ភ្នំពេញ៖ នៅកម្ពុជាច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣កន្លងទៅ។ ច្បាប់នេះមានប្រាំមួយជំពូក និង ៦៧មាត្រា ស្តីពីសិទិ្ធរបស់អ្នកនិពន្ធ សិទ្ធិប្រហាក់ប្រហែល និងទោសទណ្ឌផ្សេងៗទៅលើទិដ្ឋភាពកម្មសិទ្ធិបញ្ញានៅក្នុងសង្គម។ ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងធានាដល់ការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយសម្តៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។
ទោះបីកម្ពុជាមានច្បាប់នេះក៏ពិតមែន ប៉ុន្តែទិដ្ឋភាពលួចចម្លងស្នាដៃគ្នា និងការលួចចែកចាយស្នាដៃដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមស្ថិតនៅក្នុងទម្រង់ស្រពិចស្រពិលនៅឡើយ ហើយថែមទាំងជាកង្វល់ដ៏ធំរបស់សម្មិករ។
អ្នកស្រី ម៉ៅ សំណាង មានបទពិសោធន៍តែងនិពន្ធតាំងពីឆ្នាំ១៩៨០ ធ្លាប់បានត្រូវជនខិលខូចលួចចម្លងស្នាដៃរបស់ខ្លួននោះមានប្រសាសន៍ថា ទោះបីមានច្បាប់ការពារស្នាដៃអ្នកនិពន្ធពិតមែន ប៉ុន្តែអ្នកស្រីមិនប្រាកដថាស្នាដៃដែលបោះពុម្ពចេញទៅត្រូវបានគេគោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
“ពេលដែលគេលួចយកស្នាដៃរបស់ខ្ញុំទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណែត ខ្ញុំមិនបានដឹងផ្ទាល់នោះទេ តែសិស្សរបស់ខ្ញុំប្រាប់ ពេលនោះពួកគេចង់ឱ្យខ្ញុំប្ដឹង បើមិនដូច្នេះទេអ្នកគ្រូលក់សៀវភៅមិនដាច់ឡើយ”
អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធ
ទង្វើលួចចម្លងស្នាដៃប្រលោមលោកដោយគ្មានការអនុញ្ញាតនេះ អ្នកស្រី ម៉ៅ សំណាង បានផ្អាកការងារតែងនិពន្ធរយៈពេលជិតដប់ឆ្នាំ ខណៈអ្នកស្រីគ្មានចេតនាប្តឹងអ្នកលួចចម្លង ដោយយល់ថាស្មុគស្មាញ ចំណាយប្រាក់ច្រើន និងមិនចង់ឃើញអ្នកប្រព្រឹត្តល្មើសឈឺចាប់ព្រោះកំហុសគ្មានវិជ្ជាជីវៈ។
អ្នកស្រី ម៉ៅ សំណាង បានបន្តយ៉ាងខ្លីថា អ្នកធ្វើការងារក្នុងវិស័យតែងនិពន្ធគួរគិតដល់តម្លៃស្នាដៃបង្កើតថ្មី ឬការខិតខំរបស់អ្នកផលិតផ្សេងៗ កុំបន្តគំនិតលួចចម្លងគ្នា ចំណែកការប្តឹងផ្តល់គ្នាមិនមែនជារឿងងាយស្រួលនោះទេ។
មិនខុសពីអ្នកនិពន្ធខាងលើអ្នកស្រី សូ ភីណា សហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ភផ្សាយ កម្ពុមេរា បានប្រាប់ AMS ដែរថា នៅកម្ពុជាការចែករំលែកស្នាដៃគ្នាដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធមិនមែនជារឿងត្រឹមត្រូវនោះទេ ពោលបានផ្ទុយពីទិដ្ឋភាពច្បាប់ទាំងស្រុង។ អ្នកស្រីកត់សម្គាល់ឃើញថា បច្ចុប្បន្នការចែកចាយសៀវភៅ ការចែកចាយគំនិត និងចែកវីដេអូដែលមិនផ្ដល់កម្មសិទ្ធិបញ្ញាដល់អ្នកបង្កើត មិនមែនជាសីលធម៌ក្នុងការចែករំលែកឡើយ ប៉ុន្តែជាសកម្មភាពលួចចម្លងស្នាដៃអ្នកដទៃ ហើយធ្វើឱ្យមនុស្សបាត់បង់គំនិតច្នៃប្រឌិតថ្មី។

“ទិញសៀវភៅពីទីផ្សារមួយក្បាល ហើយយកសៀវភៅនោះមកទៅថតចម្លងចែកចាយបន្តគ្នា នេះមិនមែនហៅថាសីលធម៌ចែករំលែកនោះទេ។ នេះគេហៅថាលួច និងលួចទាំងងងើលដោយគ្នាគិតអីសោះតែម្តង”
អ្នកស្រី សូ ភីណា អ្នកនិពន្ធ
ចំណែកអ្នកនិពន្ធស្រករក្រោយកញ្ញា លឹម ផាន់ណា ធ្លាប់មានអ្នកលួចចម្លងស្នាដៃផ្ទាល់ខ្លួនទៅផ្សព្វផ្សាយជាសាធារណៈ ក៏យល់ឃើញដែរថា កញ្ញាបាត់បង់កម្លាំងចិត្តបង្កើតស្នាដៃថ្មីនៅពេលម្ចាស់ស្នាដៃដើមមិនទទួលបានប្រយោជន៍ពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ កន្លងទៅអ្នកលួចចម្លងស្នាដៃអ្នកដទៃតែងទទួលបានប្រយោជន៍ និងការគាំទ្រពីសាធារណជនច្រើនជាងម្ចាស់ស្នាដៃ។
កញ្ញា លឹម ផាន់ណា យល់ថាទង្វើខាងលើខុសច្បាប់ស្រុង។ ប្រសិនបើនិយាយពីសីលធម៌វិញ សកម្មភាពលួចចម្លងស្នាដៃអ្នកដទៃជារឿងដែលមិនត្រូវធ្វើដាច់ខាត ធ្វើឱ្យមនុស្សខ្ជិល មនុស្សមិនឱ្យតម្លៃដល់គ្នា សីលធម៌សង្គមធ្លាក់ចុះ មនុស្សគ្មានគំនិតផលិតស្នាដៃ ដែលជាហេតុនាំឱ្យសង្គមបាត់បង់ធនធានមនុស្សបង្កើតថ្មី។

និយាយពីស្នាដៃតែងនិពន្ធ ឬស្នាដៃបង្កើតថ្មីផ្សេងៗក្នុងការងារផលិតនៅកម្ពុជា ស្នាដៃទាំងនោះត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលមាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួជាអ្នកសម្របសម្រួល ព្រមទាំងការពារស្នាដៃទាំងឡាយដែលបានចុះបញ្ជីស្របច្បាប់។ ច្បាប់បានកំណត់ថា អ្នកនិពន្ធជាជនទាំងឡាយណាដែលបង្កើតស្នាដៃដោយគំនិតបញ្ញា និងមនោសញ្ចេតនាក្នុងវិស័យបីសំខាន់ៗ រួមមានស្នាដៃវិស័យអក្សរសាស្ត្រ ស្នាដៃវិស័យសិល្បៈ និងការបង្កើតស្នាដៃក្នុងវិស័យវិទ្យាសាស្ត្រ។
និយាយដល់ចំណុចនេះ លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍អ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា លោកមិនទាន់មានទំនុកចិត្តទាំងស្រុងលើដំណើរការអនុវត្តច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅកម្ពុជាឡើយ ដោយសារការផ្សព្វផ្សាយពីខ្លឹមសារច្បាប់ទៅកាន់សាធារណជននៅមានកម្រិត ខណៈជនខិលខូចលួចចម្លងស្នាដៃអ្នកដទៃនៅតែបន្តប្រព្រឹត្តទាំងបំពានគ្មានខ្លាចរអាច្បាប់។

“ខ្ញុំនិយាយទៅស្រុកយើងបើពឹងលើការងារផលិតហ្នឹងឱ្យជីវភាពមានបានដូចនៅប្រទេសគេកុំសង្ឃឹម អ្នកនិពន្ធចិញ្ចឹមខ្លួនមិនរស់ទេ ដោយសារតែសម្បូរអ្នកលួចចម្លងគ្នាហ្នឹង ។ រឿងហ្នឹងមិនគួរសោះ ល្មមដល់ពេលនាំគ្នារៀនបង្កើតថ្មីហើយ ឈប់លួចចម្លង និងត្រូវបង្ហាញសកម្មភាពល្អៗទៅកាន់មនុស្សជំនាន់ក្រោយខ្លះផង… ខ្ញុំយល់ថាប្រទេសយើងជឿនលឿនត្រូវអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ទើបស៊ីវិល័យ”
លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ
កាលពីឆ្នាំ២០១៦ ក្នុងបទសម្ភាសន៍រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយពីច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល លោក ស៊ឹម សត្តា មន្ត្រីជំនាញផ្នែកនេះមានប្រសាសន៍ថា ចំណុចពិសេសនៃច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់នេះអាចការពារស្នាដៃទាំងឡាយណាដែលអ្នកនិពន្ធបានបង្កើតឡើង បើទោះបីស្នាដៃទាំងនោះមិនទាន់ចុះបញ្ជីយ៉ាងក្តី។ ការចុះបញ្ជីស្នាដៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាជម្រើសប្រសើរបំផុត ដែលអ្នកនិពន្ធគ្រប់រូបគួរធ្វើដើម្បីងាយស្រួលការពារសិទ្ធិអ្នកនិពន្ធ។
គួរបញ្ជាក់ថា មាត្រា៥៧ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានចែងថា បុគ្គលណាដែលទទួលរងគ្រោះ ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួនជាអ្នកនិពន្ធក្ដី ឬសិទ្ធិប្រហាក់ប្រហែលក្ដី បុគ្គលនោះមានសិទ្ធិប្ដឹងតុលាការដើម្បីហាមប៉ះពាល់ដល់សិទ្ធិខ្លួន។ ប្រសិនបើទង្វើប៉ះពាល់នោះអាចនឹងកើតមាននៅក្នុងពេលឆាប់ៗខាងមុខ និងបង្គាប់ឱ្យចុងចម្លើយឈប់ធ្វើប៉ះពាល់ដល់សិទ្ធិខ្លួន ហើយប្រសិនបើទង្វើប៉ះពាល់បែបនេះនៅតែបន្តសកម្មភាព ដើមចោទអាចទាមទារឱ្យចុងចម្លើយសងជម្ងឺចិត្ត សងការខូចខាត និងប្រគល់មកវិញនូវវត្ថុតាងមានឧបករណ៍ ឬសម្ភារៈដែលជាប់រឿងហេតុ ព្រមទាំងប្រគល់ទឹកប្រាក់ចំណេញដែលបានមកពីអំពើខុសច្បាប់នោះ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។






























