ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដល់ក្មេងស្រីនៅអាយុ៩ឆ្នាំ ជួយការពារពួកគេពីជំងឺមហារីកមាត់ស្បូនពេញមួយជីវិត

ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) លើកុមារីអាយុ៩ឆ្នាំនាពេលនេះ នឹងផ្តល់នូវសារៈសំខាន់ សម្រាប់ការពារកុមារីឱ្យចៀសផុតពីការកើតជំងឺមហារីកមាត់ស្បូននាពេលអនាគត ជាពិសេសនៅពេលពួកគាត់មានអាយុចាប់៤៥ឆ្នាំឡើងទៅ អាចចៀសផុតពីជំងឺមហារីកមាត់ស្បូន។

នៅក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) លើកុមារីអាយុ៩ឆ្នាំ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ ក្រសួងសុខាភិបាលបានបង្ហាញយុទ្ធសាស្រ្ត ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន លើកុមារីអាយុ៩ឆ្នាំ (លើស៩៥%) នៅតាមសាលាបឋមសិក្សាក្រោមការសហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែកចំពោះកុមារីអាយុ៩ឆ្នាំ ចំនួនប្រមាណ៥% ដែលមិនបានចូលសាលរៀន ក្រសួងសុខាភិបាល បានចាត់បញ្ជូនក្រុមចុះចាក់តាមភូមិ/សហគមន៍ ដោយមានការសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ប្រធានភូមិ និង ក្រុមទ្រទ្រង់សុខភាពភូមិ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តមសាស្ត្រាចារ្យ បន្តថា ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងតាមរយៈថ្នាំបង្ការ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) លើកុមារីអាយុ៩ឆ្នាំ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ

បើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ទន្ទឹមគ្នានេះ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។

បើតាមអ្នកជំនាញជំងឺមហារីក បានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូនបង្កឡើងដោយវីរុស HPV កាចៗជាង ២០ ប្រភេទ, តែយ៉ាងណាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្តអាចផលិតវ៉ាក់សាំងប្រឆាំងមហារីកមាត់ស្បូនបានដោយជោគជ័យ ដោយវ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ លើមនុស្សនៅក្មេង និងនៅលីវ មិនទាន់មានការរួមភេទ អាយុពី៩ ទៅ២៦ឆ្នាំ ខណៈអាយុលើសពីនេះ មានប្រសិទ្ធភាពតិច។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន លើកុមារីអាយុ៩ឆ្នាំ នៅទូទាំងប្រទេសដោយឥតគិតថ្លៃនេះ ជំរុញឱ្យសិស្សកុមារីដែលមានអាយុ៩ឆ្នាំ ទទួលបានថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូនឥតគិតថ្លៃ នៅតាមសាលារៀន ក៏ដូចជាមណ្ឌលសុខភាពនានា។ លោកជំទាវបន្តថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗដែលនៅជាកុមារី ដើម្បីការពារ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកមាត់ស្បូន ដោយការចាក់វ៉ាក់សាំងតែម្ដងគត់ក្នុងជីវិតនេះ នឹងអាចចូលរួមការការពារប្អូនៗកុមារីពេញមួយជីវិតអំពីជំងឺមហារីកមាត់ស្បូន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានអំពាវនាវ ក៏ដូចជាលើកទឹកចិត្តទៅដល់មាតាបិតាឱ្យនាំកូនស្រីដែលមានអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនរៀបចំដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ ឬអាចទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ នៅតាមមណ្ឌលសុខភាពនានា។

គួរជម្រាបជូនថា យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូស គឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០%ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *