មើលភាពយន្តនៅថ្ងៃសម្រាក អាចជួយឱ្យអ្នកលែងមានភាពឯកោ និងអារម្មណ៍តានតឹង

ការកើនឡើងនូវភាពតានតឹង អារម្មណ៍ឯកោ និងការធ្លាក់ទឹកចិត្ត បានក្លាយជារឿងធម្មតានៅអំឡុងពេលថ្ងៃឈប់សម្រាក។ អារម្មណ៍ទាំងនេះ កើតឡើងអាចបណ្ដាលមកពីកត្តារួមផ្សំជាច្រើនដូចជា កង្វល់ផ្នែកហិរញ្ញវត្ថុ ការគិតច្រើន ការផ្ដាច់ខ្លួនពីសង្គម និងរឿងរ៉ាវផ្សេងៗដែលកើតឡើង ដោយមិនបានព្យាករណ៍ទុកមុន។ ដូច្នេះ អ្នកអាចគិតដល់ការធ្វើសកម្មភាពផ្សេងៗ ដើម្បីបំបាត់អារម្មណ៍អផ្សុក គិតច្រើន និងឯកោជាដើម។ ក្នុងចំណោមសកម្មភាពជាច្រើន ការទស្សនាភាពយន្ត អាចជាទម្រង់នៃការសម្រាក និងការមើលថែខ្លួនឯងមួយ ដែលអ្នកអាចអនុវត្ត ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង។

យោងតាមអ្នកជំនាញចិត្តសាស្ត្រ បណ្ឌិត Pamela Rutledge បានឱ្យដឹងថា ការទស្សនាភាពយន្ត ជាសកម្មភាពមួយ ដែលជួយឱ្យអ្នកមានអារម្មណ៍ល្អ ដោយសារប្រព័ន្ធប្រសាទរបស់យើងចូលទៅជ្រៅក្នុងអារម្មណ៍របស់យើង ដោយបន្ថែមនូវអត្ថន័យនៃការរស់នៅ បង្កើនសមត្ថភាពនៃការយល់ចិត្តអ្នកដទៃ បង្កើតឱ្យមានអារម្មណ៍កក់ក្ដៅ និងដាស់ដួងវិញ្ញាណនៅថ្ងៃចុងសប្ដាហ៍។

លើសពីនេះ មានអត្ថប្រយោជន៍សំខាន់ៗចំនួន ៤ ដែលអ្នកនឹងទទួលបានពីការទស្សនាភាពយន្តនៅថ្ងៃឈប់សម្រាក៖

  • ជួយឱ្យអ្នកផ្ដោតលើអារម្មណ៍វិជ្ជមាន ដូចជា ក្ដីសង្ឃឹម សុភមង្គល ឱ្យតម្លៃលើការទំនាក់ទំនង សេចក្ដីពេញចិត្ត និងការដឹងគុណ ដែលអារម្មណ៍ទាំងនេះ នឹងផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងខ្លួនមនុស្ស​ឱ្យមានអារម្មណ៍សុទិដ្ឋិនិយម និងមានភាពធន់។
  • អនុញ្ញាតឱ្យរឿងរ៉ាវនៅក្នុងភាពយន្តដែលអ្នកទស្សនាបំផុសឱ្យអ្នកយល់ឃើញនូវទស្សនៈថ្មីៗ និងជំរុញឱ្យអ្នកមើលឃើញចំណុចវិជ្ជមានខ្លួន។
  • ធ្វើឱ្យថ្ងៃឈប់សម្រាករបស់អ្នក ក្លាយជាថ្ងៃដែលមានន័យពិតប្រាកដ ដោយអ្នកអាចដើរចេញពីសម្ពាធផ្សេងៗ ព្រមទាំងអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។
  • អនុញ្ញាតឱ្យខ្លួនឯងរីករាយជាមួយនឹងអារម្មណ៍នៅក្នុងរឿង ដែលមានទាំង សំណើច កំប្លែង និងកើតទុក្ខជាដើម។ អំឡុងពេលនេះ នឹងធ្វើឱ្យអ្នកបាត់អស់នូវភាពតានតឹងនៅថ្ងៃសម្រាក៕


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)