ក្រសួងអប់រំជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយ​ពង្រឹងមនសិការស្នេហាជាតិ និងសមត្ថភាពបញ្ញវន្តកម្ពុជានៅក្នុង​យុគសម័យឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៤ ខែធ្នូ បានបើក​កិច្ច​ប្រជុំ​ជាមួយ​សាកលវិទ្យាធិការរដ្ឋ និង​ឯកជន ព្រមទាំង​មន្រ្តីពាក់ព័ន្ធ ដោយ​ឆ្លុះបញ្ចាំង​ពីស្ថានភាព នៃការ​ឈ្លានពាន​របស់ប្រទេសថៃ មក​លើ​ការ​ជំរុញ​កំណែទម្រង់​ឧត្តម​សិក្សា។ ក្នុង​កិច្ច​ប្រជុំ​នោះ រដ្ឋមន្រ្តី​ក្រសួងអប់រំ បានជំរុញ​ឱ្យ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាពយុទ្ធសាស្ត្រច្បាស់លាស់ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពធន់របស់និស្សិតកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ដោយណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធ រៀបចំសិក្ខាសាលាសំខាន់ៗស្តីពីការការពារបេតិកភណ្ឌជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិក្ខាសាលាស្តីពីច្បាប់អន្តរជាតិពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិដល់បញ្ញវន្តជំនាន់ក្រោយ ព្រមទាំងយកឱកាសនេះដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្ថែម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ទន្ទឹមនឹងនេះ បើតាម​ប្រសាសន៍​ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំនឹងបន្តជំរុញការធ្វើ​កំណែទម្រង់ឧត្តមសិក្សាឱ្យកាន់តែ​ស៊ីជម្រៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។ តែជាមួយ​គ្នា ក្នុងក្របខណ្ឌនៃឧត្តមភាពអប់រំ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវកំណត់ឱ្យបានច្បាស់លាស់នូវភាពខ្លាំង និងជំនាញឯកទេស (Specialization) របស់ខ្លួន ដើម្បីផ្តោតការវិនិយោគឱ្យចំគោលដៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ។

កិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា

តាងនាមក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការ និងក្រុមការងារពាក់ព័ន្ធចំពោះរាល់មតិយោបល់ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ និងបានជំរុញ​ឱ្យគ្រឹះស្ថាន​ឧត្តមសិក្សាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការបំប្លែងយុទ្ធសាស្ត្រទាំងនេះ​ឱ្យទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយនវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់។ “ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្ត​រាល់ផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីធានាថាប្រព័ន្ធឧត្តមសិក្សាកម្ពុជា គឺជាថ្នាលបណ្តុះធន​ធាន​មនុស្សដែល​មានទាំងសមត្ថភាពបច្ចេកទេស និងឧត្តមគតិស្នេហាជាតិដ៏មាំមួន ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ​ជាតិប្រកប​ដោយចីរភាព”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...