ទម្លាប់៦ចំណុចសម្រួលប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់ពីរាងកាយ

យកចិត្តទុកដាក់រាល់ដំណាក់កាលទាំងអស់ នៃសារពាង្គកាយ តាមរយៈរបបអាហារ ចលនារាងកាយ ការទទួលទានដំណេក និងគ្រប់គ្រងស្រ្តេសជាការជំរុញឱ្យការរស់នៅប្រចាំថ្ងៃមានភាពស្វាហាប់។ តាមរយៈគេហទំព័រ Best Life បានបង្ហាញគន្លឹះ៦ចំណុចដែលឆ្លើយតបនឹងការសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងការកាត់បន្ថយជាតិខ្លាញ់ចេញពីរាងកាយ។​

១. បរិភោគអាហារពេលព្រឹករាល់ថ្ងៃ ៖ វង់ព្រះអាទិត្យរះជះពន្លឺ គឺជាការបញ្ជាក់ពីការចាប់ផ្តើមថ្ងៃថ្មី យ៉ាងណាសូមឱ្យការចាប់ផ្តើមនេះ មិនត្រឹមតែមានសកម្មភាពឆ្លើយតបទៅមហិច្ឆតាប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមដែលគិតទៅដល់សុខុមាលភាព​តាមរយៈការទទួលទានអាហារពេលព្រឹកជាប្រចាំដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានជាតិប្រូតេអ៊ីន វិតាមីន សាច់គ្មានខ្លាញ់ និងអាហារល្អៗដទៃទៀតដើម្បីធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែបង្កភាពងាយស្រួល។

២. ពិសាទឹកគ្រប់គ្រាន់ ៖ ទឹកមានតួនាទីសំខាន់សម្រាប់រាងកាយទាំងមូល ដូច្នេះបរិភោគទឹកឱ្យបានគ្រប់គ្រាន់ ជាពិសេសពេលក្រោកពីដំណេកភ្លាម។ ហើយដើម្បីកាន់តែបង្កភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារ ឬការកាត់បន្ថយជាតិខ្លាញ់ សូមយកក្រូចឆ្មារមួយចំណិតតូចមួយដាក់ទៅក្នុងកែវទឹកជាមុនសិន សឹមទទួលទានតាមក្រោយ ធ្វើបែបគឺនេះជាការបន្ថែមបាននូវឱជារសប្រសើរបន្ថែម។

៣. ចលនារាងកាយ ៖ ទោះបីជាការងារត្រូវអង្គុយយូរម៉ោងយ៉ាងណាក៏ដោយ គួរតែប្តេជ្ញាចិត្តយ៉ាងណាឱ្យរាងកាយមានឱកាសធ្វើចលនាជារៀងរាល់ថ្ងៃ តាមរយៈសកម្មភាពសាមញ្ញៗ ដូចជា ដើរចុះដើរឡើង ប្រើប្រាស់ជណ្តើរជើងជំនួសឱ្យជណ្តើរយន្ត ហាត់ប្រាណ និងធ្វើយូហ្កាជាដើម។

៤. ឈរឱ្យបានច្រើន ៖ ពិតណាស់ការងារមួយចំនួនចាំបាច់តម្រូវឱ្យអង្គុយមួយកន្លែងដើម្បីបង្ហើយការងារឱ្យចប់សព្វគ្រប់ ប៉ុន្តែការអង្គុយយូរពេលមិនល្អសម្រាប់សុខភាពនោះទេ ដូច្នេះ ទោះបីមមាញឹកយ៉ាងណាក៏ត្រូវឆ្លៀតងើបឈរ មួយវិញទៀតអាចប្រើប្រាស់កៅអី ឬតុដែលអាចឈរធ្វើការបាន។ ការរក្សាទម្លាប់ឈរបានយូរៗ ជះផលវិជ្ជមានជាអនេកទៅកាន់សុខភាពរាងកាយ។

៥. គេងគ្រប់គ្រាន់ ៖ ប្រើពេល ៧ ទៅ ៨ ម៉ោងទទួលទានដំណេកគឺជាការបញ្ជាក់ពីគុណភាពគេង រួមទាំងបង្កភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារ និងការកាត់បន្ថយជាតិខ្លាញ់។ យ៉ាងណាមិញបើនិយាយាអំពីការបង្កើនផលិតភាពវិញ គេគិតគួរទាំងភាពស្កប់ស្កល់កំឡុងពេលគេង មិនត្រឹមតែរយៈពេលនៃការគេងប៉ុណ្ណោះទេ។

៦. គ្រប់គ្រង់ស្រ្តេស ៖ កាលដែលមិនបានយកចិត្តទុកដាក់លើអាការៈស្រ្តេស វាបង្កទៅជាភាពតានតឹងរ៉ាំរ៉ៃដែលមានលទ្ធភាពធ្វើឱ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ។ ការសិក្សាបន្ថែមពីរបៀបកាត់បន្ថយភាពតានតឹងជាកត្តានាំផលវិជ្ជមានទៅកាន់សុខុមាលភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...