លោកឧកញ៉ាម៉ាន់ ច័ន្ទឌី លើកទឹកចិត្តឱ្យមានការចងក្រងសៀវភៅចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយសម្រាប់សិក្សាស្រាវជ្រាវ

ភ្នំពេញ – លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Prenuim Housing Group បានមានប្រសាសន៍ដោយ​លើកទឹកចិត្តឱ្យមានអ្នកចូលរួមចងក្រងជាសៀវភៅ ដូចជា​អ្វី​ដែលយើងចេះ អ្វីដែលយើងដឹង អ្វីដែលយើងបានជួប ដើម្បី​ទុកឱ្យកូនចៅជំនាន់ក្រោយបានស្រាវជ្រាវ។ លោកឧកញ៉ា លើកឡើងបែបនេះ ក្នុងកម្មវិធីពិធីសម្ពោធសៀវភៅ “នីតិវិធី និងយុទ្ធសាស្រ្ត គ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្តង់ដារ” កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២២កន្លងទៅ។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី មានប្រសាសន៍ថា

“បើយើងដើរផ្លូវមួយជួបឧបសគ្គ ជួបបញ្ហា តើយើងដោះស្រាយរបៀបណា? យើងគួរចងក្រងទុក នៅពេលជំនាន់ក្រោយមកអានសៀវភៅយើង គាត់បានដឹងបញ្ហាដែលយើងជួប ដឹងពីវិធីដោះស្រាយរបស់យើង ប្រសិនពួកគាត់បានជួបបញ្ហាទាំងអស់នេះ គឺគាត់អាចដោះស្រាយបញ្ហាទាំងនោះបាន ទៅតាមសៀវភៅដែលយើងបានចងក្រងទុក”

បើតាម​ប្រសាសន៍​របស់​លោកឧកញ៉ា សៀវភៅ «នីតិវិធី និង​យុទ្ធសាស្រ្ត​គ្រប់គ្រង​ក្រុមហ៊ុន​តាម​លក្ខណៈស្តង់ដារ» ដែល​លោក​បានចងក្រង គឺផ្ដើមចេញពីការស្រាវជ្រាវ តាំងពីចាប់ផ្ដើមបង្កើតក្រុមហ៊ុនដោយខ្លួនលោកម្នាក់ឯង ធ្វើតួនាទីជាកម្មករផង ជាបុគ្គលិកផង ជាគណនេយ្យករ រហូតមានបុគ្គិលម្នាក់ ពីរនាក់ បីនាក់ ហើយបច្ចុប្បន្នមានបុគ្គលិក៦០នាក់ និងមានក្រុមហ៊ុនជាសមាជិកចំនួន ១២ក្រុមហ៊ុន ។

លោកឧកញ៉ា បន្តថា លោកបានធ្វើការកែទម្រង់ក្រុមហ៊ុនរហូតដើម្បីក្លាយជាក្រុមហ៊ុនស្តង់ដារមួយមានការទទួលស្គាល់ ទើបលោកមានគំនិតចងក្រងសៀវភៅនេះឡើង ដើម្បីចែករំលែកទៅដល់សាធារណៈជនឱ្យមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងយកទៅអនុវត្តក្នុងក្រុមហ៊ុនរបស់ខ្លួន។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី

“ខ្ញុំសរសេរសៀវភៅនេះ គឺប្រើរយៈពេល ២ទៅ៣ឆ្នាំទម្រាំតែហើយ កែហើយ កែទៀត ក្នុងមួយថ្ងៃខ្ញុំឆ្លៀតពេល កន្លះម៉ោងទៅមួយម៉ោងក្នុងការសរសេរ ហើយពេលទំនេរខ្ញុំវាយអក្សរខ្លួនឯងផងដែរ ទើបបន្តឱ្យ​បុគ្គលិកជួយកែសម្រួលបន្ថែមទៀត”

គួរជម្រាបជូនថា សៀវភៅមានចំណងជើងថា “នីតិវិធី និងយុទ្ធសាស្រ្ត គ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្តង់ដារ” ជាស្នាដៃរបស់លោកឧកញ៉ាម៉ាន់ច័ន្ទឌី មានកម្រាស់ជាង 300ទំព័រ និងបានបោះពុម្ពជាលើកទីមួយជាងមួយពាន់ច្បាប់។ ក្នុងនោះ ប្រាក់ដែលបានមកពីការលក់សៀវភៅនីមួយៗនឹងដកចំនួន ២ម៉ឺនរៀល សម្រាប់ឧបត្ថមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...