ថ្នាលបឋម EPL EdTech ជួយគាំទ្រដល់ការរៀន បង្រៀន និងត្រួតពិនិត្យការសិក្សារបស់សិស្ស

ថ្នាលបឋម PLP (Primary Learning Program​) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥នេះ ដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏​ដូចជាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្សក្នុងកម្រិតបឋមសិក្សា។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (Primary Learning Program) ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសម្រេចបាននូវថ្នាលបឋម PLP នេះ បានចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំបឋមសិក្សា តាមរយៈការទាញយកប្រយោជន៍ជាច្រើនពីការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្ពុជា។ ជាពិសេស ឆ្លើយតបនឹងទិសដៅរបស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាល និងការបំប៉នបន្ថែមដល់គ្រូបង្រៀនលើការអនុវត្តវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដោយមានឈ្មោះថា «កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» ដើម្បីធានាឱ្យ​សិស្សចេះអាន សរសេរ និងគិតលេខបានល្អប្រសើរ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានជំរុញក្រុមការងារពាក់ព័ន្ធរៀបចំថ្នាលបឋម PLP បន្តពិនិត្យតាមដាន និងអនុវត្តកញ្ចប់អំណានដំបូង និងគណិតដំបូង បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែមឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល ជាពិសេសប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំទាំងការរៀន និងបង្រៀន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

បើតាម​ក្រសួងអប់រំ យុវជន និងកីឡា ថ្នាលបឋម PLP EdTech​ ជាជំនួយថ្មីមួយបន្ថែមសម្រាប់គ្រូបង្រៀន ដែលអាចបង្កភាពងាយស្រួលក្នុងតាមដានសកម្មភាពសិក្សា លទ្ធផលសិក្សារបស់សិស្ស និងរៀបចំផែនការបង្រៀនស្របតាមសមត្ថភាពសិស្ស។ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ ក៏អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្តវាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥) ផងដែរ។ ម៉្យាងទៀត ក្រៅពីមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងគ្រូបង្រៀន មាតាបិតា អាណាព្យាបាល ក៏អាចតាមដានការសិក្សារបស់កូនដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែ។

ក្រៅពីអនុញ្ញាតឱ្យគ្រូបង្រៀន អាណាព្យាបាល តាមដានការសិក្សារបស់សិស្សានុសិស្ស ថ្នាល PLP នេះ ក៏អាចឱ្យសិស្សបង្កើនចំណេះដឹងខ្លួនឯងបន្ថែម តាមរយៈការធ្វើសំណួរតេស្តលើមុខវិជ្ជានានាដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ទៅតាមមេរៀននីមួយៗដែលមានដូចនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំដែរ។ មិនតែប៉ុណ្ណោះ សិស្សក៏អាចទស្សនាវីដេអូការបង្រៀន និងអាចជ្រើសរើសសៀវភៅមកអានតាមបែបឌីជីថលទៀតផង។

លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈការដាក់ឱ្យប្រើប្រាស់សាកល្បង ថ្នាលបឋម PLP EdTech ក្នុងរយៈពេលពីរបីសប្ដាហ៍កន្លងមក លោកសង្កេតឃើញថា លោកគ្រូ/អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចាប់អារម្មណ៍ខ្លាំង។

លោកបណ្ឌិត កាន់ ពុទ្ធី បញ្ចាក់ថា បច្ចុប្បន្ន មានសាលាជិត១០០ សាលារៀន គ្រូជាង១០០០នាក់ និងសិស្សជាង៤០ ០០០ នាក់បានចុះឈ្មោះប្រើប្រាស់ថ្នាលបឋម PLP PLP ។ លោកបណ្ឌិត កាន់ ពុទ្ធី សង្ឃឹមយ៉ាងមុតមាំថា ថ្នាលបឋម PLP (PLP EdTech) នឹងចូលរួមចំណែកដោយផ្ទាល់ដើម្បីធ្វើឱ្យកំណែទម្រង់អប់រំ ជាពិសេស កំណែទម្រង់អប់រំកម្រិតបឋមសិក្សាទទួលបានជោគជ័យ។

លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកគ្រូ សុខ ធីតា ជាគ្រូបង្គោល ICT នៃសាលាបឋមសិក្សាសន្ធរម៉ុក មានប្រសាសន៍ថា ថ្នាលបឋម PLP EdTech ជាកម្មវិធីមួយដែលមានសារប្រយោជន៍សម្រាប់ជំនួយដល់ការបង្រៀន និងរៀន ក៏ដូចជាការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។ អ្នកគ្រូ សុខ ធីតា បន្តថា ថ្នាលបឋម PLP EdTech នេះ មានលំហាត់ជាច្រើនដែលជំនួយដល់ការយល់ដឹងរបស់សិស្ស ដូចជា ការអាន ការស្ដាប់​ការនិយាយ និងការសរសេរ។​

អ្នកគ្រូ សុខ ធីតា បន្ថែមថា បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាលបឋម PLP EdTech នេះ ធ្វើឱ្យអ្នកគ្រូយល់ដឹងច្រើនពីការប្រើប្រាស់ ថ្នាលបឋម PLP EdTech នេះ និងយកអ្វីដែលរៀនបានទៅផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ នៅសាលាឱ្យចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យចេះប្រើប្រាស់ ដើម្បីជួយជំរុញការសិក្សារបស់កូននៅផ្ទះបន្ថែម។

គួរជម្រាបជូនថា សម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាល អាចចូលប្រើប្រាស់ថ្នាលបឋម PLP តាមរយៈតំណភ្ជាប់ https://plp.moeys.gov.kh/​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។