កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង បង្កើនលទ្ធផលសិក្សារបស់សិស្ស

កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ត្រូវ​បានបង្កើតឡើងដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធជាពិសេស គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ មានកញ្ចប់សម្ភារៈអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់ សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការ បង្កើនលទ្ធផលសិក្សារបស់សិស្ស ពោលគឺកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូពាក់ព័ន្ធ បានអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូង រួមមាន ១) សៀវភៅជំនួយសិស្ស ២) សៀវភៅហ្វឹកហាត់អាន សរសេរ ៣) សៀវភៅហ្វឹកហាត់សរសេរ ៤) សៀវភៅណែនាំហ្វឹកហាត់កិច្ចការផ្ទះ ៥) សៀវភៅរឿងខ្លីៗ ៦) សៀវភៅណែនាំសម្រាប់ គ្រូបង្រៀន និង ៧) បណ្ណអក្សរ-រូបភាព។ ចំពោះកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង រួមមាន ១) សៀវភៅ ណែនាំសម្រាប់គ្រូ ២) សៀវភៅជំនួយសិស្ស ៣) សៀវភៅលំហាត់ មាន៤ភាគ ៤) សម្ភារឧបទេស បម្រើឱ្យការបង្រៀននិងរៀន និង ៥) វីដេអូណែនាំពីរបៀបធ្វើលំហាត់។

តើកញ្ចប់សម្ភារៈ​អំណាន និង​គណិតវិទ្យាថ្នាក់ដំបូង ជួយ​ដល់សិស្ស​យ៉ាងដូចម្តេច?

កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្ស ដោយ​ក្នុងនោះ​កញ្ចប់​សម្ភារៈអំណានជួយ​សិស្ស​ពង្រឹង​ការស្វែងយល់អំពីអក្សរ និងអត្ថន័យ, ជួយ​សិស្ស​ក្នុងការ​បង្កើត​ការយល់ដឹងអំពីភាសា។ ដោយឡែក​សម្ភារៈគណិតវិទ្យាដំបូង ជួយ​សិស្ស​ស្គាល់លេខ និង​គន្លឹះគណនា ដែលជាមូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍន៍​ជំនាញ​គណិតវិទ្យា​ ។ កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជួយ​ឱ្យ​ការ​រៀនសូត្ររបស់សិស្សមានភាពរីករាយ ដោយកញ្ចប់សម្ភារៈអំណាន និង​គណិតវិទ្យា ផ្តល់សម្ភារៈលេង និង​ការ​ចាប់អារម្មណ៍ ដែលអាចធ្វើ​ឱ្យ​ការ​រៀនសូត្រ​មានភាពសប្បាយ​រីករាយ ហើយ​លើកទឹកចិត្ត​សិស្ស​ឱ្យ​ចូល​រួម​ក្នុងថ្នាក់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទាក់ទងនឹងកញ្ចប់អំណានដំបូង គឺជាកញ្ចប់មួយដែលផ្តោតទៅលើវិធីសាស្រ្តបង្រៀនថ្មី ដែលនៅក្នុងនេះ គឺជាវិធីសាស្រ្តបង្រៀន ដែលអាចនិយាយបានថា ជាវិធីសាស្រ្តបង្រៀនបែបសំយោគ ដែលមានការផ្សំគ្នារវាងវិធីសាស្រ្តបង្រៀនបែបសរុប និងវិធីសាស្រ្តបង្រៀនតាមបែបប្រកប ដោយវិធីសាស្រ្តបង្រៀននេះ គឺជា​ការផ្សំគ្នាមួយ តាមរយៈការស្រាវជ្រាវកន្លងមក ដកស្រង់នវានុវត្ត និង​ការ​អនុវត្ត​នៅតាមសាលារៀនទូទាំង​ប្រទេស ក៏​ដូចជាបទពិសោធន៍​របស់ដៃគូអភិវឌ្ឍដែលបានរួមគ្នា​នៅ​ក្នុង​ការ​រៀបចំ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​សិស្សអាច​រៀនភាសាខ្មែរ ទាំងការសរសេរ ការអាន ការនិយាយ និង​ការ​ស្តាប់បានលឿន និង​មានប្រសិទ្ធិភាព។

បើតាម​ប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា មកដល់ពេលនេះ កញ្ចប់អំណានដំបូង ត្រូវ​បានក្រសួងអប់រំ រៀបចំរួចរាល់ និង​បានដាក់​ឱ្យ​អនុវត្ត​ ទាក់ទងនឹងអំណានថ្នាក់ទី១ ទី២ និងទី៣ ដោយនៅក្នុងនោះ កញ្ចប់អំណានដំបូងថ្នាក់ទី១ ត្រូវបានដាក់​ឱ្យ​អនុវត្ត​នៅក្នុងខេត្តក្រុងចំនួន២២ ហើយថ្នាក់ទី២ នៅក្នុងខេត្តក្រុងចំនួន១៩ និងថ្នាក់ទី៣ កំពុងអនុវត្ត​សាកល្បងនៅក្នុងខេត្តកំពង់ឆ្នាំង។ រីឯកញ្ចប់គណិតវិទ្យាកម្រិតដំបូងថ្នាក់ទី១ និងទី២ គឺ​នៅក្នុងពេលបច្ចុប្បន្ននេះ ថ្នាក់ទី១ ​កំពុងតែអនុវត្ត​នៅក្នុង​ខេត្ត​សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ ក៏​ដូចជា​កំពង់ធំ កំពត និង​ខេត្តកែប រីឯគណិតវិទ្យាថ្នាក់ទី២ គឺកំពុងតែអនុវត្ត​នៅក្នុង​ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកំពង់ធំ។

យ៉ាងណាក៏ដោយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស ក្រសួងអប់រំ​បាន​រៀបចំកិច្ចប្រជុំមួយ​កាលពីដើមសប្តាហ៍នេះ ដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំយន្តការជួយគាំទ្រសាលាបឋមសិក្សាគោលដៅ គ.វ.អ. និង សាលាបឋមសិក្សាគំរូ ក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដោយ​ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ចំនួន១០ចំណុច ដល់មន្រ្តីអនុវត្ត ដោយក្នុងនោះ​រួមមាន ៖

  • ត្រូវបន្តចុះពិនិត្យតាមសាលារៀនដោយផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីប្រសិទ្ធភាពនៃការបណ្តុះបណ្ដាល ក៏ដូចជាការអនុវត្តជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន
  • រៀបចំយន្តការវាយតម្លៃជាប្រចាំឱ្យបានច្បាស់លាស់
  • បង្កើត App និង Learning system ប្រព័ន្ធរៀនតាមអនឡាញ វីដេអូស្តីពីការបង្រៀន និងរៀបចំយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាពបន្ថែមលើការអនុវត្តកម្មវិធី “កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង”
  • លើកកម្ពស់ភាពជាម្ចាស់ ដោយក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ជាអ្នកអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងជាគ្រូឧទ្ទេសបង្គោលក្នុងការបណ្តុះបណ្តាល
  • បន្តពង្រឹងគុណភាពក្នុងការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ នៅវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការ ដើម្បីធានាថា គ្រូចេញថ្មីមានសមត្ថភាពខ្ពស់ ក្នុងការបង្រៀន អំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងមាន “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន”
  • គ្រូល្អ នាយកល្អ និងអ្នកជំនាញល្អត្រូវមានការយល់ដឹងពីការអភិវឌ្ឍកុមារ និងចិត្តគរុកោសល្យ
  • បន្តពង្រឹងគុណភាពក្នុងការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ នៅវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការ ដើម្បីធានាថា គ្រូចេញថ្មីមានសមត្ថភាពខ្ពស់ ក្នុងការបង្រៀន អំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងមាន “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន”
  • បង្កើត “បណ្តាញគ្រូបង្រៀនល្អ” ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកទឹកចិត្ត ដល់ការផ្លាស់ប្តូរបទពិសោធរវាងគ្រូ និងគ្រូ
  • ប្រើប្រាស់ “ការអប់រំឌីជីថល” និង “ភាពជាដៃគូ” សម្រាប់ការកែលម្អវិធីសាស្ត្របង្រៀន
  • មានយន្តការទទួលស្គាល់គ្រូដែលអនុវត្តបានល្អ និងការអនុវត្ត “គន្លងអាជីព” ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព

បើយោង​តាម​របាយការណ៍របស់ក្រសួងអប់រំ បច្ចុប្បន្ន​កម្មវិធីកញ្ចប់​សម្ភារៈអំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង​ កំពុង​អនុវត្ត​ក្នុង​សាលា​បឋមសិក្សាចំនួន ៥៨៩៤ ដែលស្មើនឹងជាង៨០ភាគរយ មាន​សិស្ស​ថ្នាក់ទី១ ទទួល​ផលចំនួន ៣២៨ ៩០៤នាក់ ដែលស្មើនឹង ៨០ភាគរយ, ថ្នាក់ទី២ ចំនួន ២៣១ ៨៣០នាក់ ស្មើនឹង ៥៩,៦៦ភាគរយ និង​ថ្នាក់ទី៣ ចំនួន ១២ ៧៨១នាក់ ស្មើនឹង ៣,៦៥ភាគរយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។