ភ្នំពេញ ៖ រូបភាពគំនូរតុក្កតាឌីជីថលតំណាងឱ្យមនុស្សអមដោយឈ្មោះផ្សេងៗ កំពុងទទួលប្រជាប្រិយភាពនិងបានបង្ហោះជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ រូបគំនូរដែលយកលំនាំសិល្បៈគំនូរបុរាណទាំងនោះទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។ គំនូរតុក្កតាឌីជីថល បង្កើតឡើងដោយក្រុមអ្នករចនារូបភាពឈ្មោះ “ក្រែងមានឈ្មោះខ្ញុំ” ក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ដោយផ្សារភ្ជាប់វប្បធម៌ជាតិ។
លោក គីម ពៅមិថុនា ជាអ្នកផ្ដួមផ្ដើមគំនិតបង្កើតស្នាដៃសិល្បៈគំនូរឌីជីថលនេះ បាននិយាយថា ការបង្កើតស្នាដៃសិល្បៈគំនូរផ្សព្វផ្សាយលើឌីជីថលនៅពេលនេះ ចង់ឱ្យប្រជាជនខ្មែរយករូបតុក្កតាផ្ទាល់ខ្លួនទៅប្រើប្រាស់ដោយភ្ជាប់និងសិល្បៈនិងវប្បធម៌ខ្មែរ ព្រមទាំងចៀសវាងការភ័ណ្ឌច្រឡំផ្សេងៗ។
លោក គីម ពៅមិថុនា បន្ថែមទៀតថា
“ការរចនារូបភាពដោយយកម៉ូតសម្លៀកបំពាក់ខ្មែរដាក់ឱ្យតួអង្គនីមួយៗ ជាចំណែកលើកតម្កើងវប្បធម៌ខ្មែរ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពេលនោះយុវជនខ្មែរស្គាល់កាន់តែច្បាស់វប្បធម៌របស់យើង”
ក្រុមរចនារូបភាព “ក្រែងមានឈ្មោះខ្ញុំ” បានប្រើសមត្ថភាពរបស់ខ្លួនដោយភ្ជាប់នឹងម៉ូតសម្លៀកបំពាក់ខ្មែរស្អាតពីបុរាណគូរឡើងវិញ។
នេះជាការបញ្ជាក់របស់លោក គីម ពៅមិថុនា
“អំឡុងពេលគូររូបតុក្កតាទាំងនេះ ខ្ញុំជួបការលំបាកច្រើនដោយសារតែគូរគំនូរក្នុងពេលដែលគេបិទខ្ទប់ (Lockdown) នៅតែក្នុងបន្ទប់ដែលធ្វើឱ្យមានសម្ពាធ ជាពិសេសប៉ះពាល់អារម្មណ៍ខ្លះដែរ។ ខ្ញុំត្រូវធ្វើវាឱ្យទាន់ពេលចែករំលែក ដើម្បីទាញប្រជាជនឱ្យមកគាំទ្រ”
ការបង្ហាញគំនូរនេះមានចំនួនបីវគ្គ ដែលវគ្គទី១ គូរអំពីបុរសទាំងអស់ក្នុងឈុតប្រាំផ្សេងៗគ្នា រួមមានល្ខោនស្បែកធំ ល្ខោនខោលហនុមាន ល្ខោនខោលយក្សា ល្ខោនបាសាក់ខ្មែរ និងសិល្បៈចាប៉ីដងវែង។ ចំណែកវគ្គទី២ ជាឈុតសម្លៀកបំពាក់ប្រពៃណីរបស់នារីៗចំនួន ១០ឈុតក្នុងសម័យកាលខុសៗគ្នា។ ចុងក្រោយ បង្ហោះរូបភាពចែកចាយរួមបញ្ចូលគ្នាចំនួន ១៥ឈុត ទាំងឈុតបុរសនិងឈុតស្រ្ដី។
គួររំលឹកថា ការគូរគំនូរតុក្កតានេះឡើងគឺដើម្បីផ្ដល់ជាសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ខ្មែរ ហើយក្រុមអ្នកផលិតសង្ឃឹមថា ប្រជាជនខ្មែរនឹងពេញចិត្ត ព្រមទាំងគាំទ្រការខិតខំនេះ ព្រមទាំងចូលរួមថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរបានទូលំទូលាយ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…