របាយការណ៍ ៖ សិស្សជាង៣ពាន់នាក់ កំពុងរៀននៅសាលាបណ្តោះអាសន្ន ក្នុង​ជំរំសុវត្ថិភាព ខណៈជិត៨ពាន់នាក់កំពុងផ្ញើខ្លួនរៀននៅតាមសាលាក្នុងរាជធានីខេត្តចំនួន២០

គិតត្រឹមសប្តាហ៍ទី១ នៃខែកុម្ភៈ នេះ មានសិស្សសរុបចំនួន ៣០៩១នាក់ មិនទាន់បានទៅ​សាលា​របស់ពួកគេវិញនៅឡើយទេ ដោយ​កំពុង​តែរៀន​នៅ​សាលា​រៀន​បណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចំនួន២៧ ក្នុងខេត្តចំនួន៥ ជាប់ព្រំដែនជាមួយ​ប្រទេស​ថៃ។ នេះបើតាម​របាយការណ៍ពីផលប៉ះពាល់​លើវិស័យអប់រំ ពីការ​ឈ្លានពានរបស់កងទ័ពថៃ ដែលត្រូវលើកបង្ហាញ​ដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា។

របាយការណ៍ក៏បានបង្ហាញដែរថា ក្រៅពីសិស្សសរុបជាង៣ពាន់នាក់​កំពុង​សិក្សា​នៅក្នុងជំរំសុវត្ថិភាព គិតត្រឹមសប្តាហ៍ទី១ នៃខែកុម្ភៈ នេះដែរ សិស្សភៀសសឹកសរុបចំនួន ៧៩២០នាក់ កំពុងបន្ត​រៀន​នៅ​សាលា​រៀនចំនួន ២៧៤៨សាលា ស្ថិត​នៅ​ទូទាំង២០រាជធានីខេត្ត។

សង្រ្គាមរយៈពេល២១ថ្ងៃ ដោយការ​ឈ្លានពានរបស់កងទ័ពថៃលើកទី២ បានបណ្តាល​ឱ្យ​សាលា​រៀនសរុបចំនួន ១៣១១សាលា នៅខេត្ត​ចំនួន៧ ត្រូវបិទទ្វារ ធ្វើឱ្យ​ប៉ះពាល់ដល់សិស្សសរុបចំនួន ៣០២ ១០៣នាក់ និងគ្រូបង្រៀន ១៥ ០៣៤នាក់។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ការ​ឈ្លានពានរបស់កងទ័ពថៃ បានធ្វើ​ឱ្យ​សាលា​រៀន​ចំនួន ២៧ទីតាំង ប៉ះពាល់​លើ​អគារ​សិក្សា និង​ហេដ្ឋារចនាសម្ព័ន្ធអប់រំ។ ក្នុងនោះខេត្ត​ឧត្តរមានជ័យ មានចំនួន ១៣ទីតាំង, ខេត្តព្រះវិហារ ចំនួន ៧ទីតាំង, ខេត្ត​បន្ទាយមានជ័យ ចំនួន ៥ទីតាំង, ខេត្តបាត់ដំបង ១ទីតាំង និង​ខេត្ត​ពោធិ៍សាត់ ១ទីតាំង។ ការ​ខូចខាតនេះ ត្រូវ​បានប៉ាន់ប្រមាណថា មានតម្លៃសរុបចំនួន ៦,២លានដុល្លារ។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយ​បញ្ហានេះ ក្រសួងអប់រំ​បានដាក់ចេញ​នូវ​វិធានការដូចជា បង្កើត មូលនិធិសប្បុរសធម៌ អ.យ.ក. ដើម្បីកៀរគរ​ជំនួយ​ជាថវិកា សម្ភារសិក្សា ស្បៀង​អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និង​ថ្នាំ​ពេទ្យជាដើម ពីសប្បុរសជន​គ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បី​បែងចែក និង​ដឹកជញ្ជូន​បន្ត​ទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាម​បណ្តា​ខេត្ត​ដែលរងផលប៉ះពាល់។

ដោយឡែកវិធានការគាំទ្រ​ចំពោះដំណើរការ​រៀន និងបង្រៀនវិញ ក្រសួងអប់រំ បានដាក់ចេញ​នូវវិធានការ​អន្តរាគមន៍​បន្ទាន់ជាច្រើន ដូចជា សម្របសម្រួល​ការ​ចុះឈ្មោះ​ចូលរៀន​ជា​បណ្តោះអាសន្ន, សាងសង់ បន្ទប់រៀន​ពហុបំណងបណ្តោះអាសន្ន ដែលមានតម្លៃទាប និង​ងាយស្រួល​ដំឡើង, ការផ្តល់កញ្ចប់ជំនួយ​ជាសម្ភារសិក្សា គ្រឿង​ឧបភោគបរិភោគ និង​ឧបករណ៍ឌីជីថល ដល់លោកគ្រូ អ្នកគ្រូ ដើម្បីពង្រឹង​ប្រសិទ្ធភាពគ្រប់គ្រង ហើយ​ទន្ទឹមនឹងនេះ យន្តការ​សិក្សា​ពីចម្ងាយ ក៏​ត្រូវ​បាន​លើក​កម្ពស់​ផងដែរ។

ទោះបីជា​មានការ​ខិតខំប្រឹងប្រែង​យ៉ាង​សកម្មក៏ដោយ លោកជំទាវ គឹម សេដ្ឋានី លើកឡើងថា ការ​អនុវត្ត​ជាក់ស្តែង​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គគន្លឹះ​មួយ​ចំនួន ដែលមិន​ទាន់​មានការ​វាយតម្លៃ​ច្បាស់លាស់។ បញ្ហាចម្បងនោះ គឺ “គន្លាតនៃការ​ទទួល​បាន​សេវាអប់រំ និង​ប្រសិទ្ធភាព នៃការ​រៀនសូត្រ” ក្នុងស្ថានភាព​ភៀសសឹក ដែលសិស្សានុសិស្ស​ភាគច្រើន​ជួប​ការ​លំបាក ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំឌីជីថល ដោយសារ​កង្វះខាត​បណ្តាញអគ្គិសនី និង​សេវាអ៊ីនធឺណិត​នៅ​តាមជំរំភៀសសឹក។

បន្ថែម​លើនេះ ផលប៉ះពាល់ផ្នែក​សុខភាពផ្លូវចិត្តពីសង្រ្គាម និង​ការ​បាត់បង់​បរិយាកាស​សិក្សា​ពេញលេញ ក្លាយ​ជា​ហានិភ័យខ្ពស់ ដែលបង្ក​រឱ្យ​មានការ​បោះបង់​ការ​សិក្សា និង​ការ​ធ្លាក់ចុះ​នូវ​គុណភាព​ចំណេះដឹងរបស់កុមារ និង​យុវជន​កម្ពុជា​ក្នុង​តំបន់​រងគ្រោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...