ភាពគួរសម ជាគន្លឹះឆ្ពោះទៅកាន់ការរស់នៅប្រកប​ដោយភាពសុខដុមរមនា និងទំនាក់ទំនងវិជ្ជមានក្នុងសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាពគួរសមក្នុងន័យនេះ សំដៅលើការបង្ហាញភាសា ការនិយាយស្ដី ឬអាកប្បកិរិយាគួរសម ឬការប្រព្រឹត្តសកម្មភាពដែលផ្តល់ផលវិជ្ជមានចំពោះអ្នកដទៃ ដូចជាការស្តាប់ដោយយកចិត្តទុកដាក់ពេលភាគីម្ខាងទៀតនិយាយ, និយាយកាត់អ្នកដទៃតែក្នុងកាលៈទេសៈត្រូវការ, គោរពឯកជនភាព, បន្ថយផលរំខានជាពិសេសនៅទីតាំងសាធារណៈ​ ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ក៏ដូចជាផ្តល់ការគាំទ្រ ឬជួយអ្នកដទៃទៅតាមលទ្ធភាព ជារួមគឺបង្ហាញពីការគិតគូរដល់អ្នកដទៃ ឬក៏ការរំពឹងពីមជ្ឈដ្ឋានខាងក្រៅ។ យ៉ាងណាក៏ដោយ ប្រយោគនៃពាក្យភាពគួរសមទៀតសោធ គឺមានភាពខុសគ្នាទៅតាមតំបន់ ឬបទដ្ឋានសង្គមនីមួយៗ។

តាមរយៈ The British School of Excellence បានលើកឡើងអំពីសារសំខាន់ ឬអត្ថប្រយោជន៍នៃភាពគួរសម៦ចំណុច ៖

១. បង្កើនការគោរព និងសេចក្តីថ្លៃថ្នូរ ៖ ការ​គួរសម​ជា​វិធីសាស្រ្ត​មួយ ​ដើម្បី​បង្ហាញ​ការ​គោរព និង​ការផ្តល់តម្លៃចំពោះអ្នកដទៃ ឬខ្លួនឯង ដែលគេអាចអនុវត្តន៍បានតាមរយៈការរស់នៅប្រចាំថ្ងៃដោយការនិយាយអរគុណពេលមាននរណាម្នាក់បើកទ្វារឱ្យ ឬក៏ប្រើពាក្យសមរម្យណាមួយពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលណាម្នាក់។ ការអនុវត្តបែបនេះ មិនត្រឹមតែបង្កើនការគោរព និងសេចក្តីថ្លៃថ្នូរចំពោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក្នុងបរិបទខ្លះទៀត ភាពគួរសម គឺជាចំណែកជំរុញឱ្យសុខភាពផ្លូវចិត្តល្អមួយកម្រិតបន្ថែម។

២. ទំនាក់ទំនងក្នុងន័យវិជ្ជមាន ៖​ ដោយហេតុថា ទស្សនៈមនុស្សមានភាពផ្ទុយគ្នាស្រាប់ហើយ ទើបការប្រើប្រាស់ភាព​គួរសម ជាកត្តា​រួម​ចំណែកបង្កើត​ទំនាក់ទំនង​វិជ្ជមាន និងភាព​ចុះសម្រុង​គ្នា។ ជាមួយគ្នានោះ ភាពគួរសមបានបង្កើតបរិយាកាសរីករាយ ទៅកាន់ក្រុមមនុស្ស ឬមជ្ឈដ្ឋានដែលកំពុងនៅក្បែរៗនោះ។

៣. បែបបទនៃការរួមរស់ក្នុងសង្គម ៖ ការរស់នៅជាសហគមន៍ ចាំបាច់ត្រូវមានការសម្របសម្រួល ហើយភាពគួរសមនេះហើយ ជាចំណែកជំរុញឱ្យភាគីមួយ ទៅភាគីមួយទៀត ចាប់ផ្តើមបង្កើតបាននូវភាពចុះសម្រុង។ បន្ថែមពីនោះ អាកប្បកិរិយាគួរសម រួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ និងសង្គមទាំងមូល។ នៅពេលដែលអនុវត្តន៍ ភាពគួរសមឱ្យកាន់តែរីកសុសសាយ គឺជាស្មារតីបង្កើតបាននូវអារម្មណ៍នៃការរួបរួម កិច្ចសហប្រតិបត្តិការ និងការជួយគ្នាក្នុងគ្រាអាសន្ន។ ក្រៅពីនោះ ភាពគួរសម ជួយកសាងទំនុកចិត្តនៃបុគ្គល កាត់បន្ថយជម្លោះ និងលើកកម្ពស់បរិយាកាសសង្គមឱ្យមានភាពស្រស់បំព្រង ក៏ដូចជាទីតាំងដែលមានផាសុកភាព សម្រាប់គ្រប់គ្នាដែលរួមរស់ក្នុងសហគមន៍។

៤. ពន្លឿនអាជីពវិជ្ជាជីវៈ ៖ បំពេញការងារមួយៗ ត្រូវការជំនាញជាគោលក៏ពិតមែន ប៉ុន្តែភាពគួរសមដែលមានលាយឡំនឹងសុជីវធម៌ល្អ បានបង្ខិតភាពជោគជ័យនៃការងារ ឱ្យកាន់តែមានភាពមោះមុត។ ភាពគួរសមនៅក្នុងបរិយាកាសការងារ ជំរុញឱ្យក្រុមមានភាពកក់ក្ដៅ ឬបង្កើនការជឿទុកចិត្តជាមួយសហការី រួមទាំងបង្កើនវិសាលភាព នៃការទំនាក់ទំនង ដែលកត្តាទាំងនេះគឺជាភាពចាំបាច់មួយនៅកន្លែងការងារ។

៥. ភាពជាគំរូ ៖​ ភាពគួរសម មិនត្រឹមតែផ្តល់ប្រយោជន៍ទៅកាន់ខ្លួនឯង ឬអ្នកជុំវិញខ្លួនតែមួយជំនាន់នោះទេ ប៉ុន្តែគឺជាសកម្មភាពមួយជះផលវិជ្ជមានក្នុងរយៈពេលវែងទៅកាន់មនុស្សជំនាន់ក្រោយ។ ទម្លាប់​អនុវត្ត​សកម្មភាព​គួរសមជារឿយៗ គឺដើម្បីផ្តល់ជា​គំរូ​ល្អ​សម្រាប់​អ្នក​ដទៃ ជាពិសេស​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយជារួម។

៦. កាត់បន្ថយទំនាស់ ឬការឈ្លោះប្រកែក ៖ ការគួរសម ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះ និងការបំភ្លឺភាពជាក់ស្តែងណាមួយ ក៏ដូចជាបន្ធូរបន្ថយស្ថានការណ៍តានតឹង។ នៅពេលដែលមានស្ថានការណ៍មិនចុះសម្រុងគ្នាកើតឡើង ទម្លាប់បង្ហាញការគោរព ការស្តាប់ដោយយកចិត្តទុកដាក់ សុទ្ធសឹងតែអាចរួមចំណែកបន្ថយកំហឹងមនុស្សបាន។ ជារួមគឺការគួរសមជារឿងចាំបាច់សម្រាប់ពង្រឹងទំនាក់ទំនងជាវិជ្ជមាន រក្សាភាពស្និទ្ធស្នាលក្នុងសង្គម ឬសហគមន៍ និងរួមចំណែកដល់បរិយាកាសសុខដុមរមនាក្នុងការរស់នៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *