ការធ្វើចលនារាងកាយបានល្អ ជាចំណែកនៃការពង្រឹងសុខភាពកម្លាំងពលកម្មនាពេលអនាគត

មនុស្សម្នាក់ជាមធ្យមចំណាយពេលប្រហែលមួយភាគបី នៃជីវិតរបស់ពួកគេនៅកន្លែងធ្វើការ ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម បានកាត់បន្ថយសកម្មភាពរាងកាយរបស់មនុស្សរឹតតែច្រើន ដែលធ្វើឱ្យអ្នកធ្វើការចំណាយពេលកាន់តែច្រើនអង្គុយ និងបង្កើតឱ្យមានទម្លាប់រស់នៅ ដែលគ្មានសមាមាត្រសកម្មភាព។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សពេញវ័យ ២៨ភាគរយ មិនបានធ្វើលំហាត់ប្រាណកម្រិតមធ្យម (១៥០នាទី ក្នុងមួយសប្ដាហ៍) ដើម្បីទទួលបានសុខភាពល្អនោះទេ។ ខណៈ ៨១ភាគរយ នៃក្មេងជំទង់ត្រូវបានគេចាត់ទុកថា មានសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ដែលទិន្នន័យនេះ កំពុងបង្កើនភាពព្រួយបារម្ភអំពីបញ្ហាសុខភាពនាពេលអនាគតរបស់ពួកគេ នៅពេលពួកគេក្លាយជាមនុស្សពេញវ័យ និងជាកម្លាំងពលកម្មសកម្ម។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានសង្កត់ធ្ងន់ថា ការធានាឱ្យបាននូវសុខភាព និងសុខុមាលភាពរបស់កម្លាំងពលកម្ម គឺជាកត្តាសំខាន់ក្នុងការជំរុញស្ថិរភាពសេដ្ឋកិច្ច និងរក្សាសង្គម ឱ្យមានដំណើរការល្អ។

ផលប៉ះពាល់នៃភាពអសកម្មរាងកាយ

កង្វះសកម្មភាពរាងកាយ គឺជាកត្តាហានិភ័យនៃជំងឺបេះដូង ភាពធាត់ ការធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺមិនឆ្លងផ្សេងទៀត (NCDs)។ ស្ថិតិបានបង្ហាញពីភាពគួរឱ្យបារម្ភ ដោយមានមនុស្សជិតមួយពាន់លាននាក់ បានរងផលប៉ះពាល់ដោយសារភាពធាត់ មនុស្សម្នាក់ក្នុងចំណោម ៨នាក់មានបញ្ហាសុខភាពផ្លូវចិត្ត និង ៧៤ភាគរយនៃការស្លាប់ទូទាំងពិភពលោក គឺដោយសារតែជំងឺមិនឆ្លង (NCDs)។

វិបត្តិសុខភាពនេះ បង្កជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់មួយផ្នែកដែរ ។ នៅឆ្នាំ២០៣០ ត្រូវបានគេព្យាករណ៍ថា ការចំណាយលើផលិតភាព ដែលបាត់បង់ដោយសារ ជំងឺធ្លាក់ទឹកចិត្ត នឹងកើនឡើងដល់ ១៦ពាន់ពាន់លានដុល្លារ ហើយការចំណាយទាក់ទងនឹងភាពធាត់ ត្រូវបានគេប៉ានស្មានថានឹងកើនឡើងដល់ ៣ពាន់ពាន់លានដុល្លារ។

ប្រសិនបើកម្រិតអសកម្មរបស់មនុស្ស នៅតែមិនផ្លាស់ប្ដូរ ឬកាន់តែអាក្រក់ទៅ មនុស្សយ៉ាងហោចណាស់ ៥០០លាននាក់ទៀត នឹងមានបញ្ហាសុខភាពមិនល្អ ដែលបណ្ដាលមកពីភាពសកម្មនៃរាងកាយ នៅត្រឹមឆ្នាំ២០៣០ ដែលតម្រូវឱ្យចំណាយប្រាក់យ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ ដល់ប្រព័ន្ធថែទាំសុខភាពសាធារណៈជាសកល។

សកម្មភាពរាងកាយ គឺជាគន្លឹះ​ នៃការរក្សាកម្លាំងពលកម្មមានសុខភាពល្អ

ក្រោយពីវិបត្តិកូវីដ និយោជិតកំពុងផ្ដល់អាទិភាពដល់សុខភាព និងសុខុមាលភាពកាន់តែខ្លាំងឡើង ហើយការវិនិយោគលើសុខភាពបុគ្គលិក ត្រូវបានបង្ហាញថា ជាការវិនិយោគ ដែលផ្ដល់នូវប្រាក់ចំណេញយ៉ាងច្រើន។ សកម្មភាពរាងកាយ គឺជាផ្នែកសំខាន់មួយ នៃគំនិតផ្ដួចផ្ដើម នៃការគាំទ្រសុខភាពនៅកន្លែងធ្វើការ។

សកម្មភាពរាងកាយ មានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងលើរាងកាយ ទាំងក្នុងរយៈពេលខ្លី និងវែង។ ការជំរុញ និងគាំទ្រឱ្យនិយោជិតទាំងអស់ មានសកម្មភាពរាងកាយ គឺជាដំណើរ នៃការកាត់បន្ថយវិបត្តិសុខភាព របស់បុគ្គលិកក្នុងរយៈពេលវែង។

តើនិយោជកអាចលើកកម្ពស់សកម្មភាពរាងកាយ ដោយរបៀបណា?

ការលើកកម្ពស់ និងធ្វើឱ្យមានសកម្មភាពរាងកាយកាន់តែច្រើននៅកន្លែងធ្វើការ គឺទាមទារនូវការអនុវត្ត តាមវិធីសាស្ត្រសាមញ្ញ និងមិនចាំបាច់មានលក្ខណៈស្មុគស្មាញនោះទេ។

គំនិតផ្ដួចផ្ដើមសាមញ្ញ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ផលិតភាពការងារប្រចាំថ្ងៃ អាចមានដូចជា ឆ្លៀតពេលដើរ ឬធ្វើសកម្មភាពក្រោយបញ្ចប់កិច្ចការ ធ្វើសកម្មភាពរាងកាយនៅអំឡុងពេលអាហារថ្ងៃត្រង់ ការលើកទឹកចិត្តឱ្យមានការដើរជជែកគ្នាជាក្រុម លើកទឹកចិត្ត និងគាំទ្រ នៅពេលបុគ្គលិកហាត់ប្រាណ ឬធ្វើដំណើរដោយដើរ ឬជិះកង់ទៅធ្វើការជាដើម។ ការបង្កើត និងជំរុញឱ្យមានបរិយាកាសការងារ ដែលមានភាពវិជ្ជមានសម្រាប់សុខភាព ក៏អាចលើកកម្ពស់ផលិតភាពការងារផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ