របៀបជួយ​សុខភាពផ្លូវចិត្តក្នុងយុគសម័យព័ត៌មានលឿន ៖ ការកត់សម្គាល់រោគសញ្ញា និងវិធីអនុវត្តន៍

សុខុមាលភាព គឺជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ដែលផ្ដោតលើតុល្យភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅក្នុងយុគសម័យទំនើបនេះ បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ បញ្ជូនព័ត៌មាន ដំណឹង និងព្រឹត្តឹការណ៍ កើតមានរៀងរាល់ថ្ងៃស្ទើរតែគ្រប់វិនាទី កត្តានេះបានបង្កើនសម្ពាធយ៉ាងខ្លាំងដល់អ្នកតាមដាន ធ្វើឱ្យពួកគេងាយនឹងទទួលរងអារម្មណ៍លើសលប់ និងតានតឹងដោយសារតែខួរក្បាលផ្ទុកទៅដោយព័ត៌មានដែលបង្ហាញពីបញ្ហា និងហានិភ័យច្រើនពេក ដូចជា ជំងឺរាតត្បាតសកល ភាពអយុត្តិធម៌ក្នុងសង្គម ការបម្រែបម្រួលអាកាសធាតុ (ទឹកជំនន់ ការឡើងកម្តៅ ផ្សែងពុល និងការចុះត្រជាក់ពេកជាដើម)។ ជាងនេះទៅទៀត នៅមាន ជម្លោះសកល ជម្លោះរវាងប្រទេសមួយទៅប្រទេសមួយ​ អស្ថេរភាពនៃសេដ្ឋកិច្ច ស្ថានភាពនយោបាយមិននឹងធឹង និងព័ត៌មានដែលបង្កអាការដ៏តានតឹងជាច្រើនទៀតកើតមាននៅគ្រប់ទីកន្លែង គ្រប់ប្រទេស និងជាសកលតែម្តង។

ដូច្នេះ ការកំណត់អាទិភាពលើសុខុមាលភាពផ្ទាល់ខ្លួន ក្លាយជារឿងចាំបាច់បំផុត។ អត្ថបទនេះនឹងលើកឡើងពីសញ្ញាសំខាន់ៗចំនួនបី (ផលប៉ះពាល់ផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍) ដែលអាចជួយយើងកត់សម្គាល់ថា តើយើងកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងដែលទាមទារការយកចិត្តទុកដាក់ហើយឬនៅ? ព្រមទាំងបង្ហាញអំពីយុទ្ធសាស្ត្រជាក់ស្ដែងក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជ្រើសរើសព័ត៌មាន និងឆ្លើយតបទៅនឹងស្ថានភាពតានតឹង ដើម្បីធានាបាននូវសុខភាពផ្លូវចិត្ត និងផ្លូវកាយប្រកបដោយតុល្យភាព។

អាទិភាពលើសុខុមាលភាព ៖ សុខុមាលភាពជារឿងមួយ ហើយអ្វីដែលគួរយកចិត្តទុកដាក់បន្ថែម និងអ្វីដែលនៅក្នុងដែនសមត្ថភាពផ្ទាល់ខ្លួន ហើយអាចអនុវត្តន៍បានមានដូចជា ការគ្រប់គ្រងឧបករណ៍ ឬកម្មវិធីបណ្តាញសង្គម ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ ប្រភេទព័ត៌មានដែលត្រូវការ ឬស្របនឹងស្ថានភាពជាក់ស្តែង ក៏ដូចជាសង្រួបសង្រួម​នូវអ្វីដែលត្រូវការក្នុងបច្ចុប្បន្នភាព។

ការកត់សម្គាល់ ៖ វិធីសាស្រ្ត៣ផ្នែកសំខាន់ៗ ក្នុងការកត់សម្គាល់ថា តើខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវការយកចិត្តទុកដាក់លើសុខុមានភាពជាអាទិភាព មានដូចតទៅ ១. សង្កេតតាមរយៈផលប៉ពាល់នៃរាងកាយ​ ( Physical impacts ) ដូចជា ចុករួយស្ពឹកស្រពន់ អស់កម្លាំងមិនធម្មតា ប្រព័ន្ធរំលាយអាហារចាប់ផ្តើមធ្វើទុក្ខ គេងមិនលក់ឬគេងមិនស្ងប់ និងឧស្សាហ៍ខាំក្រចកលេងជារឿយៗ។ ២. បញ្ហាស្មារតី ( Mental impacts​ ) មានបញ្ហាក្នុងការផ្ចង់អារម្មណ៍ ពិបាកមិនហ៊ានសម្រេចចិត្ត មិនមានការជំរុញចិត្ត ការចងចាំចុះខ្សោយ និងតែងតែបារម្ភអំពីបញ្ហានៅពេលខាងមុខ ឬបញ្ហាដែលមិនអាចគ្រប់គ្រងបាន។ ៣. ប៉ះពាល់សុខភាពផ្លូវចិត្ត ( Emotional impacts) មួរម៉ៅ ឆាប់ខឹង ក្រៀមក្រំ អន់ចិត្ត ភ័យខ្លាច ថប់បារម្ភ ភ្លឹកៗ អស់សង្ឃឹម និងគាំងគំនិតមិនដឹងថាត្រូវធ្វើអ្វី ឬចាប់ផ្តើមពីចំណុចណា។

របៀបនៃការគ្រប់គ្រង និងឆ្លើយតបទៅនឹងស្ថានភាពតានតឹង ៖ អ្វីដែលអាចចាប់ផ្តើមអនុវត្តន៍ ដោយខ្លួនឯងបានគឺ គ្រប់គ្រងខ្លួនឯងដោយការដាក់ដែនកំណត់ទៅលើប្រភេទព័ត៌មានដែលចាំបាច់ៗប៉ុណ្ណោះ និងឆ្លុះបញ្ចាំងចំពោះខ្លួនឯង ក្រៅពីព័ត៌មានបញ្ហា តើមានបានអានព័ត៌មាន ឬដំណឹងល្អៗខ្លះទេ ដើម្បីរក្សារតុល្យភាពនៃទិន្នន័យខួរក្បាលរបស់ខ្លួន? ក្រៅពីនេះគួរមានលំហាត់ប្រាណបន្ថែម និងនិយាយជាមួយមិត្តភក្រ្ត ឬគ្រួសារ ហើយផ្តោតទៅលើអ្វីដែលខ្លួនអាចគ្រប់គ្រងបាន និងអ្វីខ្លះដែលមិនអាចគ្រប់គ្រងបាន​ ឬការផ្តោតសកម្មភាពជាក់ស្ដែងដែលអាចធ្វើបានឥឡូវនេះ ហើយចំណុចសំខាន់ចុងក្រោយគឺការសម្រាកឱ្យបានគ្រប់គ្រាន់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...