សុខភាពសក់របស់ស្ត្រីគ្រប់រូបពិតជាសំខាន់ ព្រោះសក់ជាសរីរាង្គមួយដែលបង្ហាញពីសុខភាពនិងសម្រស់របស់ស្ត្រី។ សុខភាពសក់នឹងប្រែប្រួលនៅពេលស្ត្រីមានផ្ទៃពោះ តែកុំបារម្ភពេលអ្នកមានបញ្ហាជ្រុះសក់ក្រោមមួយរយសសៃក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសខាងសម្ភព និងរោគស្រ្តីបានធ្វើការពន្យល់ពីមូលហេតុនៃការជ្រុះសក់អំឡុងពេលស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលថា ជាធម្មតាសក់ស្ត្រីជ្រុះមួយថ្ងៃតិចជាងមួយរយសរសៃ តែបើជ្រុះច្រើនជាងមួយរយសសៃគឺមានន័យថាសក់មានអាការៈជ្រុះសក់។
មូលហេតុដែលស្ត្រីជ្រុះសក់នៅពេលមានផ្ទៃពោះ ដោយសារកត្តាមួយចំនួនដូចជា អ័រម៉ូនប្រែប្រួល កត្តាស្ត្រេស ក្រពេញទីរូអ៊ីតប្រែប្រួលលើសឬខ្វះ កត្តាកង្វះខាតជាតិដែកនិងវីតាមីន និងមានលក្ខខណ្ឌខ្លះមកពីជំងឺផ្ទាល់ខ្លួនទាក់ទងនឹងផ្ទៃពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម។
វេជ្ជបណ្ឌិត ឯក ម៉េងលី
រីឯមូលហេតុនៃការជ្រុះសក់ក្រោយពេលសម្រាលក៏បណ្តាលមកពីកត្ដាផ្សេងៗផងដែរ ហើយភាគច្រើនកើតឡើងនៅរយៈពេលក្រោយពីសម្រាល ពីរទៅបួនខែ ដោយសារអរម៉ូនស្ត្រីធ្លាក់ចុះ (estrogen ថយចុះក្រោយពេលសម្រាល) កត្តាស្ត្រេស ដោយសារការកង្វះខាតពពួកវីតាមីន ជាតិដែកនិងសារធាតុសាច់។លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា
“មាតាគ្រប់រូបកុំបារម្ភព្រោះជាធម្មតាសក់និងដុះមកវិញនៅពេលដែលទារកមានអាយុមួយឆ្នាំ”
លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសខាងសម្ភព និងរោគស្រ្តី លោកស្រីក៏បានបន្ថែមពីរបៀបបង្ការនិងព្យាបាលផងដែរ ដោយគ្រាន់តែកក់សម្អាតសក់ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងម៉ាស្សាលើស្បែកក្បាលអាចប្រើប្រាស់ជាមួយប្រេង Almont, Olive jojoba ឬ Papermint oil ។ ទទួលអាហារឱ្យមានតុល្យភាពនិងសម្បូរដោយជាតិសាច់ វីតាមីននិងជាតិដែក ព្យយាមកាត់បន្ថយស្ត្រេស កាត់បន្ថយការប្រើប្រាស់ទឹកក្ដៅពេកសម្រាប់កក់សក់ កាត់បន្ថយការប្រើប្រាស់ ថ្នាំបន្ទន់សក់ បំពង់ផ្លុំសក់ក្ដៅនិងការកៀបសក់ញឹកញាប់៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត , ព្រឹត្តិការណ៍ លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណេះជីវិត , ព្រឹត្តិការណ៍ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង