ដំណើរជីវិតរបស់មនុស្សម្នាក់ៗជួបរឿងរ៉ាវខុសៗជាច្រើន ចំណែកវ័យកាន់តែវិត្តន៍ទៅមុខឥតឈប់ឈរ ហើយគ្រប់យ៉ាងក៏ផ្លាស់ប្ដូរឥតការព្រៀងទុកឡើយ។ ដើម្បីឱ្យជីវិតមានគុណភាព មានសេចក្ដីសុខ ព្រមទាំងទទួលបានភាពកក់ក្តៅក្នុងរស់នៅ មានមនុស្សប្រាំពីរប្រភេទដែលអ្នកមើលរំលងនៅក្នុងជីវិត។
១. អ្នកលើកទឹកចិត្ត៖ តែងតែលើកទឹកចិត្តអ្នក រួមទាំងជួយដោះស្រាយបញ្ហានៅពេលអ្នកពិបាកចិត្ត ហើយមនុស្សប្រភេទនេះអាចធ្វើឱ្យអ្នកមានភាពរីករាយប្រកបដោយសេចក្ដីសុខបាន។
២. អ្នកយល់ចិត្ត៖ ជាមនុស្សដតែងតែស្ដាប់រឿងរ៉ាវក្នុងចិត្តរបស់អ្នក និងអាចដឹងលឺអ្វីគ្រប់យ៉ាងដែលក្នុងចិត្តរបស់អ្នកយ៉ាងពិតប្រាកដ។ មនុស្សប្រភេទនេះ អ្នកអាចមានទំនាក់ទំនងល្អ និងកសាងទំនុកចិត្តដោយគ្មានការភ័យខ្លាច។
៣. មនុស្សមានភាពស្មោះត្រង់៖ មនុស្សប្រភេទនេះ ជាអ្នកដែលអាចផ្ដល់មតិយោបល់មកកាន់អ្នក ហើយហ៊ាននិយាយការពិតទៅកាន់អ្នកដោយឥតខ្វល់ខ្វាយឡើយ ពីព្រោះគេចង់ឱ្យអ្នកទទួលការកែលម្អដើម្បីឱ្យអ្នកមានភាពរីកចម្រើន។
៤. មនុស្សមានការប្រកួតប្រជែង៖ ជាមនុស្សដែលតែងតែជំរុញឱ្យអ្នកនៅក្នុងការធ្វើអ្វីមួយឱ្យបានល្អ ហើយអ្នកទាំងនេះបានជំរុញឱ្យអ្នកបង្កើតគំនិតថ្មីៗ ពួកគេធ្វើឱ្យអ្នកមានការសម្រេចចិត្តនៅក្នុងរឿងអ្វីមួយប្របកដោយភាពល្អប្រសើរ។
៥. ដៃគូរល្អដ៏សាកសម៖ ពួកគេព្យាយាមជំរុញឱ្យអ្នករក្សាការខិតខំប្រឹងប្រែងនៅក្នុងការសម្រេចបានរឿងល្អមួយ ហើយគេតែងតែយល់អំពីគោលបំណង និងក្ដីស្រមៃរបស់អ្នកថាចង់បានអ្វី ពីព្រោះពួកចង់ឃើញអ្នកមានការអភិវឌ្ឍប្រកបដោយភាពជោគជ័យ។
៦. មនុស្សមានគំនិតសុទិដ្ឋិនិយម៖ ពួកគេតែងតែគិតថា អ្នកអាចធ្វើបានគ្រប់ពេលវេលាទាំងអស់ ពួកគេព្យាយាមនាំមកបទពិសោធន៍ល្អៗ ដើម្បីឱ្យអ្នកមានភាពក្លាហាននៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ ហើយមនុស្សប្រភេទនេះតែងតែបង្ហាញឱ្យអ្នកឃើញផ្លូវវិជ្ជមាន មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ។
៧. អ្នកផ្ដល់កម្លាំងចិត្ត៖ មនុស្សប្រភេទនេះ ក្លាយជាអ្នកផ្ដល់កម្លាំងចិត្តឱ្យអ្នក និងនៅក្បែរអ្នកជានិច្ច ហើយពួកគេជឿជាក់ទៅលើអ្នក តែងគិតថាអ្នកអាចធ្វើរឿងគ្រប់យ៉ាងបានទាំងអស់។ កម្លាំងចិត្តនេះពិតជាមានឥទ្ធិពលល្អបំផុតសម្រាប់អ្នកនៅក្នុងដំណើរដ៏វែងឆ្ងាយទៅមុខ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។













































































