សន្សំថាមពលអគ្គិសនី ជាការបន្ថយចំណាយផ្ទាល់ខ្លួន និងសម្រួលដល់អ្នកផ្គត់ផ្គង់

ស្របពេលដែលកម្ពុជាកំពុងមានអាកាសធាតុក្តៅហួតហែងខ្លាំង អគ្គីសនីកម្ពុជា បានអំពាវនាវឱ្យសាធារណជន ចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីទៅតាមលទ្ធភាព និងតាមវិធីសាស្រ្តផ្សេងៗគ្នា ដោយហេតុថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំងក្នុងបរិមាណច្រើនពេក បង្កឱ្យជះផលអវិជ្ជមានទាំងបុគ្គលផ្ទាល់ខ្លួន និងអគ្គិសនីកម្ពុជាផងដែរ។

បើតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា នៅ​ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ កម្ពុជាទទួលរងនូវបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើនកំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជាង ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ហើយដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើង អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ អគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជួយចូលរួមសហការតាមរយៈកាត់បន្ថយការប្រើប្រាស់ដែលមិនចាំបាច់ និងត្រួតពិនិត្យសម្ភារបរិក្ខារតាមលក្ខណបច្ចេកទេស។

ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ក៏បានរំលេចដែរថា ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់បងប្អូនតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់។

តើយើងអាចសន្សំសំចៃថាមពល ឬកាត់បន្ថយចំណាយលើថាមពលនៅផ្ទះដោយរបៀបម៉េច?

យោង​តាម ឯកសាររបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ស្តីពីប្រសិទ្ធភាពថាមពល បានបង្ហាញគន្លឹះ​មួយ​ចំនួន​ក្នុងការសន្សំសំចៃថាមពល ដ៏មានប្រសិទ្ធភាព ដូចជា ៖

បិទកុងតាក់ ៖ បិទអំពូលភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និង​កុំព្យូទ័រ​នៅពេល​មិន​ប្រើ ។ ដូចគ្នានេះផងដែរ ចៀសវាង​ដោត​ដុយទុកទូរទស្សន៍ និង​ឧបករណ៍​ផ្សេងទៀត​នៅ​លើរបៀបរង់ចាំ​ដែលអាច​នៅ​ស៊ីភ្លើង។

ប្រើអំពូលមានប្រសិទ្ធភាព ៖ ដូរអំពូលភ្លើងពងមាន់ទាំងអស់ ជាមួយ​អំពូលអិលអ៊ីឌី ដែលមានគុណភាពល្អ ។ ការចំណាយនេះ នឹងបានវិញភ្លាមៗ​ដោយ​សារ​ការ​ថយចុះ​ការ​ចំណាយ​លើថ្លៃអគ្គិសនីរបស់អ្នក។ ប្រសិនបើ​អ្នក​កំពុង​ប្រើ​អំពូល ស៊ីអេហ្វអិល សូមជំនួសវាដោយអំពូល អិលអ៊ីឌី នៅពេលដែលវាខូច។

ផ្លាស់ប្តូរបរិក្ខារអគ្គិសនីចាស់ៗ​មិន​មានប្រសិទ្ធភាព ៖ តើទូរទឹកកក ឬម៉ាស៊ីនត្រជាក់​នៅផ្ទះមានអាយុលើសពី ៥ឆ្នាំមែនទេ? អ្នក​អាចសន្សំ​សំចៃ​ថាមពល​បាន​ច្រើននៅពេលផ្លាស់ប្តូរ​វា​ជាមួយបរិក្ខាថ្មី ដែលមាន​ប្រសិទ្ធភាពថាមពល។ ការវិនិយោគនឹងសងត្រឡប់វិញ​ក្នុងរយៈ​ពេលតិចជាង១ឆ្នាំ។ សូមរកមើល​បរិក្ខារណាដែលមានស្លាកសញ្ញាថាមពល​នៅក្នុងហាង។ ទិញ​តែទូទឹកកក ទូរក្លាសេ ម៉ាស៊ីនត្រជាក់​ដែលមាន​ផ្កាយ៥ រួចហើយ​វិក្កយបត្រអគ្គិសនីរបស់អ្នកនឹងថយចុះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...