ដំណាក់កាលបិទខ្ទប់ដោយសារកូវីដ ប្រជាពលរដ្ឋចែករំលែកស្បៀងអាហារដោយក្តីស្រឡាញ់ដល់អ្នកខ្វះខាត

ភ្នំពេញ៖ ដំណាក់កាលនៃការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញ និងក្រុងតាមខ្មៅខេត្តកណ្ដាលកំពុងអូសបន្លាយនៅពេលនេះ បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រមួយចំនួនជួប​ការលំបាកក្នុងជី​វ​ភា​ពប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានបានខ្នះខ្នៃងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមតំប​ន់​​ដល់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងសកម្មភាពចែករំលែ​ក​ធ​​នធានជាស្បៀងអាហារពីបណ្តាអ្នកមានទឹកចិត្តនិងជីវភាពធូរធារមួយចំនួនផងដែរ។ ការចែករំលែកអំណោយទាននៅពេលនេះ ជាទង្វើបង្ហាញពីតម្លៃនៃក្តីស្រឡាញ់ ការជួយយកអាសារគ្នាទៅវិញទៅមក និងបង្ហាញពីសីលធម៌រស់នៅដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។

ធ្លាប់បានផ្តល់អំណោយទានស្បៀងអាហារដល់កម្មករសំណង់ អ្នកលក់តាមដងផ្លូវ លោកតាស៊ីក្លូ និងជនមានពិការភាពក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ កញ្ញា ប៉ុន ថាវៈអឆ្ឆរា ជាស្ថាបនិកនៃក្រុមហ៊ុនមួយ បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង។ កញ្ញាកំពុងរៀបចំកម្មវិធីកៀងគរថវិកាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រមូលទិញស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ។

“ខ្ញុំឃើញបងប្អូនខ្វះខាតស្បៀងនិងម្ហូបអាហារមានទឹកមុខរីករាយ ពេលពួកយើងបានចែករំលែកក្តីស្រឡាញ់ទៅកាន់ពួកគាត់ ! ខ្ញុំជឿថាអំពីល្អដែលធ្វើចេញពីទឹកចិត្តរបស់យើងទោះ​តិចក្ដី ឬច្រើនក្ដី វាជាការបរិច្ចាគដោយក្ដីស្រឡាញ់ទៅដល់មនុស្សដែលត្រូវការពិតប្រាកដ។ យើងកំពុងជួយសង្គមជាតិយើងឱ្យបានប្រសើរទាំងអស់គ្នា”។

កញ្ញា ប៉ុន ថាវៈអឆ្ឆរា

តាមទម្លាប់ថ្ងៃបុណ្យវិសាខបូជា គ្រួសារខ្មែរភាគច្រើនតែងទៅធ្វើបុណ្យដាក់ទាននៅតាមទីអារាមនានា។ ប៉ុន្តែក្នុងដំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលនេះ សកម្មភាពចែករំលែកក្តីស្រឡាញ់តាមរយៈការផ្តល់ស្បៀងអាហារជា​ទានតែងកើតមានជាបន្តបន្ទាប់។ គ្រួសារលោក សី លីហ៊ាង រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានធ្វើកម្មវិធីសប្បុរសធម៌ចែករំលែ​កធនធានដល់ប្រជាពលរដ្ឋ ១០០គ្រួសារ មានអង្ករ១០ គីឡូក្រាម មី អំបិល ទឹកស៊ីអ៊ីវ និងទឹកត្រី យល់ឃើញថា ដំណាក់កាលជួបការលំបាកដោយសារឥទ្ធិពលកូវីដ-១៩ ជាពេ​ល​​វេលាដែលត្រូវជួយគ្នាទៅវិញទៅតាមលទ្ធភាព។  

ប្រជាពលរដ្ឋនៅរស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានទទួលកញ្ចប់ស្បៀងអាហារពីគ្រួសារយុវជន សី លីហ៊ាង ។

“ខ្ញុំនិងគ្រួសារពិតជាសប្បាយរីករាយពេលបានជួយពួកគាត់នៅក្នុងពេលនេះ ! ខ្ញុំឃើញពួកគាត់ជួបការលំបាកខ្លាំង ហើយនេះជាសាធារណទានមួយដែលកើតចេញពីទឹកចិត្តជ្រះថ្លា ដែលយើងអាចធ្វើបានតាមលទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ ហើយខ្ញុំនៅតែបន្តជួយទៀតតាមលទ្ធភាព”។

លោក សី លីហ៊ាង

គួរបញ្ជាក់ផងដែរថា នៅក្នុងកាលទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ-១៩ មួយនេះ នៅលើតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចែករំលែកធនធានមានស្បៀងអាហារ ឬថវិកាដល់អ្នកខ្វះខាត ក្នុងន័យជួយទៅគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយសកម្មភាពទាំងនោះក៏គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីក្រសួងអប់រំ ៖ យុវជនទាំងអស់ត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល

មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា​ យុគសម័យឌីជីថលនេះ យុវជនចាំបាច់​ណាស់​ក្នុង​ពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏​ដូចជា​ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងប្រៃសណីយ៍ពង្រីកវិសាលភាព នៃការ​អប់រំឌីជីថល ទៅកាន់សាលាគោលដៅចំនួន១៨បន្ថែម

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពីសប្តាហ៍​កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្ត​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជា​ការអនុវត្ត​ជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ សំខាន់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងរ៉ែ ថាមពល និងអង្គការ SNV ប្រកាសពីជោគជ័យ នៃគម្រោងលើកកម្ពស់ការចម្អិនស្អាត និងភូមិគ្មានផ្សែង

ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាស​បិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកសាមញ្ញ ៦ យ៉ាង ដើម្បីពង្រឹងការចងចាំឱ្យកាន់តែប្រសើរ

តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏​ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាអន្តរជាតិនារី ៨មីនា ៖ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន

សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

គំរូយុវតីជនជាតិដើមភាគតិច ៖ “ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ”

ជាក្មេងស្រី​ដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាព​ក្រោយ​រៀបការរួច ព្រោះតែគ្មានជំនាញ ពិបាក​រក​ការងារធ្វើ និងមិនអាច​រកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​ ចិន​ កំពុង​បណ្តុះបណ្តាល​គ្រូភាសាចិន សម្រាប់​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេស​កម្ពុជា និង​ក្រសួងអប់រំរបស់​ប្រទេសចិន ទើបតែ​​បាន​បញ្ចប់​ការបណ្តុះបណ្តាល​គ្រូជំនាញ​ភាសាចិន​ចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ​ ដែលជា​ផ្នែកមួយ​នៃការជំរុញ​ការសិក្សា​ភាសាបរទេស​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការកសាងពលរដ្ឋឌីជីថល គន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និង​ការ​បំពេញ​កិច្ច​ការងារ ដែលធ្វើ​ឱ្យ​វាក្លាយ​ជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon