បើតាមដំបូន្មានរបស់អ្នកជោគជ័យ មិនថានៅក្នុងសៀវភៅ ឬការថ្លែងនោះទេ ដើម្បីអាចជោគជ័យក្នុងជីវិត មនុស្សចាំបាច់ត្រូវមានផែនការ និងសម្រួចគោលដៅ ។ ប៉ុន្តែ ប្រសិនបើយើងមិនបានធ្វើផែនការជីវិត តើមានវិធីសាស្រ្តអ្វី ដើម្បីកាត់បន្ថយភាពខ្ជះខ្ជាយពេលវេលាក្នុងដំណើរជីវិតរស់នៅ?
លោកស្រី នាង សុវ៉ាតនា ដែលមនុស្សគ្រប់គ្នានៅលើបណ្តាញសង្គមស្គាល់ថា DJ NANA បានចែករំលែកគន្លឹះចំនួន៤ ក្នុងការអនុវត្តប្រចាំថ្ងៃ សម្រាប់អ្នកដែលមិនបានសរសេរនូវផែនការជីវិត ។
១.ធ្វើការឱ្យអស់លទ្ធភាព ៖ រាល់ពេលដែលទទួលការងារ ទោះបីជាពេញចិត្តក៏ដោយ ឬមិនពេញចិត្តក៏ដោយ អ្វីដែលសំខាន់គឺ ធ្វើទាល់តែអស់ពីលទ្ធភាពដែលខ្លួនមាន។ ហើយទន្ទឹមគ្នានោះ ក៏ត្រូវរៀននូវសកម្មភាពផ្សេងៗ ដែលចាប់អារម្មណ៍ព្រមទាំងអាចយកទៅប្រើប្រាស់បាននៅថ្ងៃអនាគត។

២.មិនខ្ជះខ្ជាយពេលវេលា ៖ ដើម្បីជំរុញសកម្មភាពនេះឱ្យមានប្រសិទ្ធភាព ការដាក់សំណួរទៅកាន់ខ្លួនឯងជារឿយៗដូចជា តើអ្វីដែលខ្ញុំកំពុងធ្វើនេះមានប្រយោជន៍អ្វីខ្លះ? ហើយប្រសិនបើរកឃើញថា អ្វីដែលកំពុងធ្វើ វាបានបង្កឱ្យខាតពេលវេលា គួរតែប្តូរទៅធ្វើសកម្មភាពផ្សេងវិញ។
៣.ប្រើប្រាស់សមត្ថភាព ៖ ត្រង់ចំណុចនេះ ត្រូវចោទសួរខ្លួនឯងថា តើបានប្រើប្រាស់សមត្ថភាពអស់ពីចិត្តហើយឬនៅ? បើក្នុងករណី បានប្រើអស់សមត្ថភាពហើយ ប៉ុន្តែវានៅតែបរាជ័យ ត្រូវទទួលយក ហើយបន្តសកម្មភាពទៅមុខទៀត។

៤.ភាពរីករាយ ៖ បើតាមការលើកឡើងលោកស្រី នាង សុវ៉ាតនា គួរឧស្សាហ៍សង្កេតខ្លួនឯងថា តើយូរៗម្តងមានសកម្មភាពដែលមិនទទួលលទ្ធផលដែរទេ បើមានក៏មិនមែនជាបញ្ហាដែរ ប្រសិនបើបានប្រឹងប្រែងអស់លទ្ធភាពហើយ។ ព្រោះបើតាមបទពិសោធន៍លោកស្រីនៅថ្ងៃខ្លះ ក៏បានអនុញ្ញាតឱ្យខ្លួនឯងបានសម្រាកដែរ។ លោកស្រី សង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងគេគឺថ្ងៃនេះ ដូច្នេះសូមកុំបារម្ភពីអនាគតខ្លាំងពេក ប៉ុន្តែក៏មិនអាចខ្ជិល ឬបណ្តែតបណ្តោលពេលវេលាបាននោះដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...

ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2026
តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2023
វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...


































































