បច្ចេកទេស ៤-៧-៨ ដោះស្រាយបញ្ហាគេងមិនលក់

ដើម្បីអាចគេងលក់ឱ្យបានស្កប់ស្កល់ ឬកាត់បន្ថយបញ្ហាថប់បារម្ភ មិនមែនជារឿងងាយស្រួលដូចរាប់លេខពី ១ដល់ ៣នោះឡើយ ។ តែយ៉ាងណា អ្នកជំនាញមួយចំនួនបានរកឃើញថា ការធ្វើចលនាដង្ហើម ៤-៧-៨ អាចជួយដោះស្រាយបញ្ហានេះបាន។

បច្ចេកទេស ៤-៧-៨ មានដើមកំណើតចេញពីវិធីធ្វើចលនាដង្ហើមបែបបុរាណរបស់ជនជាតិឥណ្ឌា ដែលមានឈ្មោះថា ប្រាណាយ៉ាម៉ា (Pranayama) ប៉ុន្តែវាមានប្រជាប្រិយភាពឡើងវិញនៅឆ្នាំ ២០១៥ ដោយសារការរកឃើញរបស់លោកវេជ្ជបណ្ឌិត អេនឌ្រូ វីល (Andrew Weil) ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររួមបញ្ចូល (Integrative Medicine)។

លោកវេជ្ជបណ្ឌិត រ៉ាជ ដាស់ហ្គូបតា (Raj Dasgupta) សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង (University of Southern California) បានលើកឡើងថា

“បច្ចេកទេស ៤-៧-៨ គឺជាលំហាត់ប្រាណបន្ធូរអារម្មណ៍ ដែលពាក់ព័ន្ធនឹងការដកដង្ហើម ដោយរាប់ពី ១ដល់ ៤ខណៈពេលដកដង្ហើមចូល រួចសង្កត់ដង្ហើមនោះ ហើយរាប់ដល់ ៧បន្ទាប់មកដកដង្ហើមចេញ ដោយរាប់រហូតដល់ ៨។”

បន្ថែមពីនេះ លោក ចូសូ ថល (Joshua Tal) អ្នកចិត្តសាស្ត្រនៅទីក្រុងញ៉ូវយក ក៏​លើក​ឡើងដែរថា

“បច្ចេកទេសនេះមិនធ្វើឱ្យគេងលក់ភ្លាមៗទេ ប៉ុន្តែវាអាចជួយកាត់បន្ថយភាពថប់បារម្ភ ដើម្បីបង្កើនលទ្ធភាពគេងលក់ស្កប់ស្កល់។”

វិធីអនុវត្តបច្ចេកទេស ៤

ការអនុវត្តច្ចេកទេស ៤ – ៧ – ៨ មិនតម្រូវឱ្យមានឧបករណ៍ជំនួយទេ ប៉ុន្តែការចាប់ផ្ដើមអនុវត្តដំបូង អ្នកត្រូវអង្គុយធ្វើខ្នងឱ្យត្រង់ និងត្រូវធ្វើនៅកន្លែងដែលគ្មានការរំខាន និងស្ងប់ស្ងាត់។ នៅពេលដែលអ្នកយល់ពីវិធីអនុវត្តច្បាស់ហើយ អ្នកក៏អាចអនុវត្តខណៈពេលកំពុងដេកនៅលើគ្រែផងដែរ។

អំឡុងពេលអនុវត្តបច្ចេកទេសនេះ ជាដំបូងអ្នកត្រូវដាក់ចុងអណ្ដាតរបស់អ្នកទល់នឹងអញ្ចាញខាងក្រោយនៃធ្មេញមុខផ្នែកខាងលើ។ ការធ្វើបែបនេះអនុញ្ញាតឱ្យខ្យល់នៅជុំវិញអណ្ដាតរបស់អ្នក ខណៈពេលកំពុងបញ្ចេញខ្យល់តាមមាត់។ បន្ទាប់មកត្រូវអនុវត្តតាមជំហានខាងក្រោមនេះ៖

  • បញ្ចេញខ្យល់ដង្ហើមតាមមាត់របស់អ្នក ព្រមទាំងធ្វើឱ្យឮសំឡេងហ៊ោផង
  • បិទមាត់របស់អ្នក បន្ទាប់មកដកដង្ហើមចូលតាមសម្រួលចូលតាមច្រមុះ ដោយរាប់ពីលេខ ១ ដល់៤
  • បន្ទាប់មកសង្កត់ដង្ហើមនោះ និងរាប់រហូតដល់ ៧
  • បញ្ចេញខ្យល់តាមមាត់ ព្រមទាំងធ្វើឱ្យឮសំឡេងហ៊ោ ដោយរាប់រហូតដល់ ៨
  • រួចអនុវត្តដដែលៗ រហូតដល់គ្រប់ចំនួន ៤ដង។

បើយោងគេហទំព័រលោក អេនឌ្រូ វីល (Andrew Weil) បានបង្ហាញថា សមាមាត្រនៃការរាប់ ៤ ៧ និង ៨គឺមានសារសំខាន់បំផុតក្នុងដំណាក់កាលនីមួយៗ។ លើសពីនេះ ក្នុងករណី ដែលអ្នកមិនអាចធ្វើចលនាដង្ហើមបានយូរ អ្នកអាចរាប់លេខឱ្យបានលឿនជាងមុន ប៉ុន្តែការរាប់លេខត្រូវតែសមាមាត្រគ្នា ក្នុងដំណាក់កាលទាំង ៣ជាដាច់ខាត។ ក្រោយពេលអនុវត្តច្រើនដង អ្នកអាចបន្ថយល្បឿននៃដង្ហើមចេញចូល ព្រមទាំងដកដង្ហើមបានវែងជាមុន។

ទិដ្ឋភាពមួយចំនួនក្នុងពេលអនុវត្ត

ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអនុវត្តបច្ចេកទេសនេះលើកដំបូង អ្នកអាចនឹងមានបញ្ហាវិលមុខបន្តិចបន្តួច ប៉ុន្តែវាមិនមែនជាបញ្ហាធំដុំនោះទេ។

ដោយ​ហេតុថា នៅពេលអ្នកដកដង្ហើមធម្មតា វាធ្វើឱ្យមានតុល្យភាពរវាង អុកស៊ីហ្សែន និងកាបូនឌីអុកស៊ីតក្នុងរាងកាយ ។ ផ្ទុយទៅវិញ ការអនុវត្តបច្ចេកទេសនេះ នាំឱ្យអុកស៊ីហ្សែន មានច្រើនជាងកាបូនឌីអុកស៊ីត ដោយសារតែដង្ហើមចេញវែងជាងដង្ហើមចូល។ ខណៈពេលដែលកាបូនឌីអុកស៊ីតថយចុះ បានញ៉ាំងឱ្យសរសៃរឈាម ដែលផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលរួមតូច ហើយចំណុចនេះឯង ដែលនាំឱ្យអ្នកមានអារម្មណ៍វិលមុខ។

យ៉ាងណាមិញនៅពេលអ្នកអនុវត្តជាប់លាប់ស្ថានភាពនេះនឹងត្រឡប់មានសភាពធម្មតាវិញ។ ជាពិសេសអ្នកក៏អាចអនុវត្តបច្ចេកទេសរួមគ្នាជាមួយបច្ចេកទេសដទៃទៀត ដូចជា ការសម្រាកសាច់ដុំ កីឡាយូហ្គា និងការធ្វើសម្មាធិជាដើម។

លទ្ធផលនៃការស្រាវជ្រាវ

នៅពេលដែលអ្នកមានបញ្ហាតានតឹងខ្លាំង មុខងារប្រព័ន្ធប្រសាទរបស់អ្នក នឹងមានភាពសកម្ម និងរំភើបខ្លាំងខុសធម្មតា។ ដំណើរការនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថា ពិបាក​សម្រាក និងគេង។ លោក រ៉ាជ ដាស់ហ្គូបតា (Raj Dasgupta) បានបន្ថែមថា កាលណាប្រព័ន្ធប្រសាទសកម្មខ្លាំងពេក អាចបណ្ដាលឱ្យចង្វាក់បេះដូងលោតញាប់ និងមានបញ្ហាដង្ហក់ដង្ហើម។

ការធ្វើចលនាដង្ហើម ៤-៧-៨ នឹងជួយឱ្យអ្នករក្សាតុល្យភាពប្រព័ន្ធប្រសាទ ដែលទទួលខុសត្រូវលើការសម្រាក និងមុខងាររំលាយអាហារ។ លើសពីនេះ ការកាត់បន្ថយភាពរំភើប នឹងធ្វើឱ្យរាងកាយរបស់អ្នកអាចសម្រាកគ្រប់គ្រាន់ ព្រមទាំងពង្រឹងការផ្ដោតទៅលើការគេង។ បន្ថែមពីនេះ ការធ្វើចលនា ៤-៧-៨ ក៏ជួយកាត់បន្ថយអាការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តផងដែរ។

យោងតាមក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសថៃ ដែលបានសិក្សាអំពីឥទ្ធិពលនៃការធ្វើចលនាដង្ហើម ៤-៧-៨ ចំពោះចង្វាក់បេះដូង និងសម្ពាធឈាម លើយុវជនដែលមានសុខភាពរឹងមាំ ៤៣នាក់ បានរកឃើញថា​ បច្ចេកទេសនេះក៏ជួយជំរុញអត្រាចង្វាក់បេះដូង និងសម្ពាធឈាមប្រសើរឡើងដែរ។ នៅពេលអនុវត្តបច្ចេកទេស ៤-៧-៨ នឹងធ្វើឱ្យមានការកើនឡើងនូវរលកខួរក្បាល ថេតា (Theta) និង ដែលតា (Delta) ដែលនាំឱ្យប្រព័ន្ធប្រសាទរបស់មានតុល្យភាព (Parasympathetic)។ ជាពិសេស ការធ្វើចលនាដង្ហើមនេះ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងធ្វើឱ្យមុខងារសួតប្រសើរផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...