ភ្នំពេញ– អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតជជែកដេញដោល ប្រធានបទការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកា សម្រាប់ឆ្នាំ២០២២ ។ កម្មវិធីប្រកួតជជែកដេញដោលនេះ រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេត ក្នុងគោលបំណងផ្តល់ជាវេទិកា ពិភាក្សានិងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាននៅកម្ពុជា។

ចំពោះលក្ខន្តិក:ក្នុងការចុះឈ្មោះចូលរួមកម្មវីធីប្រកួតជជែកដេញដោលនេះ បើកទូលាយសម្រាប់ក្រុមយុវជន លើកលែងតែក្រុមដែលទទួលបានជ័យលាភីពីការប្រកួតជជែកដេញដោលរបស់អង្គការតម្លាភាពកម្ពុជាពីឆ្នាំមុនៗ ។ លើសពីនេះ ត្រូវបង្កើតជាក្រុមចំនួន បួននាក់ (មួយនាក់ជាសមាជិកបម្រុង) និងផ្ដល់អាទិភាពដល់ក្រុមដែលមានស្រ្តីចូលរួម ។ ជាពិសេស សម្រាប់តែសិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ និងនិស្សិតកំពុងតែរៀនថ្នាក់បរិញ្ញាបត្រប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចូលរួមកម្មវិធីជជែកដេញដោលនេះ ។
ជាមួយគ្នានេះ អង្គការតម្លាភាពកម្ពុជានឹងផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់ក្រុមជ័យលាភីចំនួនបួនក្រុម រួមមាន ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ពានរង្វាន់ជ័យលាភី មេដាយមាស វិញ្ញាបនបត្រ និងឱកាសជាអ្នកហាត់ការនៅអង្គការតម្លាភាពកម្ពុជា។ ជ័យលាភីលេខ២ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ដុល្លារ មេដាយប្រាក់ វិញ្ញាបនបត្រ និងឪកាសជាអ្នកហាត់ការនៅអង្គការតម្លាភាពកម្ពុជា។
ជ័យលាភីលេខ៣ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨០០ដុល្លារ មេដាយសំរឹទ្ធ និង វិញ្ញាបនបត្រ និងក្រុមដែលជាប់ឈ្មោះក្នុងវគ្គជម្រុះចុងក្រោយ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៥០០ ដុល្លារ និង វិញ្ញាបនបត្រ ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមបញ្ចេញសមត្ថភាពក្មុងកម្មវិធីប្រកួតជជែកដេញដោលអាចសាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3Ifd4Lu ។ ផុតកំណត់ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
គួរជម្រាបជូនថា ប្រកួតជជែកដេញដោលនេះ ធ្វើឡើងក្រោមគម្រោង ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្ត និងជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព ក្រោមការគាំទ្រមូលនិធីពីសហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2023
វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































