រដ្ឋមន្រ្តីអប់រំ ៖ ទោះក្នុង​កាលៈទេសៈលំបាក ក្រសួងអប់រំប្តេជ្ញាចិត្ត​ធានា​បន្ត​ផ្តល់​ការ​អប់រំ​ប្រកប​ដោយគុណភាព

ខណៈកម្ពុជា​កំពុង​តែមានវិបត្តិសង្រ្គាម​នៅ​ព្រំដែន​ជាមួយ​ប្រទេសថៃ, ក្នុង​កាលៈទេសៈដ៏លំបាកនេះ ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញា​ចិត្ត​ធានា​បន្ត​ផ្តល់​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព តាមរយៈ​ការ​ធ្វើ​កំណែទម្រង់​វិស័យអប់រំ​ឱ្យ​កាន់តែ​រឹងមាំ បន្ត​កំណែទម្រង់​សាលា​រៀន និង​បន្ត​យក​ចិត្ត​ទុកដាក់​សម្រប​ខ្លួន​ទៅនឹង​កាលៈទេសៈថ្មីនេះ។ នេះជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​ផ្តល់សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន៦ ដែលរងការ​ប៉ះពាល់ដោយ​សង្គ្រាមព្រំដែន​ជាមួយប្រទេស​ថៃ កាលពីពេលថ្មីៗនេះ។

ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្រ្តី​បាន​បង្ហាញការយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះសុខទុក្ខរបស់បងប្អូនភៀសសឹក ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីគ្នាឱ្យរឹងមាំ អង់អាចក្លាហាន ដោយលើកឡើងថា រាជរដ្ឋាភិបាល​មិនទុកប្រជាពលរដ្ឋម្នាក់ណាចោលឡើយ ហើយនឹងនៅតែប្រឹងប្រែងអស់ពីសមត្ថភាព​ក្នុងការសម្រេចឱ្យ​បាននូវ​សុខសន្តិភាព​បរិបូរណ៌ជូនកម្ពុជា។

យោងតាម​របាយការណ៍ចុងក្រោយ​របស់ក្រសួងមហាផ្ទៃកម្ពុជា គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពាន​របស់​រដ្ឋាភិបាល និង​យោធាថៃ ជា​ពិសេស​ការផ្លោង និង​ទម្លាក់គ្រាប់​គ្រប់ប្រភេទ គ្រប់ទម្រង់ ចូល​តំបន់ស៊ីវិល បានបណ្តាល​ឱ្យ​​មានជនភៀសសឹកសរុបចំនួន ៦៣៦ ៥៣៦នាក់ ក្នុងនោះស្រ្តី ៣៣១ ៧០៧នាក់ និងកុមារ ២០២ ៤៥៥នាក់។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា សង្គ្រាមពិតជាធ្វើឱ្យប៉ះពាល់ដល់ការអប់រំ តែបើយើងមិន​គិតគូរដល់​ការអប់រំទេនោះ សង្គ្រាមនេះ​នឹងបន្តប៉ះពាល់ដល់​អនាគតរបស់ប្រទេសជាតិយើងថែមទៀត ព្រោះធនធាន​មនុស្ស គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។

យ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ​ដល់សិស្សភៀសសឹកដែលកំពុង​ស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានរៀបចំឱ្យចូលរៀនវេនថ្ងៃ, ដោយឡែកសម្រាប់សិស្សដែលនៅ​តាមជំរំភៀសសឹក​ផ្សេងទៀត ត្រូវបានរៀបចំឱ្យចូលរៀននៅតង់ថ្នាក់រៀនបណ្ដោះអាសន្ន, រៀបចំការរៀននិងបង្រៀននៅតាមបណ្ដុំតូចៗ ដូចជា នៅតាមផ្ទះឬ ទីតាំងសុវត្ថិភាព និង ធ្វើស្វ័យសិក្សា ដោយក្រសួងបាននិងកំពុងបន្តផ្តល់ជូននូវសៀវភៅគោល និងសៀវភៅជំនួយការសិក្សានានា ដល់សិស្សភៀសសឹក និងលោកគ្រូអ្នកគ្រូនៅតាមជំរំភៀសសឹក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...