តើកុមារគួរចាប់ផ្តើមចូលរៀនមត្តេយ្យនៅអាយុប៉ុន្មាន?

តើកូនរបស់ខ្ញុំដល់ពេលចូលរៀនហើយឬនៅ? នេះគឺជាសំណួរ ដែលតែងសួរជាញឹកញាប់ នៅពេល​ឪពុកម្តាយថ្មីថ្មោង ឃើញកូនតូចរបស់ខ្លួនចាប់ផ្តើមមានភាពរហ័សរហួន និងចង់ចេះចង់ដឹងពីពិភពខាងក្រៅកាន់តែខ្លាំង។ បើយោង​តាមអ្នកជំនាញអប់រំកុមារតូច ចន្លោះអាយុធម្មតារបស់កុមារថ្នាក់មត្តេយ្យគឺចាប់ពី ៣ ដល់ ៥ ឆ្នាំ។ តែយ៉ាងណាសាលារៀនមានលក្ខខណ្ឌខុសៗគ្នា ដោយ​សាលាខ្លះទទួលកុមារដែលគ្រប់អាយុ ៣ ឆ្នាំនៅក្នុងអំឡុងពេលណាមួយនៃឆ្នាំសិក្សា ខណៈដែលមជ្ឈមណ្ឌលថែទាំកុមារ អាចទទួលកុមារតូចជាងនេះ ពោលគឺចាប់ពីអាយុ ១៨ ខែឡើងទៅ។

អត្ថប្រយោជន៍ នៃការចូលរៀនមត្តេយ្យ

សាលាមត្តេយ្យផ្តល់នូវមូលដ្ឋានគ្រឹះសំខាន់ៗជាច្រើនសម្រាប់កុមារ រួមមាន៖

១. មូលដ្ឋានគ្រឹះការសិក្សា ៖ កុមាររៀនស្គាល់អក្សរ លេខ រូបរាង និងពណ៌ ព្រមទាំងជួយពង្រីកវាក្យសព្ទ និងការបញ្ចេញមតិ។

២. ជំនាញសង្គម ៖ កុមាររៀនពីរបៀបរស់នៅក្នុងក្រុម ការចែករំលែក ការប្តូរវេនគ្នា និងការគោរពវិន័យ។ ពួកគេក៏រៀនពីការរស់នៅជាមួយមិត្តភក្តិដែលមានភាពខុសគ្នាពីខ្លួនផងដែរ។

៣. ភាពឯករាជ្យ និងទំនុកចិត្ត ៖ ការនៅឆ្ងាយពីផ្ទះ និងការរៀនធ្វើអ្វីៗដោយខ្លួនឯង ជួយឱ្យកុមារមានភាពជឿជាក់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្នាក់បឋមសិក្សា។

លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ លើកឡើងថា ការសិក្សានៅថ្នាក់មត្តេយ្យពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់កុមារ ព្រោះមួយជីវិតដំបូងរបស់មនុស្សមុនអាយុ៦ឆ្នាំនេះ ជាពេលវេលាដែលកោសិកាខួរក្បាលអភិវឌ្ឍខ្លាំងក្លាជាងវ័យណាទាំងអស់។

ការជ្រើសរើសសាលាមត្តេយ្យសម្រាប់កូន

ការជ្រើសរើសសាលារៀនមត្តេយ្យសម្រាប់កូនអ្នក អាស្រ័យលើការរំពឹងទុក និងទីតាំងរបស់ឪពុកម្តាយ, ថ្នាក់​មត្តេយ្យ​គួរ​រៀន​នៅ​សាលា​ជិត​ផ្ទះ​បំផុត។ ដោយឡែក​លក្ខណៈវិនិច្ឆ័យក្នុង​ការជ្រើសរើសសាលាប្រកបដោយគុណភាព គួរគិត​ទៅលើគុណវុឌ្ឍិរបស់គ្រូ និងមើលទៅលើសមាមាត្រនៃគ្រូបង្រៀន និងកុមារ ដូចជា ប្រសិនបើកុមារមានអាយុពី ២ ទៅ ៣ ឆ្នាំ សមាមាត្រនៃកុមារគឺ ៥ នាក់ មានគ្រូបង្រៀន ១ នាក់, នៅពេលពួកគេធំឡើងនៅអាយុ ៣ – ៤ ឆ្នាំ សមាមាត្រគ្រូបង្រៀនអាច១នាក់ ក្នុងកុមារ ៦នាក់។ តែយ៉ាងណាសមាមាត្រគ្រូ និងសិស្សក្នុងថ្នាក់អាច​មានការប្រែប្រួលច្រើនជាងនេះបាន តែថ្នាក់មត្តេយ្យមិនគួរលើសពី ១៥នាក់ ក្នុង ១បន្ទប់នោះទេ។

វិធីត្រៀមខ្លួនសម្រាប់បុត្រធីតា

ដើម្បីជួយកូនឱ្យសម្របខ្លួនបានលឿន ឪពុកម្តាយ​អាចសាកល្បងវិធីដូចជា នាំកូនទៅទស្សនាសាលាឱ្យបានមុនពេលចូលរៀន, អានសៀវភៅរឿងដែលនិយាយអំពីការទៅសាលារៀន, បង្រៀនកូនឱ្យចេះជួយខ្លួនឯងក្នុងរឿងសាមញ្ញៗ (ដូចជាការលាងដៃ ឬការដោះស្បែកជើង), ទិញកាតាប ឬប្រអប់បាយដែលកូនអាចបើកបិទដោយខ្លួនឯងបាន។

ជួយកូនតូចឱ្យស៊ាំនឹងការបែកពីឪពុកម្តាយ

នៅថ្ងៃដំបូងពេលឈានជើងចូលសាលា កុមារភាគច្រើនមានអារម្មណ៍ភ័យខ្លាច ពិសេសនៅពេលបែកពីអ្នកផ្ទះ, តែកុំបារម្ភ វាគឺជាដំណាក់កាលលូតលាស់ធម្មតារបស់កុមារ។ ដើម្បីជួយកូនឱ្យ​មានអារម្មណ៍កក់ក្តៅ និងឆាប់ស៊ាំនឹងសាលា ឪពុកម្តាយ​អាចអនុវត្តតាមវិធីខាងក្រោម៖

១. បង្កើតភាពស្និទ្ធស្នាលជាមួយគ្រូ មុនចូលរៀន ៖ គួរនាំកូនទៅស្គាល់គ្រូ និងសាលាឱ្យបានមុន។ កាលណាកូនឃើញឪពុកម្តាយមានទំនាក់ទំនងល្អ និងទុកចិត្តលោកគ្រូអ្នកគ្រូ ពួកគេនឹងមានអារម្មណ៍សុវត្ថិភាព និងកាត់បន្ថយការភ័យខ្លាចបានច្រើន។

២. បង្កើនរយៈពេលសិក្សាបន្តិចម្តងៗ ៖ កុំបង្ខំឱ្យកូននៅសាលាពេញមួយថ្ងៃភ្លាមៗក្នុងថ្ងៃដំបូង។ អ្នកអាចឱ្យកូនរៀនត្រឹមតែកន្លះម៉ោង ឬមួយម៉ោងសិន បន្ទាប់មកសឹមពន្យារពេលបន្តិចម្តងៗនៅថ្ងៃបន្ទាប់ រហូតដល់ពួកគេមានអារម្មណ៍ស៊ាំ និងអាចនៅរៀនបានពេញមួយថ្ងៃដោយរីករាយ។

៣. ផ្ដល់វត្ថុតំណាងចិត្ត ៖ ការឱ្យកូនកាន់វត្ថុដែលពួកគេស្រឡាញ់ចេញពីផ្ទះទៅជាមួយ (ដូចជា តុក្កតា ភួយ ឬរបស់លេងដែលគេចូលចិត្ត) នឹងជួយឱ្យកុមារមានអារម្មណ៍កក់ក្តៅដូចមានអ្នកផ្ទះនៅក្បែរ ដែលជាបង្អែកផ្លូវចិត្តជួយកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។

សរុបមកវិញ ការចូលរៀនមត្តេយ្យសិក្សារបស់កូនតូចអ្នក គឺជាការផ្លាស់ប្តូរមួយដែលធ្វើឱ្យទាំងឪពុកម្តាយ និងកុមារមានអារម្មណ៍ភ័យអរខ្លះៗ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏រំភើបនៅក្នុងពិភពនៃការអប់រំផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...