឧទ្ទិស​កុសល្យ​ទៅ​ដល់បុព្វ​ការី​ជន​ដែល​បានចែកឋាន​ទៅ​ប៉ុណ្ណោះទេ តែពិធីនេះ ក៏​បាន​បង្រៀន​ទៅ​ដល់​យុវជន​​ឱ្យ​ស្គាល់ពីប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរផង និង​ឱ្យពួកគាត់​ដឹង​ពីគុណ​បំណាច់​របស់​បុព្វ​ការីជន​ផង។ នេះជា​ការ​លើក​ឡើង​របស់​លោក ហ៊ួន សាវង អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ។

តាមប្រសាសន៍​របស់មន្រ្តីក្រសួងវប្បធម៌​រូបនេះ បុព្វ​ការីជន គឺ​មិន​មែន​មាន​តែ​ត្រឹម​ញាតិ​ទាំង​៧សណ្តាន​របស់យើង​នោះទេ តែគឺជា​អ្នក​ដែល​ចែក​ឋាន​ទៅ​ដោយ​ហេតុផ្សេងៗ ដូចជាហេតុ​ពលីជីវិត​ចំពោះ​ជាតិ​មាតុភូមិ​ជា​ដើម​។

លោក ហ៊ួន សាវង

“អញ្ចឹង ក្រៅតែពីឧទ្ទិស​ទៅ​ដល់អ្នក​ដែល​ចែកឋាន គឺថា អប់រំយុវជន​យើង​ឱ្យ​ចេះដឹងគុណ​ហួសក្រៅពីញាតិការបស់យើងផង ឱ្យ​ចេះ​គោរពប្រតិបត្តិប្រពៃណីពីដូនពីតារបស់យើងផង…”

តាមទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គេ​តែង​ប្រារព្ធឡើង​នៅ​រៀង​រាល់ខែ​ភទ្របទ នៅថ្ងៃ១រោច រហូត​ដល់​វេលា ១៥រោច ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ តាម​ឯកសារ​ស្រាវជ្រាវ​ខ្លះ​​​បាន​លើក​ឡើង​ដែរថា ពិធីបុណ្យ​នេះ ក៏​ជា​ពិធី​ពិធីមួយដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាតនៅខាងក្រៅបាន។

បើយោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់លោក ឆឹង ផាន់សុផុន ក្នុង​សៀវភៅ​បុណ្យ​ទំនៀម​ខ្មែរ បានបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសតែងប្រកាន់​ទំនៀម​ទម្លាប់​តាម​បែប​ដូនតា ដោយ​កំណត់​យក​ថ្ងៃ​បុណ្យ​កាន់បិណ្ឌ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច​ខែ​ភទ្របទ និង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃ១៥រោច ខែភទ្របទ ជា​រៀងរាល់ឆ្នាំ។ ក្នុង​ថ្ងៃកាន់បិណ្ឌទាំង​១៤ថ្ងៃ ពុទ្ធ​បរិស័ទ​ចំណុះជើងវត្ត​ចែក​វេនគ្នា​ជា​១៤វេនដើម្បីកាន់បិណ្ឌ។ កូនចៅ​បាន​រៀបចំ​នូវ​ទេយ្យ​ទាន និង​គ្រឿងបរិក្ខា​ផ្សេងៗ​ជូន​ដល់​មាតាបិតា ជីដូនជីតា ឬចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ចូលទៅ​កាន់បិណ្ឌ​ក្នុង​វត្ត​របស់ខ្លួន។ ក្នុង​គ្រានោះ លោកទាំងឡាយ​នឹង​បាន​ឱកាស​ចំរើន​ភាវនាធម៌ សមាទាន​សីល៥ សិល៨ ឬ​សីល១០ និង​បាន​បំពេញ​បុណ្យ​កុសល​ផ្សេងៗ ដូចជា​ការ​បំរើ​ព្រះសង្ឃ និង​បោស​សំអាត​វត្ត​អារាម មានព្រះវិហារ កុដិ ជាដើម។

នៅ​ថ្ងៃ១៥រោច ខែភទ្របទ ជា​ថ្ងៃ​បុណ្យ​ធំ ឬ​ជា​ថ្ងៃ​បង្ហើយ កូនចៅ​ទាំង​ឡាយ​ដែលមិន​បាន​មក​ដាក់​បាត្រ​ប័ង្សុកូល​ឧទ្ទិស​កុសល​ដល់វិញ្ញាណ​ក្ខន្ធ​ជីដូនជីតា និង​ញាតិកា៧សន្តាន​ ក្នុង​ពេល​កាន់បិណ្ឌទាំង​១៤ថ្ងៃ​នោះ ព្រោះ​តែ​ជាប់រវល់​កិច្ច​ការ ក្នុង​ទីក្រុង ឬ​ខេត្ត​ឆ្ងាយៗ ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់ស្រុក​ភូមិ​កំណើត ក្នុង​ថ្ងៃ១៥រោចនេះ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ក្រុម​គ្រួសារ និង​ញាតិមត្រ​ឱ្យ​បាន​សម​រម្យ​តាម​ប្រពៃណី។

យ៉ាងណាក៏ដោយ សម្រាប់​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលបច្ចុប្បន្ន​ លោក ហ៊ួន សាវង កត់សម្គាល់ឃើញថា មានការ​ចូលរួម​ពី​យុវជន​ច្រើន ហើយ​​​លោក​ក៏​អំពាវនាវ​ឱ្យ​យុវជន​បន្ត​ការ​ចូលរួមនេះ​ទៀត ប៉ុន្តែ​យុវជន​ក៏​ត្រូវ​ពិចារណា​ដោយ​កុំ​ធ្វើ​ឱ្យ​ហួសហេតុពេក​ក្នុង​នាម​ជា​ពុទ្ធសាសនិក ហើយត្រូវយល់ថា ភ្ជុំបិណ្ឌពុំមែនជាបុណ្យកម្សាន្តសប្បាយ អបអរសាទរដូចចូលឆ្នាំ ឬអុំទូកអកអំបុកទេ តែជាបុណ្យស្ងប់ស្ងាត់ ធ្វើដោយ ឧទ្ទិស ដល់ អ្នកចែកស្ថានទៅ ឱ្យបានទៅចាប់កំណើតក្នុងទីប្រសើរណាមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...