សកម្មភាពប្រចាំថ្ងៃធ្វើ​ឱ្យសុខភាពខួរក្បាលធ្លាក់ចុះ ដែលអ្នកមិនបានចាប់អារម្មណ៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សកម្មភាពមួយចំនួនដែលមិនធ្លាប់ចាប់អារម្មណ៍ ក៏អាចក្លាយជាចំណែករុញច្រានឱ្យធ្លាក់ចុះផ្នែកសុខភាពផ្លូវចិត្ត និងសុភមង្គលបានដែរ។ ដោយសកម្មភាពត្រួសៗទាំងនោះមានដូចជា នៅកន្លែងងងឹតច្រើនពេក ប្រើប្រាស់ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនពេក ក្រោកភ្លាមចាប់កាន់ទូរស័ព្ទភ្លាម ប្រើសម្លេងខ្លាំងពេកពេលស្តាប់កាស ផ្តាច់ខ្លួនពីសង្គមជាដើម។ តាមរយៈគេហទំព័រ Yourtango បានលម្អិតបន្ថែមនូវខាងក្រោម អំពីហេតុផលដែលនាំឱ្យសុខភាពខួរក្បាលធ្លាក់ចុះ។

១. ប្រើភាសាអវិជ្ជមានទៅកាន់ខ្លួនឯង ៖ ការនិយាយអវិជ្ជមាន មកកាន់ខ្លួនឯង ឬទៅកាន់អ្នកដទៃ ស្តាប់មួយភ្លែតហាក់ដូចជា មិនមែនជារឿងធំដំនោះទេ ប៉ុន្តែបើតាមអ្នកចិត្តសាស្រ្ត ការនិយាយមិនល្អ ដូចជាបង្អាប់ខ្លួនឯង បន្ទោសខ្លួនឯង សុទ្ធសឹងតែជាការរួមចំណែកនាំឱ្យប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត។ អាការដែលកើតមានក្រោយនិយាយភាសាអវិជ្ជមានទៅកាន់ខ្លួន​ឯង គេអាចកត់សម្គាល់តាមរយៈការកើនមានអារម្មណ៍តានតឹង ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តជាដើម ដែលចំណុចទាំងនេះ បានប៉ះពាល់ទៅកាន់សុខភាពខួរក្បាល។ យ៉ាងណាក៏ដោយ ប្រសិនបើសង្កេតឃើញថា ខ្លួនឯងមានទម្លាប់សន្ទនាបែបបន្ទោសគ្នា ឬបង្អាប់នូវពាក្យមិនល្អជាញឹកញាប់ គួរបង្កើតគោលដៅក្នុងការកាត់បន្ថយ ឬកាត់ផ្តាច់ទាំងស្រុងតែម្តង។

២. ដាក់ខ្លួនឱ្យនៅទីតាំងងងឹត ៖ ការចំណាយពេលច្រើនក្នុងភាពងងឹត អាចបណ្តាលឱ្យរាងកាយបន្ថយការផលិត​អរម៉ូន​សេរ៉ូតូនីន ដែលនាំឱ្យរាងកាយកើតមាននូវសញ្ញាមួយចំនួនដូចជា ស្រ្តេស ឈឺក្បាលញឹកញាប់ ឧស្សាហ៍រាគ និងទល់លាមក ឆាប់ខឹង និងឆេវឆាវជាដើម ដែលចំណុចទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុខភាពរាងកាយ ឬសុខភាពស្បែកផងដែរ។ ដូច្នេះការផ្តល់ឱកាសឱ្យខ្លួនឯងទទួលបាននូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ស្របតាមតម្រូវការនៃរាងកាយ បានរួមចំណែកដល់ការបន្ថយអាការតានតឹង ក៏ដូចជាភាពធូរស្រាលចំពោះសុខភាពផ្លូវចិត្ត។

៣​. ប្រើភេសជ្ជៈកាហ្វេអ៊ីនច្រើនជ្រុល ៖ ជាតិកាហ្វេអ៊ីន មិនអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែបើទទួលទានលើសកំណត់វាក៏ពុំបានផ្តល់នូវអត្ថប្រយោជន៍ទៅកាន់រាងកាយដែរ។ ការទទួលទានញឹកញាប់ពេក តួយ៉ាងដូចជា ពិសាការហ្វេលើសពី ពីរពែង ឬ៤០០ មីលីក្រាមក្នុងមួយថ្ងៃ គឺអាចជំរុញឱ្យរាងកាយរងនូវបទពិសោធន៍ថប់បារម្ភ ញ័រៗខ្លួនជាដើម ដែលនេះ ជាសញ្ញាបង្ហាញអំពីភាពលើសចំនួននៃការទទួលទាន។

៤. ក្រោកពីគេងភ្លាម កាន់ទូរស័ព្ទចុចភ្លាម ៖ បច្ចុប្បន្នការរស់នៅរបស់មនុស្ស បានផ្សារភ្ជាប់នឹងការប្រើប្រាស់អេក្រង់ច្រើនម៉ោងរួចស្រេចទៅហើយ ដូច្នេះពេលព្រឹកក្រោកពីដំណេកភ្លាម គួរតែជាពេលវេលាក្នុងការធ្វើសកម្មភាពទាំងឡាយណា ដែលជំរុញបាននូវថាមពល ដូចជាពិសាទឹក ហាត់ប្រាណ និងសមាធិជាដើម។ ពេលព្រឹកពុំគួរជាពេលវេលាដែលត្រូវចុចបិទម៉ោងរោទិ៍ ហើយបន្តនៅពីមុខអេក្រង់យូរពេកនោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *