អ៊ីុនធឺណេត និងបច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពិតជាភាពចាំបាច់ណាស់អំឡុងពេលបិទខ្ទប់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ-១៩។ ក្រុមហ៊ុន ស្ថាប័នការងារមួយចំនួនត្រូវបានផ្អាកដំណើរការ ឯមួយចំនួនទៀតនៅបន្តធ្វើការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនេះ ។

លោក យឹម ស៊ីដែន ជាអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាមួយរូប កំពុងបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញបាននិយាយមកកាន់ AMS ថា

“ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ ការប្រើអ៊ីនធឺណែត និងបច្ចេកវិទ្យាដើរតួនាទីសំខាន់ដើម្បីផ្សព្វផ្សាយនិងទទួលព័ត៌មានបានទូលំទូលាយ ព្រមទាំងផ្ដល់ភាពងាយស្រួលធ្វើការពីផ្ទះដោយមិនចាំបាច់ទៅដល់កន្លែងធ្វើការផ្ទាល់”

លោក យឹម​ ស៊ីដែន បន្ថែមថា ក្នុងកាលៈទេសៈមិនអាចចេញទៅក្រៅផ្ទះបាន អ៊ីនធឺណែតអាចជួយឱ្យលោកស្រាវជ្រាវ សិក្សាពីអ្វីៗនៅជុំវិញពិភពលោក និងបច្ចកវិទ្យាបានចំគោលដៅ តាមរយៈការចែករំលែកចំណេះដឹង បង្កើតទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងទស្សនាវីដេអូកម្សាន្តផ្សេងៗ ជួយកាត់បន្ថយអារម្មណ៍ធុញថប់ក្នុងអំឡុងពេលកូវីដ-១៩នេះ។

ចំណែកលោក ផល ពិសី ជាបុគ្គលិកធ្វើការពីចម្ងាយតាមប្រព័ន្ធអនឡាញបាននិយាយថា ទោះនៅផ្ទះក៏អាចធ្វើការបានឱ្យតែមានអ៊ីធឺណែតប្រើប្រាស់ដែលអាចជួយភ្ជាប់ទំនាក់ទំនង ផ្ដល់ទិន្នន័យឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល។

លោក ផល ពិសី បន្ថែមថា

“បច្ចេកវិទ្យាចាំបាច់បំផុតសម្រាប់ខ្ញុំ វារឹតតែសំខាន់សម្រាប់អ្នកធ្វើការ សិស្ស និស្សិតដែលសិក្សាជំនាញបច្ចេកវិទ្យា ទោះជាពុំមានវិបត្តិកូវីដ-១៩ ក៏ដោយ ចាំបាច់ទាមទារការអ៊ីនធឺណែតនិងឧបករណ៍បច្ចេកវិទ្យាដាច់ខាត”

គួររំលឹកថា  ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមិនត្រឹមតែផ្ដល់ភាពងាយស្រួល និងចាំបាច់ក្នុងការបំពេញការងារនោះទេ ថែមទាំងអាចភ្ជាប់ទំនាក់ទំនង និងអាចអាចរក្សាគម្លាតសុវត្ថភាពបានទៀតផង។ ការទទួលបានផលប្រយោជន៍ពីអ៊ីនធឺណែត និងបច្ចេកវិទ្យាជាការប្រើប្រាស់ចំគោលដៅក្នុងការជួយសម្រួលឱ្យមានភាពងាយស្រួលកាន់តែប្រសើរឡើង។ ទន្ទឹមនឹងភាពងាយស្រួលនៃអ៊ីនធឺណែត និងបច្ចេកវិទ្យា មានបញ្ហាសុវត្ថិភាពជាច្រើនដែលអ្នកប្រើប្រាស់គួរគិតពិចារណា​ក្នុងពេលប្រើប្រាស់ ពិសេសអ៊ីនធឺណែត និងបច្ចេកវិទ្យាងាយនឹងគ្រោះថ្នាក់សម្រាប់កុមារ។

សូមបញ្ជាក់ដែរថា កាលពីចុងខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីណែនាំស្តីពីវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ គោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត។ ការចេញសេចក្តីជូនដំណឹងនេះនៅក្នុងដំណាក់កាលចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ

ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម

កាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

គ្មានពាក្យថាហួសពេលសម្រាប់ការរៀនសូត្រ! ជីតាវ័យ ៧១ឆ្នាំ ក្លាយជានិស្សិតបញ្ចប់ការសិក្សាចាស់ជាងគេនៅសាកលវិទ្យាល័យសិង្ហបុរី

នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី

លោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែល​​បានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធី ៩ យ៉ាងជួយអ្នកមិនឱ្យ «ញៀនអេក្រង់» ដោយមិនចាំបាច់បោះបង់ស្មាតហ្វូនចោល

នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ

ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ

សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

កុមារអាម៉េរិកជិត ៧០លាននាក់ចុះឈ្មោះក្នុង Trump Accounts ខណៈប្រាក់ដាក់ដើម ១,០០០ដុល្លារមានលក្ខខណ្ឌ

កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon