សាលារៀនជំនាន់ថ្មី ៖ កសាងមូលធនមនុស្សចាំបាច់ត្រូវការសិស្សមានគុណភាព

ភ្នំពេញ – សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្តិ រាជធានីភ្នំពេញ ជាសាលារៀនគំរូមួយដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តរបៀបរៀន និងបង្រៀនតាមកម្មវិធីសិក្សាបែបទំនើប ឆ្លើយតបនឹងរបត់នៃការអប់រំនៅក្នុងសតវត្សទី២១ ។ ម្តាយឪពុក និងអ្នកអាណាព្យាបាលសិស្ស បានចាត់ទុកការអប់រំនៅទីនេះ កំពុងជួយឱ្យកូនៗរបស់គាត់ភាគច្រើនមានចំណេះដឹងទូលំទូលាយ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ ។

ទន្ទឹមនឹងការពង្រឹងគុណភាពអប់រំនៅសាលារៀនជំនាន់ថ្មីនេះ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី មានប្រសាសន៍ថា សាលារៀនជំនាន់ថ្មី (NGS) មានបេសកកម្មកសាងសមត្ថភាពធនធនមនុស្សនៅកម្រិតវិទ្យាល័យឱ្យក្លាយជាមូលធនមនុស្ស ហើយការកសាងមូលធនមនុស្សចាំបាច់ត្រូវការសិស្សមានគុណភាព ។

ជាមួយគ្នានេះ លោកនាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី មានប្រសាសន៍ឱ្យដឹងថា សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយថ្នាលអប់រំ និងបណ្តុះបណ្តាលសិស្សតាមបែបសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពចេះត្រិះរិះពិចារណា បង្កើតគំនិតច្នៃប្រតិដ្ឋ បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ពង្រីកសក្កានុពលសិស្សកម្រិតវិទ្យាល័យ បណ្តុះគំនិតសហគ្រិនភាព ព្រមទាំងកសាងភាពជាអ្នកដឹកនាំដល់សិស្ស។

គណៈគ្របគ្រងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ជាក់ថា សិស្សមករៀននៅសាលារៀនជំនាន់ថ្មី មិនមែនសាលាជ្រើសរើសយកតែសិស្សមានគុណភាព ឬមានសមត្ថភាពស្រាប់មកផ្តល់ការអប់រំឱ្យនោះទេ ប៉ុន្តែសាលារៀនទទួលសិស្សដែលមានការប្តេជ្ញាចិត្តខ្ពស់លើការសិក្សា រួចហើយបង្ហាត់បង្រៀនពួកគេតាមរយៈកម្មវិធីសិក្សាដែលសាលាបានរៀបចំឡើងឆ្លើយតបនឹងតម្រូវការ និងការរីកចម្រើនសង្គម ។

ប្រសិនបើយើងចង់បានកាំបិតមុត ទី១ ទាមទារឱ្យយើងរើសដែកល្អ ទី២ ទាមទារឱ្យយើងមានជាងចំណានដើម្បីមកលត់ដំដែក ! ដូចគ្នានេះ ដើម្បីទទួលបានគុណភាពពីការអប់រំ យើងចាំបាច់ត្រូវការសិស្សមានគុណភាព ពោលគឺសិស្សចូលចិត្តរៀនសូត្រ និងជាសិស្សដែលអប់រំបាន ! មួយវិញទៀតយើងត្រូវការគ្រូបង្រៀនដែលមានគុណភាពដូចគ្នា…

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី

ជុំវិញបេសកកម្មកសាងសមត្ថភាពសិស្សនេះ សាលារៀនជំនាន់ថ្មីបានលើកទឹកចិត្តឱ្យសិស្សដែលមកសិក្សាគ្រប់រូប ត្រូវបំពេញតួនាទីជាសិស្សល្អ ជាកូនល្អ និងជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការអប់រំចំណេះដឹង ការបណ្តុះជំនាញ និងការអប់រំឥរិយាបថរស់នៅប្រចាំថ្ងៃ ។

បើតាមលោក សម្យ កំសាន្ត បានបញ្ជាក់ឱ្យដឹងថា សិស្សានុសិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវមានវិន័យក្នុងការសិក្សាដោយគោរពម៉ោងពេលសិក្សាជាក់លាក់តាមកាលវិភាពដែលសាលាបានរៀបចំ ហើយក្នុងមួយថ្ងៃសិស្សមានម៉ោងសិក្សាពីរវេន (ព្រឹក និងរសៀល) ។ ការអប់រំរបៀបសិស្សមជ្ឈមណ្ឌលនៅទីនេះ សិស្សម្នាក់ៗត្រូវធ្វើដំណើរទៅថ្នាក់រៀននីមួយៗតាមកាលវិភាគដោយខ្លួនឯង និងមានគ្រូជាអ្នកសម្របសម្រួលតាមជំនាញ និងតាមទេពកោសល្យ ។

គួររំលឹកថា សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសាលារៀនស្ថិតនៅក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សាលារៀននេះ បានសម្ភោធដាក់ឱ្យដំណើរការ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំកម្មវិធីសិក្សា និងបន្ទប់សិក្សាដាច់ដោយឡែកពីគ្នាប្រកបដោយផាសុកភាព និងមានភាពងាយសម្រួលដល់ការសិក្សា អមដោយការបំពាក់សម្ភារៈសិក្សាទំនើប និងមានបណ្ណាល័យទំនើបបម្រើដល់ការស្រាវជ្រាវ ។

គណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មីបានចាត់ទុកការអប់រំសីលធម៌ សុជីវធម៌ និងសុជីវធម៌របស់បុគ្គលគ្រប់រូប ជាផ្នែកសំខាន់សម្រាប់ការអប់រំ និងដំណើរការសកម្មភាពការងារផ្សេងៗរបស់សាលារៀនទាំងមូល ។ ទន្ទឹមគ្នានេះ វិធីសាស្រ្តអប់រំ និងការដោះស្រាយបញ្ហាដោយភាពឆ្លាតវៃ ជាអាទិភាពពិសេសដែលសាលារៀនជួយគាំទ្រសិស្សឱ្យមានការគិតវិជ្ជមាន ព្រមទាំងបង្ហាញពីសីលធម៌ និងសុជីវធម៌ល្អរបស់សិស្ស ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...