ការស្រាវជ្រាវថ្មីបង្ហាញថា ទទួលទានគ្រឿងស្រវឹងកម្រិតណាក៏ដោយ ប៉ះពាល់ខ្លាំងដល់សមត្ថភាពខួរក្បាល

​យោងតាមការស្រាវជ្រាវថ្មីមួយបានចេញផ្សាយដោយ CNN បានរកឃើញថា ការទទួលទានគ្រឿង​ស្រវឹង​ហួស​ប្រមាណផ្តល់​គុណវិបត្ដិ​មួយ​ចំនួន​ដល់​សុខភាព​​ផ្លូវ​កាយ​ និងប៉ះពាល់សុខភាព​ផ្លូវ​ចិត្ដ​ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ​បាត់​បង់​ការ​ចង​ចាំ​ និង​ឈានទៅ​កើត​ជំងឺ​វិកល​ចរិត​ជាដើម។​ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតតិចតួចយ៉ាងណាក្តី មិនមានសុវត្ថិភាពឡើយចំពោះសុខភាព នេះមិនរាប់ទាំង​គ្រោះថ្នាក់​ចរាចរណ៍​ ប្រើអំពើ​ហិង្សា​​​ក្នុង​គ្រួសារ​ និងបង្ក​ភាព​ចលាចលនៅក្នុងសង្គមបណ្តាលមកពីឥទ្ធិពលគ្រឿងស្រវឹង​។​

លោកស្រី Anya Topiwala សាស្ត្រាចារ្យជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារស្រាវជ្រាវវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Oxford បានសាកល្បងសិក្សាទៅលើក្រុមអ្នកប្រើប្រាស់គ្រឿងស្រវឹងប្រមាណជា ២ម៉ឺនប្រាំពាន់នាក់ទូទាំងចក្រភពអង់គ្លេស បានបង្ហាញឱ្យឃើញថា ការប្រើប្រាស់ជាតិស្រវឹងធ្វើឱ្យប៉ះពាល់ទៅដល់ចំណុចជាលិកាពណ៍ខ្មៅដែលប្រភពផ្ទុកព័ត៌មាននិងដំណើរការព័ត៌មានរបស់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយទទួលទានកាន់តែច្រើនជាលិកាទាំងនោះបានបាត់បង់កាន់តែច្រើនដូចគ្នា។

លោកស្រីបានពន្យល់បន្តទៀតថា បញ្ហាខួរក្បាលបែបនេះ នឹងអាចធ្វើឱ្យមនុស្សចាប់ផ្តើមចាស់ជាងវ័យ ព្រមទាំងប្រឈមមុខទៅនឹងបញ្ហាវង្វេងស្មារតីធ្ងន់ធ្ងរ។ លើសពីនេះគ្រឿងស្រវឹង​ធ្វើឱ្យសមត្ថភាពចងចាំរបស់មនុស្សកាន់តែកាន់តែធ្លាក់ចុះជាលំដាប់ៗ បើទោះបីគ្រឿងស្រវឹងទាំងនោះត្រូវបានផលិតឡើងជាមួយនឹងរសជាតិខុសគ្នា ឬលក្ខខណ្ឌផ្សេងគ្នាយ៉ាងណាក្តី ទាំងស្រាក្រហម ស្រាក្រឡុក ឬស្រាបៀរ។

សូមរំលឹកថា ការស្រាវជ្រាវកាលពីឆ្នាំ២០១៦ ការទទួលទានគ្រឿងស្រវឹងបានក្លាយទៅជាកត្តាហានិភ័យនៃការស្លាប់របស់មនុស្សធំជាងគេបំផុតទាំងបុរសនិងស្ត្រី អាយុចន្លោះពី ១៥ទៅ ៤៩ឆ្នាំនៅទូទាំងពិភពលោក។ ការស្លាប់នេះបណ្តាលមកពីជំងឺផ្សេងៗ ហើយអត្រាមួយក្នុងចំណោម ១០នាក់នៃការស្លាប់មុនកំណើតបណ្តាលមកពីការទទួលទាន​គ្រឿងស្រវឹង៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ចប់​បាក់ឌុប​ហើយ​ ​ទៅ​ណា​បន្ត​?​ បំណង​ ​(​Bamnang​)​ ​រៀបចំ​កម្មវិធី​ ​Meet ​&​ ​Greet with ​Mony ​2026 ​ក្រោម​ប្រធានបទ ​”​គន្លឹះ​អាហារូបករណ៍​ ​និង​ការ​សិក្សា​”

បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Harvard ​សម្រាប់​អនុបណ្ឌិត​ទី​២​លើ​ជំនាញ​វិភាគ​គោល​នយោបាយ​អប់រំ​ កញ្ញា​ ​សេង​ ​រ័ត្ន​សេដ្ឋា​មុនី​បាន​ជ្រើសរើស​ត្រឡប់​មក​កម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកមិនទទួលបានលទ្ធផលល្អបន្តខិតខំប្រឹងប្រែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម បានបង្ហាញការអបអរសាទរយ៉ាងកក់ក្តៅចំពោះបេក្ខជនទាំងអស់
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់​រស់នៅ​សាមញ្ញ​ប្រចាំ​ថ្ងៃ ​ដែល​វិទ្យាសាស្ត្រ​បញ្ជាក់​ថា​ ​ជួយ​ពន្យារ​អាយុ​ជីវិត​

មនុស្ស​ជា​ច្រើន​តែង​ជឿជាក់​ថា​ ​អាយុ​សង្ខារ​ខ្លី​ឬ​វែង​អាស្រ័យ​លើ​កត្តា​ហ្សែន​ពី​កំណើត​។ ផ្ទុយ​ទៅវិញ​ ​ការ​សិក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ទំនើប​បាន​បង្ហាញ​ថា​ ហ្សែន​ដើរ​តួ​ត្រឹមតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​រាជធានី​ភ្នំពេញ​ឈ្នះ​ពាន​ពី​អង្គការ​សុខភាព​ពិភពលោក​

រាជធានី​ភ្នំពេញ​ ​ទទួល​បាន​ពានរង្វាន់ ​W​HO Healthy ​Cities ​Recognition Awards ​ឆ្នាំ​២០២៦ ​ពី​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​)​ ​សម្រាប់​សមិទ្ធផល​ក្នុង​ការ​អនុវត្ត​ ​«​គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បាក់ឌុប​ឆ្នាំ​២០២៦ ​៖​ បេក្ខជន​ជាប់​ ៨​៤​,​០៦​%​ ​ខណៈ​ជាង​ ២​ពាន់​នាក់​ទទួល​បាន​និទ្ទេស​ A

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦ ​បង្ហាញ​ថា​ ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ ​១២៥​,​៩៧៥​នាក់​ ​ស្មើនឹង​ ​៨​៤​,​០៦​%​ ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម​ ​ចឹក ​លីម ​៖​ ​យុវជន​ ​គឺជា​កម្លាំង​ចលករ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​

​អគ្គ​លេខាធិការ​រង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន ​(​NYDC​)​ ​និង​ជា​អគ្គ​នាយក​រង​យុវជន​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឯកឧត្តម​ ​ចឹក ​លីម ​លើកឡើង​ថា​ ​យុវជន ​គឺជា​កម្លាំង​ចលករ​សម្រាប់​…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រ​ ​និង​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បី​ខួរក្បាល​ឆ្លាត​វៃ

​ខួរក្បាល​របស់​មនុស្ស​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​រហូតដល់​ប្រមាណ​ ​២​.​៥ លាន​ជីហ្គាបៃ ​ដែល​ស្មើនឹង​ទិន្នន័យ​វីដេអូ​រយៈពេល​ជាង​ ​៣​ លាន​ម៉ោង​។ ​ទោះជា​យ៉ាងណា ​មនុស្ស​ជា​ច្រើន​នៅតែ​ជួប​បញ្ហា​ភ្លេច​ភ្លាំងញឹកញាប់​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត​ ​សុខ​ ​ទូច ​៖​ ​ចង់​ឃើញ​សាលា​អន្តរជាតិ​នៅ​កម្ពុជា​ បញ្ចូល​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​សិក្សា​

​លោក​បណ្ឌិត​ សុខ​ ​ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​ចង់​ឃើញ​សាលា​អន្តរជាតិ​ដែល​កំពុង​បើក​ដំណើរការ​នៅ​កម្ពុជា​ បញ្ចូល​ការ​សិក្សា​ភាសា​ខ្មែរ​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន ​ដើម្បី​ចូលរួម​លើកកម្ពស់​ការ​អភិរក្ស​…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon