ដើរកម្សាន្តជាវិធីសាស្ត្រជួយបង្កើនថាមពលជីវិតដ៏អស្ចារ្យ

ការរៀបចំដំណើរកម្សាន្តផ្ទាល់ខ្លួន ដំណើរកម្សាន្តជាក្រុម ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ជាឱកាសដ៏អស្ចារ្យមួយដែលមនុស្សអាចបង្កើនថាមពលផ្លូវចិត្ត ។ ទម្លាប់រៀបចំដំណើរកម្សាន្តមិនមែនជាការខ្ជះខ្ជាយពេលវេលា និងថវិកានោះទេ ផ្ទុយទៅវិញដំណើរកម្សាន្តនឹងផ្តល់នូវភាពរីករាយ បង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម អនុស្សាវរីយ ចំណេះដឹង និងការអប់រំសម្រាប់ដំណើរជីវិតរបស់យើង ។ ប្រជាជននៅប្រទេសអភិវឌ្ឍន៍តែងមានទម្លាប់ដើរកម្សាន្ត ឬទេសចរណ៍ទៅកាន់តំបន់នានាដែលជាគោលបំណងរបស់ពួកគេ និងបានចាត់ទុកជាវិស្សមកាលជីវិតដ៏ស្រស់ត្រកាល ។

ការសិក្សារបស់ Wellbeing People បានបង្ហាញថា នៅពេលដែលបុគ្គលម្នាក់មានអាការៈតានតឹងចិត្ត ឬស្ត្រេសកើតឡើងបណ្តាលឱ្យគុណភាពជីវិតធ្លាក់ចុះ ដំណើរកម្សាន្តវិធីសាស្ត្ររំដោះខ្លួនចេញពីសម្ពាធផ្លូវចិត្តដ៏ល្អបំផុត ដើម្បីឱ្យមនុស្សចេះទុកពេលវេលាឱ្យខ្លួនឯងពិចារណារឿងរ៉ាវល្អ និងបង្កើតដំណោះស្រាយថ្មីៗយកឈ្នះលើបញ្ហាប្រឈម ។ ប្រសិទ្ធភាពនៃថាមពលជីវិតអាស្រ័យដោយមនុស្សជាអ្នកកំណត់ ហើយទន្ទឹមគ្នានេះមានហេតុផល ៤ចំណុចដែលមនុស្សគួរពង្រឹងគុណភាពជីវិតចេញពីការដើរកម្សាន្ត ។

១. ដំណើរកម្សាន្តជួយបង្កើតភាពរីករាយ ៖ ដើរកម្សាន្តឱ្យចិត្តរីករាយ និងទទួលបានទិដ្ឋភាពជីវិតប្លែង ជាគោលសំខាន់បំផុតរបស់ទេសចរ ។ មិនថាតែដំណើរកម្សាន្តនោះជិតផ្ទះ ឆ្ងាយពីផ្ទះ រយៈពេលវែង ឬរយៈពេលខ្លីនោះទេ ប្រសិនបើមនុស្សចេះរៀបចំផែនការដំណើរកម្សាន្តនៃថ្ងៃសម្រាកពីការងាររបស់ខ្លួនបានល្អ នោះកម្មវិធីនានាក្នុងដំណើរកម្សាន្តកាន់តែមានអត្ថន័យ ព្រមទាំងទទួលបានភាពរីករាយបំផុត ។ ដើម្បីឱ្យដំណើរកម្សាន្តបែបនេះកាន់តែគុណប្រយោជន៍សម្រាប់ជីវិត គួរប្រមូលព័ត៌មានឱ្យបានច្រើនពីទីតាំងដែលយើងមានបំណងទៅពីអ្នកជំនាញ ឬព័ត៌មាននានា ។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រាកដថា កន្លែងដែលអ្នកនឹងទៅនោះ ជាទីតាំងដែលសមស្របនឹងចិត្តគំនិតរបស់អ្នក និងមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត ។

២. ដំណើរកម្សាន្តជួយឱ្យមនុស្សពិចារណាស៊ីជម្រៅ ៖ គុណតម្លៃមួយដែលទេសចរគ្រប់រូប ឬអ្នកចូលចិត្តដើរកម្សាន្តទទួលបានពីដំណើរកម្សាន្តផ្ទាល់ខ្លួន គឺដឹងពីបទពិសោធន៍ជីវិតសហគមន៍ដែលពួកគេបានទៅដល់ទីនោះ ។ គេអាចនិយាយថា “ដើរច្រើនមនុស្សអាចរៀនសូត្របានច្រើន” ហើយក៏អាចយល់ច្រើ់នពីភាពខុសប្លែកគ្នាក្នុងដំណើរជីវិតមនុស្សម្នាក់ៗ ។ ពេលខ្លះបញ្ហាជីវិតទាំងឡាយ មិនមែនកើតឡើងចំពោះយើងតែម្នាក់នោះទេ តែក៏កើតលើមនុស្សឯទៀត ដែលប្រហាក់ប្រហែលនឹងយើង ។ ដូច្នេះបរិស្ថានសង្គមដែលយើងបានជួបទាំងនោះ នឹងក្លាយជាកម្មវត្ថុសម្រាប់ការពិចារណាដ៏ស៊ីជម្រៅមួយ ដើម្បីពង្រឹងគុណភាពជីវិតរបស់យើង ។

៣. ដំណើរកម្សាន្តជួយឱ្យបង្កើតអានុស្សាវរីយ៍ ៖ ស្ទើរគ្រប់ទីន្លែងកម្សាន្តទាំងអស់សុទ្ធសឹងបន្សល់ទុកអានុស្សាវរីយ៍ជាច្រើនដល់អ្នកទេសចរ ។ ថ្វីបើដំណើរកម្សាន្តនោះរយៈពេលខ្លី ឬឆាប់ក៏ដោយ ក៏មនុស្សអាចដឹងពីរបៀបរបបរស់នៅរបស់មនុស្ស ស្គាល់ចរឹកលក្ខណៈរបស់មនុស្ស យល់ពីកម្រិតវប្បធម៌ និងឥរិយាបថប្រាស្រ័យទាក់ទងនានាក្នុងសហគមន៍ ។ គ្រប់ទំនាក់ទំនងដែលបានកើតឡើង ជាបទពិសោធន៍ថ្មីដែលជំរុញឱ្យចិត្តមានមេត្តា ក្តីស្រឡាញ់ និងជួយអ្នកដទៃដោយភាពរីករាយ ។

ឧទាហរណ៍ បុគ្គលម្នាក់មិនមានបទពិសោធន៍របស់នៅតំបន់ជបបទ រូបគេពុំធ្លាប់ឃើញការលំបាករបស់កុមារជនបទពេលទៅសាលារៀន នោះគេនឹងចាប់អារម្មណ៍ខ្លាំងលើភាពខុសគ្នានៃបទពិសោធន៍ផ្ទាល់ខ្លួន និងជីវិតកុមារជនបទ ។ ការផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនទៅនឹងជីវភាពសហគមន៍ នោះក៏ជាវិធីសាស្ត្រមួយដែលជួយឱ្យផ្លូវចិត្តរឹងមាំ និងរស់នៅពោពេញដោយក្តីសង្ឃឹមដែរ ។

៤. ដំណើរកម្សាន្តជួយចេះជួយគ្នាទៅវីញទៅមក ៖ គោលដៅសំខាន់បំផុតនៃដំណើរកម្សាន្ត គឺបង្កើនថាមពលចិត្ត ឬបំពេញបន្ថែមដល់ភាពខ្វះចន្លោះនៃចិត្ត និងការគិតរបស់មនុស្ស ។ ផ្នែកមួយនៃការជួយខ្លួនឯងឱ្យមានស្ថានភាពផ្លូវចិត្តល្អប្រសើរ គឺចេះជួយអ្នកដទៃដោយចិត្តស្មោះ ។ ការជួយអ្នកដទៃវាមិនអាក្រក់នោះទេ ប្រសិនបើយើងដឹង និងស្គាល់ច្បាស់ថាបុគ្គលនោះពិតជាត្រូវការជំនួយ ដោយជំនួយដែលអាចធ្វើបានល្អបំផុតនោះគឺការផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកដទៃ ការផ្តល់អាហារ និងទឹកដល់អ្នកដទៃ ព្រមទាំងចេះលើកទឹកអ្នកដទៃដែលធ្វើដំណើរជាមួយគ្នាឱ្យរីករាយនៅក្នុងដំណើរកម្សាន្ត ។

គួរបញ្ជាក់ថា ដំណើរកម្សាន្តសម្រាប់មនុស្សម្នាក់ៗតែងប្រព្រឹត្តិទៅខុសៗគ្នា ហើយចំណង់ចំណូលចិត្តជ្រើសរើសទីតាំងដើម្បីដើរកម្សាន្តក៏ខុសគ្នាដែរ ។ ប្រសិនបើបុគ្គលយល់ថា ខ្លួនកំពុងទទួលរងសម្ពាធចិត្តអ្វីមួយ ឬចង់រំដោះខ្លួនពីអាការៈសុញគំនិតនោះ ការដើរកម្សាន្តជាជម្រើសល្អបំផុត ហើយវាប្រសើរជាងជម្រើសនៅស្ងៀមមួយកន្លែង ឬសំងំខ្លួននៅតែក្នុងបន្ទប់ ។ ដើរកម្សាន្តគួរធ្វើជាក្រុមទើបរីករាយ ព្រោះវាជាឱកាសដែលអាចទទួលបានការចែករំលែកគំនិតល្អៗដល់គ្នាទៅវិញទៅមក និងអាចជួយយកអាសារគ្នាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។