ភ្នំពេញ៖ ព្រួយបារម្ភអត់ការងារធ្វើក្រោយពេលរៀនចប់ ជាកង្វល់ធំបំផុតរបស់យុវជនមួយចំនួនកំពុងសិក្សានៅសាកលវិទ្យាល័យនាពេលបបច្ចុប្បន្ន។ កង្វល់នេះបានក្លាយជាបញ្ហាលងបន្លាចអារម្មណ៍យុវជន គួបផ្សំនឹងសង្គមការងារកាន់តែត្រូវការបុគ្គលិកមានសមត្ថភាព បទពិសោធន៍ និងការប្រកួតប្រជែងខ្លាំងលើជំនាញនីមួយៗ។ តើធ្វើដូចម្ដេច ទើបយុវជនអាចទទួលបានការងារក្រោយពេលបញ្ចប់ការសិក្សា?
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ទន្ទឹមនឹងពេលវេលាសិក្សានៅសាកលវិទ្យាល័យ យុវជនគួរត្រៀមខ្លួនធ្វើការឱ្យរួចជាស្រេច ដោយសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធពីការងារ។
“ខ្ញុំគិតថានិស្សិតគួរស្វែងរកការងារធ្វើចាប់ពីឆ្នាំទីពីរឡើងទៅ ហើយកុំសូវខ្វល់ថា ការងារនោះត្រូវជំនាញដែលយើងរៀន ប៉ុន្តែបើការងារណាចំជំនាញដែលយើងកំពុងរៀនក៏កាន់តែល្អ។ សិស្ស-និស្សិតគួរចូលរួមសកម្មភាពការងារស្ម័គ្រចិត្ត ឬការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធ ហើយយកការលំបាកដែលទទួលបានពីការងារទាំងនោះ ទុកប្រើការនៅពេលដែលយើងរៀនចប់… យើងក្លាយជាបុគ្គលិកម្នាក់ដែលមានបទពិសោធស្រាប់”
បណ្ឌិត តាន់ មុនីវណ្ណ
ទន្ទឹមគ្នានេះ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបន្តថា រៀបចំសរសេរប្រវត្តិរូបសង្ខេប (CV) ស្វែងរកការងារបានត្រឹមត្រូវជាបំណិនសំខាន់ដែលយុវជនមិនត្រូវមើលរំលង។ ប្រវត្តិរូបសង្ខេបត្រូវសរសេរតាមលំដាប់លំដោយក្បួនខ្នាត ហើយសំណេរត្រូវសាកសមនឹងសមត្ថភាពរបស់ខ្លួន។
“ត្រៀមខ្លួនឱ្យបានល្អមុនទៅសម្ភាស… ជាសិស្ស-និសិ្សតនៅក្មេងនរណាក៏ភ័យ ព្រោះបារម្ភខ្លាចធ្លាក់ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតាំងអាម្មណ៍កុំឱ្យភ័យ ត្រូវជឿជាក់ទៅលើខ្លួនឯងថា យើងទៅត្រូវធ្វើការងារនេះធ្វើឱ្យបាន”
បណ្ឌិត តាន់ មុនីវណ្ណ
ឯកឧត្តមបានបន្តទៀតថា នៅពេលសម្ភាសការងារយុវជនត្រូវរៀបចំឥរិយាបថឱ្យបានល្អ បង្ហាញពីភាពស្មោះត្រង់ ភាពក្លាហាន ទឹកចិត្តក្នុងពេលបំពេញការងារ សម្លៀកបំពាក់សមរម្យ និងត្រៀមសំណួរ-ចម្លើយផ្ទាល់ខ្លួនទុកជាមុន។
គួរបញ្ជាក់ថា ការត្រៀមខ្លួនទុកជាមុនក្នុងការងារ ជាចំណុចខ្លាំងដែលនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមិនគួរមើលរំលង។ ការត្រៀមខ្លួនទុកជាមុននេះ រមែងជោគជ័យជានិច្ច ដូចពុំនោលមួយរបស់អ្នកប្រាជ្ញាចិន ខុង ជឺ បាននិយាយថា
“ជ័យជម្នះកើតឡើងបាន អាស្រ័យលើការត្រៀមលក្ខណៈទុកជាមុន បើមិនបានត្រៀមទុកជាមុននោះទេ ច្បាស់ជាជួបបរាជ័យពិតប្រាកដណាស់“
ប្រាជ្ញាចិន ខុង ជឺ
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីក្រីក្រ ដែលកំពុងសាងសង់នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ និងចាប់ផ្តើមទទួលនិស្សិតឱ្យចូលស្នាក់នៅនៅចុងឆ្នាំ២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កាលពីថ្ងៃទី១៥ សីហា កន្លងទៅនេះ ពោលគឺក្រោយការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួច ថ្នាក់ដឹកនាំក្រសួងអប់រំ រួមជាមួយភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំ ដោយផ្តោតទៅលើកំណែទម្រង់…
ជំនាញ, ព្រឹត្តិការណ៍សិស្សទើបចប់ទី១២ មិនគួរមើលរំលងជំនាញទីផ្សារឌីជីថល
ចំណេះជីវិត, ព្រឹត្តិការណ៍ការរស់នៅមានអាយុវែង និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! យោងតាមការសិក្សាស្រាវជ្រាវលើតំបន់ ”Blue Zones” (តំបន់ដែលមានប្រជាជនរស់នៅដល់អាយុ ១០០ ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ជាការផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សនិទ្ទេស A
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…