ឃ្លាសាមញ្ញ៣ ដែលធ្វើឱ្យមើលទៅពូកែ និងមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់

សំឡេងឆ្លាតវៃ និងអារម្មណ៍ឆ្លាតវៃ មិនមែនគ្រាន់តែជាគំនិតដែលអ្នកកំពុងព្យាយាមបង្ហាញនោះទេ។ របៀបដែលអ្នកនិយាយវាសំខាន់ផងដែរ។ លោក Matt Abrahams ​សាស្ត្រាចារ្យ​និង​​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​របស់​ Stanford បានលើកឡើងថា មានឃ្លាសាមញ្ញចំនួន បី នៅពេលដែលអ្នកប្រើហើយ ធ្វើឱ្យអ្នកដទៃគិតថា អ្នកជាមនុស្សពូកែ និងមានភាពឆ្លាតវៃផ្នែកអារម្មណ៍។

១. តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីរឿងនេះបានទេ? ៖ មនុស្សដែលមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់ តែងតែសួរសំណួរណា ដែលធ្វើឱ្យដៃគូសន្ទានរបស់គេមានអារម្មណ៍ថា រាល់ពាក្យពេចន៍ដែលខ្លួនបាននិយាយ គឺត្រូវបានឮ និងយកចិត្តទុកដាក់។ ជាមួយគ្នានេះ គេចាប់អារម្មណ៍ពីអារម្មណ៍អ្នកដទៃ និងប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលគេនិយាយ។ ចំពោះការប្រើប្រាស់ឃ្លាថា «តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីរឿងនេះបានទេ?» គឺជាផ្នែកមួយនៃការលើកទឹកចិត្តអ្នកដទៃ ឱ្យពិភាក្សាអារម្មណ៍ និងបទពិសោធន៍របស់គេបន្ថែមជាមួយអ្នក និងជាការបើកផ្លូវ ដែលធ្វើឱ្យគេមានអារម្មណ៍កក់ក្ដៅអំឡុងពេលសន្ទនាជាមួយអ្នក។

២. តើខ្ញុំអាចសុំយោប់អ្នកបន្ថែមបានទេ? ៖ ការសុំដំបូន្មាន អាចធ្វើឱ្យអ្នកមើលទៅឆ្លាតជាងមុន ព្រោះអ្នកអាចនឹងទទួលបានការពិភាក្សាដែលមានគំនិតចម្រុះ និងច្រើនជ្រុង។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកសួរសំណួរនេះទៅកាន់មនុស្សឆ្លាត ពួកគេនឹងគិតថា អ្នកជាមនុស្សឆ្លាត និងដាក់ខ្លួន ហើយបើកចិត្តទទួលយកគំនិតអ្នកដទៃ។

យ៉ាងណាក៏ដោយ ឧបសគ្គដ៏ធំបំផុតមួយ ក្នុងការសុំយោបល់ ឬសួរសំណួរទៅកាន់អ្នកដទៃ គឺការថប់បារម្ភ។ ប្រសិនបើអ្នកអាចជំនះអារម្មណ៍មួយនេះបាន នោះអ្នកនឹងអាចបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ខ្លួនឯង។

៣. ខ្ញុំគិតថា ឬខ្ញុំយល់ថា… ៖ នៅពេលដែលអ្នកកែសម្រួលគំនិតអ្នកដទៃ ឬផ្ដល់យោបល់ដល់អ្នកដទៃ គឺចាំបាច់ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍។ មនុស្សដែលមានការយល់ដឹង និងបញ្ញាផ្នែកអារម្មណ៍ខ្ពស់ គឺប្រើប្រាស់ពាក្យដែលមានលក្ខណៈច្បាស់លាស់ និងទន់ភ្លន់។ បើតាមអ្នកជំនាញ ការប្រើពាក្យ ខ្ញុំគិតថា ឬខ្ញុំយល់ថា… គឺភាសាបញ្ចេញគំនិត ឬយោបល់ ដែលមានលក្ខណៈសមរម្យមួយ ដែលអ្នកអាចប្រើប្រាស់ ដើម្បីកែសម្រួល ឬផ្ដល់យោបល់ដល់អ្នកដទៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...