ការសហការគ្នា និងឆន្ទៈមោះមុត ជំរុញក្រុមភ្លេងកាយរឹទ្ធវិទ្យាល័យបាក់ទូកឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១

ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីបានសម្ដែងយ៉ាងស្វាហាប់ក្នុងការលើកដាក់ឧបករណ៍តន្រ្តី។

យុជន ផល សុផានិត តំណាងក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យក្រុមខ្លួនទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ នេះ គឺដោយសារសមាជិកក្រុមចេះសហការគ្នា មានឆន្ទៈមោះមុត ខិតខំប្រឹងប្រែងទាំងអស់គ្នា។

ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក ទទួលបានជ័យលាភីលេខ១។

តំណាងក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក បញ្ជាក់បន្ថែមថា ក្រុមរបស់ខ្លួនបានសម្ដែងឱ្យស្របទៅនឹងប្រធានបទនៃកម្មវិធីប្រកួត «ភ្លេងក្នុងសន្តិភាព» ព្រមទាំងបានធ្វើឱ្យបរិយាកាសក្នុងការប្រកួត និងការលេងភ្លេងមានភាពសប្បាយរីករាយ មានការសម្ដែង និងបច្ចេកទេសក្នុងការលេងឧបករណ៍ ភាពលេចធ្លោរខ្លាំងជាងគេ។

នៅពេលគណៈកម្មការប្រកាសថា ក្រុមរបស់ខ្ញុំបានជាប់ជ័យលាភីលេ១ ឬមេដាយមាសក្នងកម្មវិធីនេះ​ ពួកខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំង ដោយសារតែកម្មវិធីនេះ ជាកម្មវិធីលើកទី១ ដែលធ្វើឡើងនៅប្រទេសកម្ពុជា។

យុជន ផល សុផានិត តំណាងក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក

យុជន ផល សុផានិត បន្ថែមថា គុណតម្លៃក្រុមភ្លេងកាយរឹទ្ធ ស្ដែងចេញពីភាពតស៊ូ ព្យាយាម សហការគ្នា ធ្វើការងារជាក្រុម រួមគ្នាជាធ្លុងមួយដើម្បីបង្កើតជាបទភ្លេងមួយបាន។ សុផានិត បន្តថា ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក បានចាប់ផ្ដើមហ្វឹកហាត់អស់រយៈពេលជាង ៤ខែ ដោយជួបឧបសគ្គមួយចំនួនក្នុងការហ្វឹកហាត់ ប៉ុន្តែសមាជិកក្រុមមានស្មារតី និងទឹកចិត្តមោះមុត ធ្វើយ៉ាងណាចូលរួមកម្មវិធីនេះឱ្យបាន ហើយខំប្រឹងយកជ័យលាភីក្នុងចំណាត់ថ្នាក់ណាមួយឱ្យបាន។

យុជន ផល សុផានិត បន្តថា លក្ខណៈពិសេសរបស់ក្រុមខ្លួន គឺការសម្ដែងត្រង់ឈុតព្រាបសន្តិភាព ដែលជាការលើកមកសម្ដែងរួមបញ្ចូលគ្នាជាមួយចង្វាក់ប្រពៃណី ជាពិសេស ក្រុមមានតួសម្ដែងជាព្រាបសន្តិភាព ដោយតួអង្គព្រាបគឺតំណាងអត្ថន័យ ភាពសុខសាន្ត សន្តិភាព ឯករាជ្យ នៃជាតិសាសន៍របស់យើង។

តំណាងក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក បន្ថែមថា កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១នេះ ពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនទៅដល់កាយរឹទ្ធជាតិកម្ពុជា ក៏ដូចជានឹងជួយឱ្យយល់ច្បាស់អំពីរបៀបធ្វើការងារជាក្រុម សហការគ្នា និងឆន្ទៈក្នុងការរស់នៅ ពួតដៃគ្នាធ្វើការឱ្យទទួលបានជោគជ័យ។

ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក ទទួលបានជ័យលាភីលេខ១។

យុជន ផល សុផានិត តំណាងក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធជាតិវិទ្យាល័យបាក់ទូក ក៏បានលើកទឹកចិត្តដល់យុវជនកាយរឹទ្ធទាំងរាជធានី និងខេត្តនានា ដែលមានក្រុមភ្លេង ប្រសិនបើមានឱកាសគួរចូលរួមក្នុងកម្មវិធីមួយនេះ ព្រោះវាបានផ្ដល់ប្រយោជន៍ជាច្រើនដល់យុវជន ជាពិសេស យុវជនជាតិកម្ពុជាទាំងមូល អាចផ្ដល់ឱកាសឱ្យយុវជនអាចស្គាល់អំពីតម្លៃនៃសង្គមជាតិ ក៏ដូចជាពង្រឹងភាពក្លាហានរបស់យុវជន និងការធ្វើការងារជាក្រុម។

ជាមួយគ្នានេះ ការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” មាន គណៈកម្មការចំនួន៧រូប មកពីក្រសួងការពារជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដាក់ពិន្ទុដោយផ្ដោតទៅលើចង្វាក់ភ្លេង ខ្លឹមសារ ការសម្ដែង ការបំបែកក្បួន ឯកសណ្ឋាន  និងការសហការក្រុម។

គួររំលឹកថា កាយរឹទ្ធិជាតិបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេច ហ៊ុន សែន។ ឆ្នាំ២០០៦ ក្រុមភ្លេងកាយរឹទ្ធិ បានចាប់ផ្ដើមបង្កើតឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប កណ្ដាល តាកែវ រតនគិរី កំពង់ស្ពឺ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកោះកុង។

សូមបញ្ជាក់ថា ក្រុមកាយរឹទ្ធជាតិកម្ពុជា បានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨។ បច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិក ១៧៥ ០០០នាក់៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]