ក្រសួងអប់រំ ផ្ដល់ការឧបត្ថម្ភថវិកាគាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រឹស្ថានសិក្សាសាធារណៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថវិកាសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រឹស្ថានសិក្សាសាធារណៈ។

ការឧបត្ថម្ភថវិកាសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រឹស្ថានសិក្សាសាធារណៈនេះ ក្នុងគោលបំណងដើម្បីចូលរួមលើកស្ទួយវប្បធម៌ស្រាវជ្រាវ និងលើកកម្ពស់សមត្ថភាពរៀបចំ និងអនុវត្តការស្រាវជ្រាវប្រតិបត្តិ (Action Research) របស់គ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងបុគ្គលិកអប់រំ គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្រោមកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCam II)។

បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស

បើតាមសេចក្ដីជូនដំណឹង ក្រសួងអប់រំ នឹងផ្ដល់ការឧបត្ថម្ភថវិកាសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដែលមានរយៈពេល ៣-៤ ខែ និងមានថវិកាអតិបរមាចំនួន ៩០០ ដុល្លារអាមេរិក។

បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស អាចដាក់ស្នើសុំថវិកាជាលក្ខណៈបុគ្គល ឬជាក្រុម (អតិបរមា ៤នាក់ ក្នុងមួយក្រុម) អំពីប្រធានបទចំនួន៦ រួមមាន ១. ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅកម្រិតសាលារៀន, ២. វិធីសាស្ត្របង្រៀនជួយលើកកម្ពស់ការសិក្សាសិស្ស, ៣. ការអប់រំឌីជីថល, ៤. ការអប់រំបរិយាបន្ន (សមធម៌ យេនឌ័រ ពិការភាព។ល។), ៥. ការអប់រំឬការបណ្តុះបណ្តាលគ្រូបង្រៀន និង៦. ការវាយតម្លៃការសិក្សារបស់សិស្សប្រកបដោយនវានុវត្តន៍។

សម្រាប់បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស ដែលមានចំណាប់អារម្មណ៍អាចទាញយកព័ត៌មានលម្អិត និងទម្រង់សំណៅស្រាវជ្រាវតាមរយៈតំណភ្ជាប់ https://shorturl.at/2tVbS រួចដាក់ស្នើមកនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឬអាចដាក់ផ្ញើសំណើស្រាវជ្រាវជាទម្រង់ទន់ (Soft copy) តាមរយៈលោកស្រី សៀង លីនដា៖ អ៊ីម៉ែល៖ lindaseang999@gmail.com លេខទូរស័ព្ទ៖ ០១២ ៧២១ ០៩៣ (តេឡេក្រាម)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *