អក្ខរកម្មនិងជំនាញឌីជីថលជាខ្លឹមសារដែលកម្ពុជាជួបពិភាក្សានៅកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលក្រុមប្រទេស G20

ឥណ្ឌូនេស៊ី – ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល នៃក្រុមប្រទេស G20 រៀបចំឡើងកាលពីថ្ងៃព្រហស្បត្តិ៍ នៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តម Johnny Gerard Plate រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍និងបចេ្ចកវិទ្យាព័ត៌មាន នៃប្រទេសឥណ្ឌូនេស៊ីជាប្រធាននៃកិច្ចប្រជុំ។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល នៃក្រុមប្រទេស G20 ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍និងបចេ្ចកវិទ្យាព័ត៌មាន នៃប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាជាឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ លើខ្លឹមសារសំខាន់ៗ ចំនួនបី រួមមាន ១. ការតភ្ជាប់ (Connectivity), ២.អក្ខរកម្ម និងជំនាញឌីជីថល (Digital Skill and Literacy), និង៣. លំហូរទិន្នន័យ (Data Flow)។

គួរបញ្ជាក់ដែរថា ដំណើរចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល នៃក្រុមប្រទេស G20 ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានជួបពិភាក្សាការងារក្នុងក្របខណ្ឌទ្វេភាគីជាមួយប្រទេសជប៉ុន សិង្ហបុរី និង UNESCAP ផងដែរ ។

សូមរំលឹកថា របៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ បានផ្តោតលើការកិច្ចការជាច្រើនដែលនាំផលប្រយោជន៍ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងការស្តារឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព។ តួនាទីរបស់ឥណ្ឌូនេស៊ីនៅក្នុងក្រុម G20 គឺតំណាងឱ្យឥទ្ធិពលនៅក្នុងតំបន់អាស៊ាន។ ទេពកោសល្យការទូតរបស់ឥណ្ឌូនេស៊ី គឺការកសាងស្ពានដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកម្លាំងរួមនៅក្នុងក្រុមប្រទេស G20៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។