១៣ចំណុច​ដែលមនុស្សមានសុខភាពផ្លូវចិត្តរឹងមាំមិនប្រព្រឹត្តិ​នៅ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ជាទូទៅបុគ្គលមានសុខភាពផ្លូវចិត្តខ្លាំង តែងតែមានទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ ការគិត និងអាកប្បកិរិយាខ្លួនឯងជានិច្ច ហើយការអនុវត្តទម្លាប់នេះជាប្រចាំ គឺជាមូលហេតុចម្បង ដែលនាំឱ្យពួកគេសម្រេចបានភាពជោគជ័យក្នុងជីវិត។


តោះ! ចាប់ផ្ដើមអានស្វែងយល់ពីចំណុចទាំង ១៣ដែលមនុស្សមានសុខភាពផ្លូវចិត្តរឹងមាំមិនប្រព្រឹត្តិ ដើម្បីយកមកអនុវត្តក្នុងការរស់នៅឡើយ៖

១. មិនបន្ទោសស្ថានការណ៍ ៖ ជំនួសឱ្យការបន្ទោសស្ថានភាពជីវិត គ្រួសារ មិត្តភក្តិ រាជរដ្ឋាភិបាល និងព្រេងវាសនា មនុស្សមានសុខភាពផ្លូវចិត្ត​រឹងមាំតែងតែទទួលខុសត្រូវចំពោះជោគវាសនាជីវិតខ្លួនឯងជានិច្ច ។ ទន្ទឹមនឹងនេះ គេខិតខំប្រឹងប្រែងធ្វើការជាប្រចាំ ដោយទទួលស្គាល់ថា រាល់សមិទ្ធផលជីវិត គឺទទួលបានពីការដំណក់ញើសឈាម។

២. មិនឱ្យអ្នកដទៃមានឥទ្ធិពលលើជីវិត ៖ ពួកគេមិនអនុញ្ញាតឱ្យអ្នកដទៃគ្រប់គ្រងជីវិតគេឡើយ ហើយគេក៏មិនងាយទទួលឥទ្ធិពលពីនរណាម្នាក់នោះដែរ។

ពួកគេមានទម្លាប់មួយ ដោយមិនចូលចិត្តនិយាយថា «រឿងនេះ ឬរឿងនោះធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ»។ ផ្ទុយទៅវិញ គេអាចគ្រប់គ្រងអារម្មណ៍ និងមានសមត្ថភាពជ្រើសរើសវិធីប្រតិកម្មចំពោះស្ថានភាពចំពោះមុខបានយ៉ាងល្អ។

៣. មិនខ្លាចការផ្លាស់ប្ដូរ ៖ បុគ្គលមានសុខភាពផ្លូវចិត្តរឹងមាំមិនខ្លាចការផ្លាស់ប្ដូរនោះទេ។ ពួកគេតែងត្រៀមខ្លួន និងមានឆន្ទៈមោះមុតជានិច្ច ដើម្បីប្រឈមមុខនឹងការផ្លាស់ប្ដូរដែលនាំឱ្យមានការរីកចម្រើន។ លើសពីនេះ គេជឿជាក់លើសមត្ថភាពខ្លួនឯង និងចេះសម្របខ្លួន តាមកាលៈទេសៈជាក់ស្ដែង ព្រោះគេយល់ច្បាស់ថា ដំណើរជីវិត គឺ ចៀសមិនផុតពីការផ្លាស់ប្ដូរឡើយ។

៤. មិនខ្វល់ពីអ្វីដែលគេមិនអាចគ្រប់គ្រង ៖ អ្នកប្រហែលជាមិនដែលឮបុគ្គលដែលមានផ្លូវចិត្តរឹងមាំត្អូញត្អែរអំពីបញ្ហាស្ទះចរាចរណ៍ ឬអាកាសធាតុក្ដៅនោះទេ។ ផ្ទុយទៅវិញ គេផ្ដោតលើអ្វីដែលគេអាចគ្រប់គ្រងបាន ហើយជាពិសេសគេទទួលស្គាល់ថា រឿងតែមួយគត់ដែលគេអាចគ្រប់គ្រង គឺអាកប្បកិរិយាខ្លួនឯង។

៥. មិនរណបអ្នកដទៃ ៖ មនុស្សមានសុខភាពផ្លូវចិត្តរឹងមាំយល់ថា គេមិនចាំបាច់ត្រូវរណបអ្នកដទៃគ្រប់ពេលនោះទេ។ ពួកគេមិនរួញរានិយាយបដិសេធចំពោះសំណើរ ឬបង្ហាញការប្រឆាំងទៅកាន់នរណាម្នាក់ក្នុងកាលៈទេសៈចាំបាច់ឡើយ។ ទន្ទឹមនឹងនេះ ពួកគេក៏ប្រកាន់គោលការណ៍យុត្តិធម៌ និងមានចិត្តសប្បុរសផងដែរ ហើយចេះជួយយកអាសារអ្នកដទៃ នៅខណៈពេលចាំបាច់ណាមួយ។

៦. មិនប្រថុយប្រថានផ្ដេសផ្ដាស ៖ ពួកគេជាប្រភេទមនុស្ស ដែលមានការប្រុងប្រយ័ត្ន និងម៉ត់ចត់គ្រប់រឿង ជាពិសេសការសម្រេចចិត្តធំៗ ។ ជាទូទៅ មនុស្សដែលមានផ្លូវចិត្តរឹងមាំ មិនធ្វើអ្វីដោយប្រថុយប្រថាននោះទេ គេតែងចំណាយពេលសិក្សាពីហានិភ័យ និងអត្ថប្រយោជន៍ដែលគេទទួលបាន មុននឹងសម្រេចចិត្តធ្វើរឿងអ្វីមួយ។

៧. មិនបង្កើតកំហុសច្រំដែល ៖ ពួកគេមានទម្លាប់ទទួលខុសត្រូវចំពោះអាកប្បកិរិយា និងកំហុសខ្លួនឯងជានិច្ច ព្រមទាំងចេះសិក្សាពីកំហុសទាំងនោះ ហើយចាត់ទុកវាជាបទពិសោធន៍ ដើម្បីកែលម្អជីវិត។ ជាលទ្ធផល គេអាចវិវត្តន៍ខ្លួនឆាប់រហ័ស ហើយថែមទាំងយល់ពីរបៀបសម្រេចចិត្ត ដើម្បីបង្កើតអនាគតដ៏ប្រសើរផងដែរ។

៨. មិនខ្វល់ពីអតីតកាល ៖ បុគ្គលមានសុខភាពផ្លូវចិត្តរឹងមាំ មិនចំណាយពេលខ្វល់ខ្វាយពីអតីតកាលនោះទេ ផ្ទុយទៅវិញពួកគេទទួលស្គាល់ការពិត ចំពោះរឿងដែលបានកើតឡើង។ លើសពីនេះ ពួកគេផ្ដោតលើការរស់នៅក្នុងពេលបច្ចុប្បន្ន ព្រមទាំងចេះរៀបគម្រោងសម្រាប់អនាគតបានយ៉ាងល្អ។

៩. មិនមានចិត្តច្រណែន ៖ ភាពពេញចិត្ត និងសាទរចំពោះភាពជោគជ័យរបស់អ្នកដទៃ គឺជាទម្លាប់របស់បុគ្គលមានសុខភាពផ្លូវចិត្តរឹងមាំរមែងអនុវត្ត។ ពួកគេមិនមានចិត្តច្រណែន នៅពេលដែលអ្នកដទៃទទួលបានផ្លែផ្កា ឬភាពខ្ពង់ខ្ពស់ជាងគេនោះទេ។ ផ្ទុយទៅវិញ គេយល់ថា រាល់ភាពជោគជ័យ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង ហើយគេបន្តឆន្ទៈប្រឹងប្រែងធ្វើការជានិច្ច ដើម្បីសម្រេចសមិទ្ធផលជីវិត។

១០. មិនបាក់ទឹកចិត្ត ពេលបរាជ័យលើកទី១៖ មនុស្សខ្លាំង មិនដែលបោះបង់ នៅពេលបរាជ័យលើកទី១នោះទេ។ លើសពីនេះ គេប្រើភាពបរាជ័យ ជាឱកាសដើម្បីពង្រឹងខ្លួនឯង ហើយសិក្សាពីចំណុចអវិជ្ជមានដែលនាំឱ្យគេបរាជ័យ រួចបន្តចាប់ក្ដីស្រមៃរបស់គេរហូតទាល់តែបាន។

១១. មិនខ្លាចរស់ម្នាក់ឯង៖ សមត្ថភាពពិសេសរបស់មនុស្សមានសុខភាពផ្លូវចិត្តរឹងមាំ គឺចេះរស់នៅម្នាក់ឯង និងមិនខ្លាចភាពស្ងប់ស្ងាត់។ លើសពីនេះ គេថែមទាំងចំណាយពេលនៅជាមួយខ្លួនឯង ដើម្បីបង្កើនផលិតភាពការងារទៀតផង។

១២. មិនធ្វើជាអ្នកទទួល៖ បុគ្គលដែលមានសុខភាពផ្លូវចិត្តរឹងមាំ ជាមនុស្សដែលពូកែប្រម៉ាញ់ឱកាស ដោយផ្អែកលើលក្ខណៈសម្បត្តិ និងសមត្ថភាពផ្ទាល់ខ្លួនរបស់គេ។ ជាពិសេសគេមិនដែលគិតថា កើតមកដើម្បីទទួលអ្វីមួយពីអ្នកដទៃដោយនោះទេ។

១៣. មិនរំពឹងចង់បានលទ្ធផលលឿនពេក ៖ មិនថាធ្វើរឿងអ្វីក៏ដោយ ពួកគេមិនដែលរំពឹងចង់បានលទ្ធផលភ្លាមឡើយ ផ្ទុយទៅវិញពួកគេតែងតែដាក់ចិត្តដាក់កាយធ្វើរឿងនោះទាល់តែអស់ពីសមត្ថភាព ហើយជឿជាក់ថា គ្រប់ការផ្លាស់ប្ដូរ ឬអភិវឌ្ឍតែងតែត្រូវការពេលវេលា មិនអាចបង្ខំបានទេ។


សរុបជារួមមក ដើម្បីទទួលបានសុខភាពផ្លូវចិត្តរឹងមាំមិនមែនជារឿងងាយស្រួលនោះទេ យើងម្នាក់ៗចាំបាច់ត្រូវស្វែងយល់អំពីរបៀបគ្រប់គ្រង ចិត្តគំនិត អាកប្បកិរិយា និងអារម្មណ៍ខ្លួនឯងឱ្យបានល្អ។ លើសពីនេះ ក្រោយពីបានសិក្សាស្វែងយល់អំពីវិធីធ្វើឱ្យផ្លូវចិត្តរឹងមាំហើយ ត្រូវតែយកចំណេះដឹងនោះមកអនុវត្តក្នុងជីវិតជាក់ស្ដែង ទើបទទួលបានលទ្ធផលជាទីគាប់ចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។