កម្មវិធីសិក្សាប៊ីប ជួយយុវជនដែលបោះបង់ការសិក្សាឱ្យមានលទ្ធភាពចូលរៀនឡើងវិញ

ភ្នំពេញ៖ កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញប៊ីប (BEEP) ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ អាចសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត និងទទួលបានវិញ្ញាបនបត្រសមមូល ​អាច​បន្ត​ចូលរៀន​នៅ​គ្រឹះស្ថាន​អប់រំ ស្ថាប័នបណ្ដុះបណ្ដាល​បច្ចេកទេសនិង​វិជ្ជាជីវៈ ឬ​វិទ្យាល័យ​ចំណេះ​ទូទៅ​។

តាមរយៈសេចក្ដីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ បានឱ្យដឹងថា អត្រាយុវជនបោះបង់ការសិក្សាខ្ពស់នៅថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ដែលនាំឱ្យអត្រាបញ្ចប់ការសិក្សាត្រឹម ៤៥% នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ កម្មវិធីសិក្សាប៊ីប ជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហកាជាមួយអង្គការយូណេស្កូ ដើម្បីពង្រីកមូលដ្ឋានចំណេះដឹងទូទៅសម្រាប់យុវជនដែលបោះបង់ការសិក្សា និងចូលរួមដោះស្រាយបញ្ហាបោះបង់ការសិក្សា។

លោក លៀវ គឹមឡាយ មន្រ្តីកម្មវិធីផ្នែកអប់រំរបស់អង្គការយូណេស្កូ មានប្រសាសន៍ថា កម្មវីធីសិក្សាប៊ីបមានរយៈពេលបីខែ ហើយនៅពេលបញ្ចប់ការសិក្សាសិស្សនឹងទទួលបានវិញ្ញាបនបត្រដែលមានតម្លៃស្មើសញ្ញាបត្រថ្នាក់ទី៩។

លោក លៀវ គឹមឡាយ ៖

“ក្រោយបញ្ជប់ការសិក្សាកម្មវិធីប៊ីប សិស្សមានឱកាសចុះឈ្មោះរៀនបន្ថែមនៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារ និងរៀនជំនាញនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការសិក្សាធ្វើតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ”

កញ្ញា វ៉ា សុជាតា ជាសិស្សដែលទើបបញ្ចប់ការសិក្សាកម្មវីធីប៊ីប កាលពីខែកុម្ភៈឆ្នាំ២០២០ និងកំពុងបន្តរៀនជំនាញធ្វើនំ បាននិយាយថា ចំណេះដឹងដែលទទួលបានពីការសិក្សានៅពេលនេះ ជួយឱ្យកញ្ញាមានលទ្ធភាពចាប់ជំនាញច្បាស់លាស់មួយដើម្បីលើកស្ទួយជីវភាពខ្លួនឯងទៅថ្ងៃមុខ។

យុវជនដែលមានចំណងចុះឈ្មោះសិក្សាកម្មវិធីប៊ីប អាចចុះបានតាមតំណរភ្ជាប់ https://goo.gl/L2w6H5 ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៤៧២ ០៧២, ០១០ ៣៩៤ ៤០៧។ មុខវិជ្ជាសិក្សាសំខាន់ៗក្នុងកម្មវិធីសិក្សា រួមមាន គណិតវិទ្យា ភាសាខ្មែរ ជំនាញមូលដ្ឋានការងារ យេនឌ័រ រូបវិទ្យា គីមីវិទ្យា សហគ្រិនភាព មគ្គុទេ្ទសក៏ទេសចរណ៍ និងមុខវិជ្ជាកុំព្យូទ័រ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

វេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែល​រួម​គ្នា​បង្កើត​ដោយ​និស្សិតឆ្នាំទី៣មួយ​ក្រុម នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon